មន្ដ្រីទូត កម្ពុជានៅថៃ កំពុងញាប់ដៃ ញាប់ជើង ទាក់ទង ភាគីថៃ ជុំវិញ ពលរដ្ឋ ខ្មែរ គ្រោះថ្នាក់ចរាចរ


ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរ ទេស លោក កុយ គួង បានថ្លែងថា មន្ដ្រី ស្ថានទូតខ្មែរ នៅប្រទេសថៃ បាន និងកំពុង តែញាប់ដៃញាប់ជើង ទាក់ទងជាមួយភាគី ថៃ ជុំវិញគ្រោះថ្នាក់ចរាចរមួយ នាព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០១២ ដែលបណ្ដាល ឱ្យពលរដ្ឋខ្មែរ ស្លាប់ និងរងរបួសជាង ១០ នាក់ ។
លោក កុយ គួង បានបញ្ជាក់តាមទូរ ស័ព្ទថា លោកមិនទាន់បានដឹងពិតប្រាកដ ពី អត្ដសញ្ញាណ របស់ពលរដ្ឋខ្មែរ ដែលរង គ្រោះ ដោយសារគ្រោះថ្នាក់ចរាចរ ខាងលើ នេះទេ ។
សម្រាប់គ្រោះថ្នាក់ចរាចរនេះ បើតាម លោក កុយ គួង បានឱ្យដឹងថា អ្នកស្លាប់ មានចំនួន ៦នាក់ ក្នុងនោះ ស្រី ៥នាក់ ប្រុស ម្នាក់ និងអ្នករងរបួស ចំនួន ៥នាក់ ខណៈ ដែលសារព័ត៌មានថៃ បានបញ្ជាក់ថា មាន អ្នកស្លាប់ចំនួន ៨នាក់ និង ៥នាក់ រងរបួស ។
តាមរយ:សារព័ត៌មានថៃជាច្រើន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ មាន សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរ ៨នាក់ស្លាប់ និង៥នាក់របួស។
យោងតាមតាមព័ត៌មានដដែលនេះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ខណៈដែលជន រងគ្រោះជាប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរតាមរថយន្ដ មីនីប៊ឺស មួយគ្រឿង នៅចម្ងាយ៥៩គីឡូម៉ែត្រពីទីក្រុង បាងកក តាមបណ្ដោយផ្លូវ កាន់ចានាផិសិក (Kanchanaphisek road ) នៅក្នុងតំបន់ អ៊ននុត រួចបានជ្រុល ចង្កូតទៅបុកចំពីក្រោយរថយន្តដឹកទំនិញធំ១គ្រឿង ដែលកំពុងចតស្ងៀម លាន់ឮដូចរន្ទះ ហើយរថយន្ដបានរួញ មួយកំណាត់ខាងមុខ គ្រោះថ្នាក់នោះមានចម្ងាយប្រមាណ។
អ្នកបើករថយន្ដជាជនជាតិថៃ និងក្រុមមន្ត្រីប៉ូលិសថៃ បាននិយាយថា ជនជាតិខ្មែរទាំងនោះ បានចូលមកប្រទេស  ថៃស្របច្បាប់ ហើយបាននាំគ្នាជួលរថយន្ដពី ផាទុម ថានី (Pathum Thani) ធ្វើដំណើរទៅកាន់ផ្សាររុងគ្លឿ ក្នុង ស្រុកអារ៉ាញយ៉ាប្រាធេត ខេត្តស្រះកែវ ព្រំប្រទល់ខ្មែរ-ថៃ។ គេមិនទាន់បង្ហាញឲ្យដឹងពីអត្តសញ្ញាណ ជនរងគ្រោះ ទាំងនោះនៅឡើយ ៕ source
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.