កណ្ដាល ៖ យុវជនម្នាក់ល្បួងក្មេងស្រី អាយុ ៩ ឆ្នាំ ឱ្យបៀមប្រដាប់ភេទរបស់ខ្លួន ឬ ហៅថា រួមភេទតាមមាត់ បានសម្រេចបំណង តណ្ហារបស់គេ ១០ដង ទើបធ្លាយ រឿង ឪពុក-ម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងឱ្យនគរបាល ឃាត់ ខ្លួន ចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅ ក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុក ស្អាង ខេត្ដកណ្ដាល ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស.ម អាយុ ៩ ឆ្នាំ ជាសិស្សបឋម សិក្សាព្រែកតាសៅ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុ ។ ចំណែកឯជនសង្ស័យ មាន ឈ្មោះ អេង រដ្ឋា ហៅស្នា អាយុ ២៨ឆ្នាំមាន មុខរបរ ជាកម្មករលីសែង ស្នាក់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើជាមួយគ្នា ។
ប្រភពព័ត៌មានពីនគរបាលស្រុកស្អាងបានឱ្យដឹងថា កាលពីអំឡុងចុងឆ្នាំ ២០១១ ជន សង្ស័យបានល្បួងក្មេងស្រីរងគ្រោះរួមសង្វាក់ជាមួយខ្លួន ដោយបៀបប្រដាប់ភេទ កាល ពីដំបូងក្មេងស្រីរងគ្រោះមិនព្រមតាមការល្បួងរបស់ជនសង្ស័យនោះទេ តែដោយសារមាន ការគំរាមកំហែងពីជនសង្ស័យ ទើបក្មេងស្រី រងគ្រោះព្រមធ្វើតាមការ បង្គាប់របស់គេ បន្ទាប់ពីនាងបានធ្វើតាមគេរួចរាល់ហើយ ពេលត្រឡប់ទៅផ្ទះវិញ នាងមិន ហ៊ានប្រាប់ ឪពុក-ម្ដាយនាងទេ ពីព្រោះភ័យខ្លាច ។ ហើយ ពេលក្រោយៗ មក ជនសង្ស័យក៏ហៅនាង ឱ្យបៀមប្រដាប់ភេទខ្លួនបានសម្រេចជាបន្ដ បន្ទាប់ រហូតដល់ ១០ លើក ចុងក្រោយលើក ទី១០នេះឪពុក-ម្ដាយនាងរងគ្រោះ ដោយ ឃើញស្ថានភាពកូនរបស់ខ្លួន មានសភាព ហាក់បីដូចមិនសូវស្រួល ក៏បានជជីកចាក់ឫស ចាក់គល់ ទើបធ្លាយរឿងរ៉ាវ ដែលជនសង្ស័យ ធ្វើសកម្មភាពទៅលើកូនរបស់ ខ្លួន គាត់ក៏បានទៅដាក់ពាក្យបណ្ដឹង ដោយជននេះ មិនព្រមចូលខ្លួនមកបំភ្លឺ នៅចំពោះមុខតុលា ការទេ តុលាការសម្រេចចេញដីកានាំខ្លួន យក ទៅសាកសួររហូត ដល់ថ្ងៃកើតហេតុក៏ប្រទះ ឃើញជនសង្ស័យ ក៏ឃាត់ខ្លួនតែម្ដងទៅ។
លោក សេង សុជាតិ អធិការនគរ បាលស្រុកស្អាងបានឱ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យគឺនគរបាលធ្វើទៅតាមដីការបស់តុលាការសាលាដំបូងខេត្ដកណ្ដាល ដោយ សារតែ ជននេះ គេចវេស មិនព្រមចូលខ្លួនទៅ បំភ្លឺនៅចំពោះមុខតុលាការ នូវបញ្ហារបស់ ឪពុក-ម្ដាយក្មេងស្រីរងគ្រោះប្ដឹងចោទ ប្រកាន់នោះទេ ដូច្នេះ ទើបលោក បញ្ជាឱ្យកម្លាំងរបស់លោកត្រូវតែខិតខំរុកមុខសញ្ញា នេះរហូតឃាត់ ខ្លួនបានបញ្ជូនទៅកាន់តុលាការ ។ ម្យ៉ាងវិញ ទៀតចំពោះបញ្ហារំលោភ សេពសន្ថវៈនេះ គឺជា បញ្ហាក្ដៅដែលយើង ត្រូវតែបំបាត់ជាដាច់ខាត ជាពិសេសនោះ គឺការរំលោភសេពសន្ថវៈទៅលើក្មេងស្រីតូចៗ ដូចជាជនរងគ្រោះនេះជាដើមដែលសង្គមស្អប់ ខ្ពើមបំផុត។
បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវ ច្បាប់៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.