ខាងក្នុងនៃកាស៊ីណូប្រណិតទាំង ៥ ក្នុងពិភពលោក

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:
  • ជាមួយនឹងប្រាក់ចំណាយទៅលើការសាងសង់រាប់ពាន់លានដុល្លារ ស្ថាបត្យកម្ម និងសេវាកម្ម
    ទំនើបនៃបណ្ដាកាស៊ីណូប្រណិតទាំងនេះ ហាក់ដូចមានមន្ដស្នេហ៍អ្វីមួយដ៏ទាក់ទាញចំពោះ
    ភ្ញៀវដែលធ្លាប់បានទៅលេង ឬទស្សនា។

    ១/ កាស៊ីណូ de Monte Carlo – Monaco

    មិនត្រឹមតែល្បីល្បាញនៅក្នុងការងារពាពិជ្ជកម្មផ្នែកល្បែងនោះទេ Monte Carlo ក៏ត្រូវបាន
    ភ្ញៀវទាំងឡាយចាត់ទុកថា ដូចជាកន្លែងទេសចរណ៍ល្អឯកមួយសម្រាប់ពួកគេ។ ស្ថាបត្យកម្ម
    នេះត្រូវបានសាងសង់ក្នុងពាក់កណ្ដាលនៃឆ្នាំ ១៨០០ ដែលត្រូវបានគូរប្លង់ដោយ Garnier
    ជាស្ថាបត្យករនៃអាគារ Paris Opera ។ នៅខាងក្នុងកាស៊ីណូនេះមានបន្ទប់កំសាន្ដធំចំនួន ៥
    តុលេងល្បែង roulette, blackjack និង អាប៉ោង ចំនួន ៣៥ រួមនិងបន្ទប់ ២ ដែលមានម៉ាស៊ី
    ហ្គេមចំនួន ៣១៥។ 

    ២/ Mandarin Oriental Casino - Macau


    កាស៊ីណូនេះស្ថិតនៅក្នុងតំបន់កំសាន្ដទំនើប Macau Peninsula មានចម្ងាយពីហុងកុង ៤០
    គីឡូម៉ែត្រ ស្ថិតនៅជ្រៅខាងក្នុងសណ្ឋាគារ Mandarin Oriental ។ កាស៊ីណូនេះមានទំហំ 
    ១.២០០ម៉ែត្រការ៉េ មានបន្ទប់ពិសេសចំនួន ២ និងកន្លែងភ្ជាប់ម៉ាស៊ីនចំនួន ៥៩ រួមនិងតុលេង
    ល្បែងចំនួន ១២ ដោយរួមមាន baccarat, blackjack, boule និង roulette ។

    ៣/ Caesars Palace – Las Vegas


    អាគារនេះត្រូវបានបើកទ្វារទទួលភ្ញៀវតាំងពីឆ្នាំ ១៩៦៦ និងបានឆ្លងកាត់ម្ចាស់ជាច្រើន
    ជំនាន់។ បច្ចុប្បន្ន Caesars គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Harrah Entertainment ។ Jay Sarno 
    អ្នកទទួលបន្ទុកផ្នែកយុទ្ធសាស្ដ្រពាណិជ្ជកម្មរបស់ក្រុមហ៊ុន បានជ្រើសយកឈ្មោះ Caesars (ឈ្មោះតួអង្គក្នុងប្រវត្តិសាស្ដ្រ Julius Caesars) ដើម្បីអោយភ្ញៀវដែលបានមកទីនេះបានទទួល
    អារម្មណ៍ ដូចបានក្លាយជាស្ដេច។

    ស្ថាបត្យកម្មរបស់ Caesars ត្រូវបានសាងសង់តាមបែប រ៉ូម៉ាំងបុរាណ ហើយអាគារចម្បង
    ត្រូវបានគេហៅថា វាំងរ៉ូមាំង។ ភ្ញៀវអាចមកកាន់ទីនេះផ្ទាល់ដើម្បីលេងល្បែង ឬអាចលេង
    តាមអ៊ីនធើរណែត។ កាស៊ីណូនេះក៏មានភោជ្ជនីយដ្ឋាន ហាងទំនិញ និងបារជាច្រើនដើម្បី
    បម្រើដល់ភ្ញៀវ។

    ៤/ Casino Baden – អាឡឺម៉ង់


    ដោយមានភាពល្បីល្បាញថាជាកាស៊ីណូដែលមានអាយុកាលច្រើនជាងគេបំផុត មកទល់
    នឹងពេលនេះ Casino Baden មានអាយុ ២៥០ឆ្នាំ ប៉ុន្ដែតាមការពិតវាធ្លាប់ត្រូវបានបិទទ្វារ ៦១
    ឆ្នាំ(១៨៧២ ដល់ ១៩៣៣) តាមបញ្ជារបស់រដ្ឋាភិបាលអាឡឺម៉ង់។ Casino Baden មានតំបន់
    លេងល្បែងចំនួន ២៤ រួមមានតំបន់ល្បែង roulette អាមេរិក និងបារាំង , baccarat, pocker, 
    blackjack និងល្បែងលេងតាមអ៊ីធើរណែតមួយចំនួនទៀត។ នៅក្នុងអាគារនេះក៏មានបន្ទប់រាំ 
    កំសាន្ដ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភោជ្ជនីយដ្ឋានអាចបម្រើដល់ភ្ញៀវគ្រប់ជាតិសាសន៍
    មកពីទូទាំងពិភពលោក។

    ៥/ Bellagio – Las Vegas
     

    ត្រូវបានបើកទ្វារកាលពីឆ្នាំ ១៩៩៨ Bellagio ត្រូវបានគេមើលឃើញថា ជាគ្រាប់ពេជ្រដ៏មាន
    តម្លៃមួយក្នុងវិស័យសណ្ឋាគារ និងកាស៊ីណូ ដោយប្រាក់ចំណាយទៅលើការសាងសង់ឡើង
    ដល់ ១,៦ពាន់លានដុល្លារ។ នៅខាងក្នុងកាស៊ីណូ គឺមានតុល្បែងចំនួន ១២៤ សម្រាប់លេង
    ល្បែងគ្រប់ប្រភេទ និងមានបុគ្គលិកបម្រើការចំនួន ១០.០០០នាក់។ ក្រៅពីកាសីណូ Bellagio 
    ក៏មានសណ្ឋាគារមួយដែលមាន ៣.៩៣៣ បន្ទប់ មានភោជ្ជនីយដ្ឋានសម្បូរបែបចំនួន ១៧ 
    មានហាង និងបារចំនួន ៦ រួមជាមួយនិងសាលប្រជុំ និងតំបន់ពាណិជ្ជកម្មផងដែរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.