សិល្បៈ​សាក់​រូប

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • អ្នក​បុរាណវិទ្យា​ជា​ច្រើន​​​  បាន​អះអាង​ថា ការ​សាក់​រូប​របស់​   មនុស្ស​មាន​កំណើត​ជាង  ៣ពាន់​ឆ្នាំ​មក​ហើយ​តាំង​ពី​មុន​គ្រឹះ​សករាជ។  សិល្បៈ​ដែល​មាន​អាយុ​កាល   ​រាប់​ពាន់​ឆ្នាំ​មួយ​នេះ​  មាន​សឹង​គ្រប់​បណ្ដា​ប្រទេស​ទាំង   អស់​នៅ​លើ​ភព​ផែនដី ប៉ុន្តែ​គ្រាន់​តែ​មាន​លក្ខណៈ​និង​រូបរាង​ផ្សេងៗ​គ្នា​អាស្រ័យ​តាម​ជំនឿ ទំនៀមទម្លាប់​និង​ភូមិសាស្ត្រ   ​របស់​ប្រទេស​នីមួយៗ​តែ​ប៉ុណ្ណោះ។
    នៅ​ប៉ែក​អឺរ៉ុប ការ​សាក់​រូប​ត្រូវ​បាន​គេ​អនុវត្ត​យ៉ាង​ផុលផុស​នៅ​សម័យ​កាល​បុរាណ នីអូលីទិក ដែល​ជា​សម័យ​កាល​មនុស្ស​ចាប់​ផ្ដើម​មាន​ការ​វិវត្តន៍​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា។ Yakuza ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អន្ធពាល​ដ៏​កាច​សាហាវ​មួយ​នៅ​ប្រទេស​ជប៉ុន បាន​សាក់​រូប​ពាស​ពេញ​រាងកាយ​ដើម្បី​បង្ហាញ​មហិទ្ធិឫទ្ធិ​និង​អំណាច​តេជះ​ចំពោះ​គូបដិបក្ខ​របស់​ខ្លួន។
    បច្ចុប្បន្ន ការ​សាក់​រូប​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្លា​សម្រាប់​មនុស្ស​ទូទៅ។ ក្នុង​នោះ​គេ​ឃើញ​មានតារា​ល្បីៗ មួយ​ចំនួន បាន​សាក់​រូប​ដើម្បី​លើក​សម្រស់​និង​បន្ថែម​ការ​ទាក់ទាញ​សម្រាប់​ប្រិយមិត្ត​ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ខ្លួន។
    តើ​ការ​សាក់​រូប​មាន​ភាព​អស្ចារ្យ​យ៉ាង​ណា​ទៅ?

    ប្រភព៖ oddstuffmagazine



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.