បញ្ហាអ្វីខ្លះដែលប៉ះពាល់ និងមិនប៉ះពាល់ដល់សុដន់?

Posted on
  • Wednesday, February 29, 2012
  • by
  • angco.co
  • in
  • Labels:
  • ការធ្វើកិច្ចការផ្ទះ ការហាត់ប្រាណ ឬការបញ្ចេញកម្លាំងដោយមិនបានប្រអាវទ្រនាប់ការពារ
    ដើមទ្រូង វាអាចនឹងមានផលមិនល្អដល់សុដន់របស់អ្នក។ ដើម្បីស្វែងយល់ថា តើប្រការ
    ណាខ្លះដែលគួរចៀសវាង និងប្រការណាខ្លះដែលល្អសម្រាប់សុខភាពសុន សូមតាមដាន
    ដូចខាងក្រោម ៖ 


    ការរូមភេទ ៖ 
    នារីភាគច្រើនយល់ថា ការរួមភេទកាន់តែច្រើននឹងធ្វើអោយរង្វង់ទីមួយកាន់តែតូច ព្រោះតែ
    ត្រូវទទួលរងសម្ពាធច្រើន។ ប៉ុន្ដែយោងតាមអ្នកវិទ្យាសាស្ដ្រ អវយវៈនេះតែងមានការស្រើប
    ស្រាលនៅពេលរួមភេទ។ នៅក្នុងអំឡុងពេលនៃការ"ឡើងឋានសួគ៌"សុដន់ទាំងមូលនឹងត្រូវ
    ឡើងតឹងណែន ហើយនៅពេលស្ដ្រីឡើងដល់ចំណុចកំពូល អ័រម៉ូនដែលមានប្រសិទ្ធិភាពក្នុង
    ការសម្អាតក្រពេញសុដន់នឹងត្រូវបញ្ចេញ និងជួយធ្វើអនាម័យ នៅជំរុញអោយការផ្លាស់ប្ដូរ
    ជាតិដំណើរការបានល្អ។

    ពេលមានផ្ទៃពោះ

    ការមានផ្ទៃពោះ និងអោយកូនបៅនឹងធ្វើអោយដើមទ្រូងត្រូវស្វិត និងយារគឺជាការយល់ឃើញ
    មួយដែលគ្មានមូលដ្ឋាន។ បន្ទាប់ពីឆ្លងទន្លេបាន ២ ឆ្នាំ ស្ដ្រីភាគច្រើនតែងមានដើមទ្រូងធំ
    និងអាចរក្សាសម្រស់បាន ៩០ % ។ យោងតាមផ្ដល់យោបល់ពីគ្រូពេទ្យ នៅក្នុងរយៈពេលនៃ
    ការមានផ្ទៃពោះ និងអោយកូនបៅ ស្ដ្រីគួរតែប្រើប្រាស់អាវទ្រនាប់ដើម្បីការពារការយាររបស់
    សុដន់។

    គួរតែអោយកូនបៅ

    មនុស្សមួយចំនួនបានព្យាយាមមិនអោយកូនបៅ ព្រោះខ្លាចធ្វើអោយខូចសុដន់។ ប៉ុន្ដែការ
    ធ្វើបែបនេះគឺផ្ទុយទៅនឹងច្បាប់ធម្មជាតិ ព្រោះការបញ្ចេញទឹកដោះគឺជាមុខងារសំខាន់របស់
    សុដន់។ បន្ទាប់ពី ៩ខែនៃការពរផ្ទៃ ទឹកដោះត្រូវបានបង្កើតឡើងច្រើនបំផុត ប្រសិនមិនបាន
    អោយកូនបៅ នោះការផ្លាស់ប្ដូរជាតិក្នុងកោសិការបស់ក្រពេញសុដន់នឹងមិនរីកចម្រើន។ 

    គួរតែប្រើអាវទ្រនាប់


    ខណៈពេលបញ្ចេញកម្លាំងកាយ អ្នកគួរតែពាក់អាវទ្រនាប់ដើម្បីការពារសុដន់។ ក្រុមអ្នក
    ជំនាញការបានអោយដឹងថា ប្រសិនមិនបានពាក់អាវទ្រនាប់ក្នុងពេលធ្វើការដោយប្រើ
    កម្លាំង សុដន់នឹងត្រូវទទួលឥទ្ធិពលមិនល្អ វានឹងយោលដោយសេរី ធ្វើអោយសរសៃនានា
    របស់ដើមទ្រូងត្រូវយារដោយទំនង់ធ្ងន់។

    ងូតទឹកត្រជាក់ 


    ទឹកត្រជាក់​នឹងជ្រាបចូលទៅក្នុងស្បែក វាធ្វើអោយសរសៃឈាមនៅក្រោមស្បែកត្រូវរួញ 
    ប្រការនេះអាចជួយអោយឈាមដំណើរការបានល្អជាងមុន និងជួយសម្អាតជញ្ជាំងនៃ
    សរសៃឈាម ព្រមទាំងធ្វើអោយសុដន់បានក្រពុំ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.