ភ្ញៀវទេសចរ​ ធ្វើដំណើរតាមច្រក ទ្វារអន្តរជាតិជាំក្សាន្ត កើនឡើងខ្ពស់

Posted on
  • Sunday, February 19, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមច្រកទ្វារ អន្តរជាតិជាំក្សាន្ត មានការកើនឡើងខ្ពស់ ក្នុងនោះភ្ញៀវទេសចរ ដែលចូលមកកំសាន្ត នៅកម្ពុជា តាមរយៈច្រកទ្វានេះច្រើនជាងគេ គឺជនជាតិថៃ ដែលភាគច្រើនពួកគាត់មកជាក្រុម ។
    លោក តូច រ៉ា ប្រធានក្រុមការងារ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិ ជាំក្សាន្ត ស្រុកអន្លង់វែង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ ថា នៅច្រកទ្វារអន្តរជាតិជាំក្សាន្ត តាមការប្រមូលទន្និន័យបាន ក្នុងមួយខែមានភ្ញៀវទេសចរអន្តរជាតិ២០០០នាក់ ដែលបានធ្វើ ដំណើរឆ្លងកាត់នៅទីនោះ ហើយនេះគឺជាការកើនឡើងមួយដ៏ខ្ពស់ ដោយកាលពីមុន ក្នុងមួយខែភ្ញៀវទេសចរ ដែលធ្វើដំណើរតាមច្រកនេះ មានត្រឹមតែ ២០០នាក់ ទៅ៤០០នាក់តែប៉ុណ្ណោះ ។
    លោកបន្តថា ”ខ្ញុំត្រេកអរណាស់នៅពេល ដែលឃើញមានភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិជាំក្សាន្តនេះ ច្រើនដូច្នោះ ហើយការដែលមានភ្ញៀវ ឆ្លងកាត់ច្រើនបែបនេះ គឺដោយសារតែស្ថានភាពនៅទីនេះ មានសភាពល្អប្រសើរ ជាពិសេសនោះខាងប្រទេសថៃ ក៏មានស្ថិរភាព ឡើងវិញដែរ គឺមិនដូចកាលពីមុននោះទេ” ។
    សូមជ្រាបថា ដោយសារតែកម្ពុជា មានស្ថិរភាពនយោបាយ និងគោលនយោបាយច្បាស់លាស់នោះ បានជំរុញឲ្យវិស័យទេសចរណ៍ នៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការកើនឡើង ជាបន្តបន្ទាប់ ដែលវិស័យនេះបានជួយបង្កើនសន្ទុះសេដ្ឋកិច្ចកម្ពុជា បានមួយកំរិតផងដែរ។ កាលពីឆ្នាំ២០១០ វិស័យទេសចរណ៍ មាន ៣គម្រោង ក្នុងទំហំទឹកប្រាក់ ១៣២លានដុល្លារ ប៉ុន្ដែនៅឆ្នាំ២០១១ មាន៨គម្រោង ដែលមានទឹកប្រាក់ ២,៧៦០ពាន់លានដុល្លារ ៕ ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.