ប្រជាពលរដ្ឋ ដេញចាប់ចោរ ដុះស្លែពូកែ លួចគោនៅ កំពង់ស្ពឺ


កំពង់ស្ពឺ ៖ ក្រុមប្រជា ពលរដ្ឋជាង ១០នាក់ បានដេញចាប់ ប្រផាប់ប្រភីងចោរ ដុះស្លែពូកែ លួចគោមួយក្រុម ដែលល្បីខាងធ្វើសកម្ម ភាពលួចគោប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ នៅក្នុងស្រុកចំនួន៤ របស់ខេត្ដកំពង់ស្ពឺ ប៉ុន្ដែ ជាលទ្ធផលមេខ្លោងម្នាក់ ឈ្មោះហុង ហោ ត្រូវបានចាប់ខ្លួន រួមទាំងស្វាគមន៍មួយដៃ មួយជើងពីប្រជាពល រដ្ឋស្ទើរស្លាប់ ។
ហេតុការណ៍ដេញចាប់ក្រុមចោរលួចគោ ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង៣រសៀល ខណៈអ្នកភូមិម្នាក់ កំពុងកាប់ឫស្សី នៅចំណុច ដីក្រហម ភ្នំជុងគង ជាប់ព្រំប្រទល់អូរជ្រៃ កោង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានឃើញក្រុមចោរលួចគោ ចំនួន៣នាក់ កំពុងតែដឹកគោប្រជាពលរដ្ឋ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ មូលដ្ឋានបានឱ្យដឹងថា មេខ្លោងលួចគោដុះ្ញ ស្លែរូបនេះមានឈ្មោះ ហុង ហោ អាយុ៥៨ឆ្នាំ រស់នៅភូមិត្រញំងអោក ឃុំមហាសាំង ស្រុក ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ ប៉ុន្ដែបច្ចុប្បន្ន បានទៅ រស់នៅជាមួយប្រពន្ធចុង ក្នុងភូមិត្រញំងធ្លក់ ឃុំស្វាយចឹប ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។
ប្រជាពលរដ្ឋបាននិយាយថា មេចោររូប នេះ រួមទាំងបក្ខពួកពីរនាក់ផ្សេងទៀត ទី១ ឈ្មោះញ៉េន ភេទប្រុស អាយុ៤០ឆ្នាំ មានទី លំនៅភូមិក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច និងទី២ ឈ្មោះពៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិក្រាំងដីវ៉ាយ តែងតែធ្វើសកម្មភាពលួច គោរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុង ស្រុកចំនួន៤របស់ខេត្ដកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្ដ ទៀត មុនឈានដល់ការចាប់ខ្លួនក្រុមចោរ ដុះស្លែទាំងនេះ បានធ្វើឡើងបន្ទាប់ពីពួកគេ ធ្វើសកម្មភាពលួចគោ ចំនួន២ក្បាលរបស់ លោកគឹម សាន អាយុ៣៣ឆ្នាំ និងលោក ឆាង ប្រុស អាយុ៣៤ឆ្នាំ ដែលបានបាត់គោ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១២ ។ លុះបន្ទាប់មក នៅវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ ប្រជាពលរដ្ឋម្នាក់ឈ្មោះសំ នី ភេទប្រុស អាយុ៤៦ឆ្នាំ បានទៅកាប់ឫស្សី នៅជាប់ព្រំប្រទល់ស្រុកបរសេដ្ឋ ក៏ស្រាប់តែ ឃើញជនសង្ស័យទាំង៣នាក់ កំពុងដឹកគោ ពីរក្បាលរបស់ប្រជាពលរដ្ឋ ។ ពេលនោះ លោកសំ នី បានទូរស័ព្ទប្រាប់មេភូមិនិងប្រជា ពលរដ្ឋ ផ្សេងទៀត ហើយបាននាំគ្នាមកដេញ ចាប់ជនសង្ស័យទាំង៣នាក់ ប៉ុន្ដែជនសង្ស័យ ពីរនាក់បានរត់គេចខ្លួន ខណៈមេខ្លោងឈ្មោះ ហុង ហោ ត្រូវបានចាប់ខ្លួនពីសំណាក់ប្រជា ពលរដ្ឋ រួចប្រគល់ជូនលោកមេប៉ុស្ដិ៍ និងអធិការ ស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នង ការដ្ឋាននគរបាលខេត្ដ រួចបញ្ជូនបន្ដទៅកាន់ សាលាដំបូងខេត្ដ ៕ source
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.