ពង"ស" ជួយ​ព្យាបាល​មុន​ជាំ​ខ្មៅ​បាន​យ៉ាង​ល្អ​ប្រសើរ!

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:
  • Click To Enlarge !ពងស មាន​ប្រយោជន៍​ចំពោះ ស្បែក​មុខ​របស់​អ្នក​ ហើយ​បើ​អ្នក​ត្រូវ​ការ​កំចាត់​​ស្បែក​ដែល​មាន​ភាព​ជ្រីវ​ជ្រួញ​ ឬ​កើត​មុនខ្មៅ​នៅ​លើ​ផ្ទៃមុខ​នោះ គឺមិន​ត្រូវប្រើ​ដៃ​ ចុត​សង្កត់​នៅ​លើ​ផ្ទៃ​មុខ​ ដោយ​ច្រ​បាច់​កន្លែង​​ដែល​មាន​មុន​ខ្មៅ​ដដែល​នោះ​ទេ យើង​មាន​វិធី​​ជួយ​ឲ្យ​​ផ្ទៃ​មុខ​​របស់​លោក​អ្នក​ បាត់​មុន​ជាំ​ខ្មៅ មាន​​ភាព​ស្រស់​ថ្លា និង​មានមន្ត​ស្នេហ៍​ថែម​ទៀត​ផង នោះគ្រាន់​តែ​អ្នក​ចាប់​ផ្តើម​ដំបូង​ ដោយ​លាង​មុខ​ឲ្យ​បាន​ស្អាត ជូត​ឲ្យ​ស្ងួត រួច​ប្រើ​ ផែនសំឡី មិនក្រាស់​ ឬ​ស្តើង​ពេក មក​ជ្រលក់​ចូល​ទៅ​ពង"ស" រួច​ហើយ​នាំ​យក​សំឡី​នោះ មក​​បំពោក​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ ជុំវិញ​ត្របក​ភ្នែក និង​បបូរ​មាត់​ ហើយ​ដេក​មួយ​ស្រ​បក់​ ចាំ​សំឡី​ស្ងួតល្អ​ហើយ ទើប​បើក​យក​សំឡី​ចេញ​ពី​ផ្ទៃមុខ​ ហើយ​អ្នក​សង្កេត​នៅ​លើ​សំឡី នឹង​ឃើញ​មាន​មុន​ក្បាល​ខ្មៅ​ជាប់​ចេញ​មក​ជា​មួយ​សំឡី បន្ទាប់​ពី​​នោះ ត្រូវ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ជាមួយ​កូន​កន្សែង​ល្អ​ ជូត​ផ្ទៃមុខ​ រួច​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ដើម្បី​បិទ​រន្ធ​ញើស​ នោះ​ផ្ទៃ​មុខ​អ្នក​នឹង​​មាន​ភាព​ស្រស់​ថ្លា និង​បាត់​ស្នាម​ជាំនៅ​លើ​ផ្ទៃ​មុខ និង​បាត់​មុន​ ជា​មិន​ខាន។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.