ភ្នំពេញៈ បើទោះបីជាកញ្ញា មាន សូនីតា ទើបតែបោះជំហាន ចូលប្រឡូកក្នុងវិថី សិល្បៈពេញទំហឹង ក្នុងឆ្នាំ២០១២ នេះ ក៏ពិតមែន ប៉ុន្តែនាងហាក់បីដូចជាឆាប់ ទទួលបានប្រជាប្រិយភាព និងធ្វើឲ្យម្ចាស់ផលិតកម្ម មានការចាប់អារម្មណ៍លើនាង នឹងបានទាក់ទងនាង ឲ្យសម្តែង ជាតួឯកពីររឿងក្នុងពេលតែ មួយទៀតផង ។
នៅក្នុងកម្មវិធី ”តារាក្នុងដួងចិត្តខ្ញុំ” នារសៀលថ្ងៃទី២៤ ខែកុម្ភៈ នេះតារាស្រីរូបស្រស់សោភា កញ្ញា មាន សូនីតា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងមានការមមាញឹកច្រើនណាស់ ជាមួយការងារបើទោះបីជានាង ទើបតែចូល ប្រឡូកខ្លាំង ជាមួយការងារនៅក្នុងឆ្នាំនេះ ក៏ពិតមែនព្រោះនាងត្រូវធ្វើជាពិធីការិនី ឲ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ លេខ៥ផង ដើរម៉ូដផង ហើយកាលពីខែមុននេះ នាងក៏បានទទួលថតរឿង ជាលើកដំបូង២រឿង ក្នុងពេលតែមួយ ទៀតផង។

តារាសម្តែងដែលអះអាងថា មិនចង់គិតរឿងគូរស្រកររូបនេះ ក៏បានបន្តទៀតថា ”ខ្សែភាពយន្តដែលខ្ញុំសម្តែង នាពេល បច្ចុប្បន្នគឺមានពីររឿងគឺទី១រឿង ”បេះដូងអ្នកការពារ” ដែលត្រៀមដាក់ បញ្ជាំងនៅស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ីន និងទី២រឿង ”ម្ចាស់ស្នេហ៍នាយឡប់” ដែលគ្រោងនឹងដាក់បញ្ជាំងនៅរោងកុនតាមរយៈខ្សែភាពយន្ត ទាំង ពីរនេះគឺនាងខ្ញុំដើរជាតួឯកជាមួយ លោក ប៉ែន ចំរ៉ុងផ្ទាល់តែម្តង” ។
តារាសម្តែងវ័យ២២ឆ្នាំរូបនេះបានបន្ថែមទៀតថា នៅក្នុងរយៈពេលប៉ុន្មានខែនេះ នាងមិនទាន់បានទទួលថតស្ពត ឫក៏ថតកាយវិការខារ៉ាអូខេ ច្រើនទេដោយសារតែនាងចង់ទុក ពេលថតខ្សែភាពដំបូងរបស់ នាងឲ្យទទួល បានភាពជោគជ័យសិន ហើយក្រោយពេលដែលខ្សែភាពយន្ត ថតបញ្ចប់គឺនាងអាចមានពេលទំនេរ ច្រើនក្នុងការ ទទួល ការងារផ្សេងទៀតបានច្រើន។
គួររំលឹកផងដែលថាកញ្ញា មានសូនីតាគឺជាអតីត Freshie Girl ប្រចាំឆ្នាំ២០០៩ ហើយនាងក៏បានទទួល ថត ស្ពតពាណិជ្ជកម្ម ថតកាយវិការខារ៉ាអូខេ ធ្វើជាពិធីការិនីឲ្យស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយថ្មីៗនេះនាងក៏បានគ្រងដំណែងជាតួឯកស្រីពីររឿងក្នុពេលតែមួយគឺរឿង «បេះដូងអ្នកការពារ»និងរឿង”ម្ចាស់ស្នេហ៍នាយឡប់” ផងដែរ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.