លោកឈិនឡុងចំណាយប្រាក់ ៣០លានដុល្លាអាមេរិក ដើម្បីទិញយន្តហោះផ្ទាល់ខ្លួន

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:
  • យន្តហោះថ្មីរបស់លោកឈិនឡុង មានឈ្មោះថា Embraer Legacy 650 ផលិតដោយក្រុម
    ហ៊ុនក្នុងប្រទេសប្រេស៊ីល។ យន្តហោះថ្មីនេះមិនត្រឹមតែត្រូវបានលំអរដោយគំនូររូបនាគ
    (ដូចឈ្មោះរបស់លោក) ប៉ុណ្ណោះនោះទេ នៅផ្នែកខាងក្រោយនៃយន្តហោះក៏មានសរសេរ
    ពាក្យថា"Jackie" ដែលជាឈ្មោះជាភាសាអង់គ្លេសរបស់លោកទៀតផងដែរ។

    លោក ឈិនឡុង នៅក្នុងពិធីបង្ហាញយន្តហោះថ្មីរបស់លោក
    Legacy 650 មានកាប៊ីនចំនួនបី មានបន្ទប់អាហារយ៉ាងពិសេសមានបំពាក់ទៅដោយសម្ភារៈ
    ផ្សេងៗសព្វគ្រប់ដែលរួមមានដូចជា ទូរទឹកកក, ម៉ាស៊ីនធ្វើអោយស្រាត្រជាក់ ម៉ាស៊ីនឆុងកា
    ហ្វេ, Microwave ,ប្រព័ន្ធកាត់បន្ថយសំលេងរំខាន ,និងកន្លែងសំរាប់ផ្ទុកអីវ៉ាន់ធំទូលាយ និង
    ថែមទាំងមានប្រព័ន្ធ Wifi មានល្បឿនលឿនទៀតផង។ យន្តហោះនេះមានបង្អួចចំនួន ២២ ដែលអាចផ្តល់នូវពន្លឺគ្រប់គ្រាន់សំរាប់អ្នកនៅខាងក្នុងយន្តហោះនោះផងដែរ។ ដោយឡែក 
    Legacy 650 នេះក៏អាចធ្វើដំណើរបានពី ហុងកុង ទៅកាន់ប្រទេសអូស្រ្តាលី រឺពីទីក្រុងប៉េកាំង
    ទៅកាន់ Dubai ជាមួយរយៈចម្ងាយឡើងរហូតដល់ ៧.២២៣គីឡូម៉ែត្រ ដែលអាចឆ្លើយតប
    បានតាមតំរូវការនៃការធ្វើដំណើរជាប្រចាំរបស់ម្ចាស់ទៀតផង។ លោកឈិនឡុង បានអោយ
    ដឹងថា" ខ្ញុំជ្រើសរើសយក Legacy 650 នេះគឺដោយសារតែភាពប្រណិត និងសំលេងរំខាន
    មានកំរិតទាបបំផុតរបស់វា" ។
    ជាមួយការ"លេងខ្លួន" របស់លោក,លោកឈិនឡុងក៏ត្រូវបានក្រុមហ៊ុនយន្តហោះ Embracer 
    របស់ប្រេស៊ីលជ្រើសរើសតាំងលោកជាឯកអគ្គរដ្ឋទូតទៀតផង ហើយកាលពីថ្ងៃទី ៦ខែកុម្ភៈ
    កន្លងមកលោកឈិនឡុងបានធ្វើដំណើរទៅកាន់ Sao Paulo ដើម្បីទទួលតួនាទីថ្មីរបស់ខ្លួន 
    ក៏ដូចជាទៅទទួលយកយន្តហោះថ្មីនេះ។
    គួរបញ្ជាក់ផងដែរថា នេះមិនមែនជាយន្តហោះលើកដំបូងរបស់លោក ឈិនឡុងនោះទេ 
    កន្លងមកលោក ឈិនឡុងក៏ធ្លាប់មានយន្តហោះបែបប្រណិតៗផ្ទាល់ខ្លួនលោកមួយចំនួន
    ផ្សេងទៀតផងដែរ៕
    ប្រភព៖ Dailymail



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.