ភ្នំពេញ ៖ នៅថ្ងៃព្រហស្សតិ៍ ទី០២ ខែកុម្ភៈ ស្អែកនេះ ស្រ្តីខ្មែរចំនួន ១២ នាក់ ដែលរងគ្រោះ ដោយសារការជួញដូរ នឹងវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីមន្រ្តីស្ថានទូតខ្មែរ ប្រចាំនៅប្រទេស ម៉ាឡេស៊ី បានសហការ ជាមួយអាជ្ញាធរម៉ាឡេស៊ី បាន ជួយសង្គ្រោះ ពលការិនីទាំង ១២ នាក់នោះ ។
យោងតាម លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលបានផ្តល់ឲ្យ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ  រួមទាំងស្ថាប័ន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានធ្វើការងារ ជាមួយអាជ្ញាធរម៉ាឡេស៊ី ជួយ សង្គ្រោះពលរដ្ឋកម្ពុជា ដែលជាស្រ្តីចំនួន ១២ នាក់ និងកុមារម្នាក់ ដែលរងការជួញដូរ យកទៅបំរើការងារ ដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី ។
ដោយមានកិច្ច សហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការ ទេសន្តរប្រវេសន៍ អន្តរជាតិ (IOM) ហើយពលរដ្ឋខ្មែរ ដែលជាស្រ្តីរង គ្រោះ ចំនួន ១២ នាក់ និងកុមារាម្នាក់ នឹងត្រូវបាន គេបញ្ចូលមកកាន់ ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១២ នៅវេលា ម៉ោង១០ និង១៥នាទីព្រឹក។
សូមជម្រាបថា នេះ គឺជាលើកទីបួន ហើយ ដែលប្រជាពលរដ្ឋខ្មែរ  ត្រូវបានគេបញ្ជូន មកកាន់ប្រទេសរបស់ខ្លួនវិញនោះ បន្ទាប់ ពីពួកគេ ត្រូវបានក្រុមអាជ្ញាធរ នៃប្រទេសកម្ពុជា និងម៉ាឡេស៊ី បានជួយសង្គ្រោះនោះ។ ជាពិសេស អង្គការទេសន្តរប្រវេសន៍ អន្តរជាតិ (IOM) នេះ តែងតែបានជួយដល់ពលករខ្មែរ ក្នុងការទិញសំបុត្រ យន្តហោះ ដើម្បីឲ្យពួកគេ បានវិលត្រឡប់មក កាន់ ប្រទេសកម្ពុជាវិញ ហើយនេះ គឺជាលើកទី៤ ផងដែរ ៕ ប្រភព



0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.