របស់វា។
ជាអច្ឆរិយធម្មជាតិដ៏អស្ចារ្យ ទន្លេ Cano Cristales នៅ Colombia ត្រូវបានមនុស្សទូទៅដាក់
ឈ្មោះទៅតាមសម្រស់របស់វា មានដូចជាឈ្មោះ “ទន្លេហូរពីឋានសួគ៌” ឬ “ទន្លេឥន្ទនូ”
ជាដើម។
ទន្លេ Cano Cristales ស្ថិតនៅក្នុងតំបន់អភិរក្ស Macarena(តំបន់នេះមានទំហំ ៣.៩០០គីឡូ
ម៉ែត្រក្រឡា)។ នៅក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរពីរដូវភ្លៀងទៅរដូវប្រាំង រុក្ខជាតិដុះក្រោម
បាតទន្លេមួយប្រភេទដែលមានឈ្មោះថា macarenia មានពណ៌បៃតងខ្ចី ក៏ប្ដូរទៅជាពណ៌
ក្រហមស្រស់ ពណ៌ទឹកក្រូច និងពណ៌ប្រផេះ។ ពណ៌ទាំងនេះបានលេចធ្លោជាងគេនៅក្នុង
ចំណោមរុក្ខជាតិនៅបាតទន្លេនេះ។
Cano Cristales គឺជាឈ្មោះមួយដែលត្រូវបានអ្នករុករក Andres Hurtado ដាក់អោយទន្លេនេះ
កាលពីឆ្នាំ ១៩៨០ ខណៈដែលលោកបានរកឃើញសម្រស់ដ៏ស្រស់ត្រកាលរបស់វា។ ទន្លេ
Cano Cristales មានខ្សែទឹកហូរក្នុងល្បឿនលឿន រួមជាមួយជ្រោះទឹកធ្លាក់ រណ្ដៅថ្ម និងមាន
ទឹកថ្លាដែលអ្នកអាចមើលឃើញអ្វីទាំងអស់នៅក្នុងទឹក និងបាតទន្លេ។
ដើម macarenia មានពណ៌បៃតងនៅបាតទន្លេ
ពេលដែលវាប្ដូរទៅជាពណ៌ក្រហម
រុក្ខជាតិនេះបានធ្វើអោយទឹកទន្លេក្លាយជាពណ៌ក្រហម
មូលហេតុដែលនាំអោយមានប្រការដ៏អស្ចារ្យនេះ គឺដោយសារនៅក្នុងរដូវភ្លៀង ទឹកទន្លេនេះ
ហូរខ្លាំង និងជ្រៅ ជាហេតុធ្វើអោយរុក្ខជាតិប្រភេទនេះ មិនអាចទទួលពន្លឺព្រះអាទិត្យបានគ្រប់
គ្រាន់ ទើបវាមិនអាចរីកចម្រើន និងមិនអាចប្ដូរទៅជាពណ៌ក្រហមបាន។
ទន្លេ Cano Cristales ស្ថិតនៅឆ្ងាយពីតំបន់មានមនុស្សរស់នៅ ដូច្នេះទើបវាអាចរក្សាបាននូវ
ភាពដើមដ៏ស្រស់ស្អាតបែបនេះ។
ប្រសិនមានឱកាសទៅកាន់ Colombia ក្នុងពេលផ្លាស់ប្ដូររដូវ ចូរកុំភ្លេចទៅទស្សនាទន្លេ Cano
Cristales នេះ! វាប្រាកដជាធ្វើអោយអ្នកចងចាំជានិច្ចនៅក្នុងជីវិត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.