FT Islandប្ដឹង​ក្រុម​ហ៊ុន​ផលិត​ផល​តុបតែង​ខ្លួន

Posted on
  • Wednesday, February 29, 2012
  • by
  • angco.co
  • in
  • Labels:

  • យោង​តាម​ក្រុម​ហ៊ុន​គ្រប់គ្រង​ FT Island ផលិតកម្ម FNC Entertainment បាន​ឲ្យ​ដឹង​ថា ក្រុម​ចម្រៀងFT Island បានដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុម​ហ៊ុន​ផលិតផល​តុប​តែង​ខ្លួន (a cosmetics company)។


    បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ដក​ស្រង់​សំដី​ពី​ផលិត​កម្ម FNC Entertainment ដែល​និយាយ​ថា “FT Island បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទាមទារ​ប្រាក់​ពី​ក្រុមហ៊ុន Dereon Cosmetics(ម៉ាក BaviPhat) នៅ​តុលាការ Seoul Central District Court  កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ”។

    ពាក្យ​បណ្ដឹង​នេះ​កើត​ឡើង​ដោយ​សារ Barbie Pet បាន​ប្រើ​ប្រាស់​ការ​ផ្សាយ​ពាណិជ្ជកម្ម និង រូបភាព​របស់ FT Island នៅ​ក្រោយ​ពេល​ដែល​កិច្ចសន្យា​បាន​ផុត​កំណត់។ FT Island បាន​ជាប់​កុង​ត្រា​ជាមួយ Barbie Pet រយៈ​ពេល ៦ ខែ​ខណៈ​ពេល​ដែល​ម៉ូដែល​របស់​ម៉ាក​នេះ​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ប្រទេស​កូរ៉េ​កាល​ពី​ខែ មេសា ឆ្នាំ ២០១១។ កិច្ចសន្យា​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី ១៩​ខែ ធ្នូ ប៉ុន្តែ Barbie Pet នៅ​តែ​បន្ត​ប្រើ​ប្រាស់​សម្ភារៈ​ផ្សព្វផ្សាយ​ដែល​មាន​រូប​ភាព​របស់ FT Island ​។ Barbie Pet ថែម​ទាំង​ប្រើប្រាស់​សម្ភារៈ​ទាំង​នោះ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ប្រទេស ម៉ាឡេស៊ី ជប៉ុន និង បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជា​ច្រើន​ទៀត​ដែល​​ការ​ធ្វើ​បែប​នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្រៅ​កិច្ច​ព្រមព្រៀង។
    ផលិត​កម្ម FNC Entertainment ទាមទារ​ ៤០ លាន​វ៉ុន(ប្រមាណ ៤០.០០០ ដុល្លារ​អាមេរិក) សម្រាប់​សមាជិក​ម្នាក់​ដែល​នេះ​សរុប​ទៅ​មាន​ចំនួន ២០០ លាន​វ៉ុន(ប្រមាណ ២០០.០០០ដុល្លារ​អាមេរិក) សម្រាប់​សមាជិក​ទាំង ៥ រូប។

    ប្រភព ៖ asianuniverse



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.