ហេតុអ្វីគួរតែចាប់ផ្តើមលក់ iPad 2 របស់អ្នកនៅ ពេលនេះ?

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:
  • ក្រុមអ្នកជំនាញជាច្រើនបានអោយដឹងថា ក្នុងកំឡុងពេលនេះគឺជាដំណាក់កាលមួយដែល 
    iPad 2 នៅរក្សាបាននូវតំលៃមួយមានកំរិតខ្ពស់បំផុត និងនៅតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ
    តំរូវការនឹងមានការធ្លាក់ចុះយ៉ាងខ្លាំងខណៈពេលដែលឧបករណ៍ Tablet ជំនាន់ទី ៣ របស់
    Apple ចាប់ផ្តើមបង្ហាញវត្តមាន។
    បើយោងតាមគេហទំព័រ PC World បានអោយដឹងថាតំលៃរបស់ iPad 2 នឹងធ្លាក់តំលៃយ៉ាង
    ខ្លាំងនៅពេលដែល iPad 3 ចាប់ផ្តើមបង្ហាញវត្តមាន។ ស្របពេលជាមួយគ្នានោះគេហរទំព័រ
    ឯកទេសខាងផ្នែកទិញនិងលក់ឧបករណ៍អេឡិចត្រូនិចចាស់ៗឈ្មោះថា Nextworth ក៏បាន
    បង្ហាញពីតារាងស្ថិតិរបស់ខ្លួនមួយផងដែរ ដែលក្នុងនោះបានបង្ហាញអោយឃើញថា កាល
    ពីដំណាក់កាល iPad 2 ត្រូវបានដាក់បង្ហាញវត្តមានជាលើកដំបូង (ពីខែ កុម្ភៈ ដល់ ខែមីនា 
    ឆ្នាំ ២០១១) ,តំលៃរបស់ iPad ជំនាន់ដំបូងបង្អស់របស់ Apple បានធ្លាក់តំលៃរហូតដល់ចំនួន
    ២០%​ ឯណោះ។ Nextworth បានសង្កត់ធ្ងន់ទៀតថា វត្តមានរបស់ iPad 3 ក៏នឹងធ្វើអោយតំ
    លៃរបស់ iPad 2 មានការធ្លាក់ចុះស្រដៀងគ្នានឹងអ្វីដែលធ្លាប់កើតមានចំពោះ iPad ជំនាន់
    ដំបូងរបស់ Apple ផងដែរ។

    តារាងតំលៃឡើងចុះរបស់ iPad ជំនាន់ដំបូង ពេលដែល iPad 2 បង្ហាញវត្តមាន
    បណ្តាក្រុមអ្នកជំនាញខាងវិភាពបានលើកឡើងថា ប្រសិនបើអ្នកប្រើប្រាស់ទាំងឡាយមាន
    បំណងចង់លក់ចេញនូវឧបករណ៍ iPad 2 របស់ខ្លួនដើម្បីយកប្រាក់ទៅទិញកំណែថ្មីនោះ,
    នោះដំណាក់កាលពេលនេះគឺជាដំណាក់កាលមួយដ៏សមស្របបំផុតសំរាប់ពួកគេ។ ដោយ
    ឡែកអ្នកប្រើប្រាស់ក៏មិនគួរទិញ iPad 2 នៅក្នុងដំណាក់កាលពេលនេះដែរ គឺគួរតែអត់ធ្មត់
    រង់ចាំពេល iPad 3 បង្ហាញវត្តមាន។

    ឧបករណ៍ Tablet ជំនាន់ទី ៣ របស់ Apple ត្រូវបានគេព្យាករណ៍ថានឹងចាប់ផ្តើមបង្ហាញវត្ត
    មាននៅថ្ងៃទី ៧ ខែមីនា ខាងមុខនេះ ហើយសមិទ្ធិផលថ្មីនេះសន្យាថានឹងនាំមកជូនអ្នកប្រើ
    ប្រាស់នូវអ្វីៗដែលកាន់តែប្រសើរជាងមុនដ៏ច្រើន ដូចជាអេក្រង់មាន resolution កាន់តែខ្ពស់
    ២.០៤៨x ១.៥៣៦ pixel, chip Quad core រឺក៏ កាមេរ៉ា ៨ megapixel (ប្រហាក់ប្រហែលគ្នានឹង
    iPhone 4S) ជាដើម...៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.