Apple មានផែនការ បើកកិច្ចប្រជុំមួយ នៅថ្ងៃទី៧ ខែមីនា ដើម្បីពិភាក្សាពី ការបង្ហាញវត្តមាន iPad ជំនាន់ថ្មីរបស់ខ្លួន។
iPad 3 ត្រូវបានគេរំពឹងថា នឹងអាចមានសមត្ថិភាព បង្ហាញរូបភាលើអេក្រង់ទំហំ 2,048 x 1,536 ភិកសែល ជា មួយនឹង processor ដែលមានល្បឿន លឿនជាងមុន ប្រភេទ quad-core Apple A6 មានបច្ចេកវិទ្យា 4G LTE កាមេរ៉ាវិវឌ្ឍន៍ទំនើបជាងមុន រួមទាំងការរចនាម៉ូតថ្មី។ ក្នុងនោះផងដែរ វាមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែល iPad ថ្មី នឹងត្រូវគេធ្វើកំណែប្រែឲ្យកាន់តែទំនើបនោះ ប៉ុន្តែក៏មិនប្រាកដថា គ្រប់គ្នាសុទ្ឋតែចង់បានរបស់ថ្មី និងអស្ចារ្យ នោះដែរ។ ដើម្បីកុំឲ្យអតិថិជន មានការសោកស្តាយដោយរង់ចាំការវិវឌ្ឍថ្មីរបស់ iPad ថ្មី វិធីល្អបំផុត ក្រុមហ៊ុន បានបញ្ជុះតម្លៃ ៥០ដុល្លារទៅលើប្រភេទ iPad2 គ្រប់ម៉ូដែលទាំងអស់។
ទោះបីជាយ៉ាងណា តាមពិតទៅការទិញ iPad2 នៅពេលបញ្ចុះតម្លៃ ៥០ដុល្លារ ដូចជាប្រថុយបន្តិចហើយ ព្រោះ បើតាមព័ត៌មានមួយចំនួនបានឲ្យដឹងថា Apple នឹងបន្តលក់បញ្ចុះតម្លៃ ១០០ដុល្លារ បន្ថែមទៀត ចំពោះ iPad 3 ជំនាន់ថ្មី ដែលត្រៀមខ្លួនចរាចរណ៍លើទីផ្សារនៅខែក្រោយនេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.