គណៈប្រតិភូ កម្ពុជា នឹងចូលរូម កិច្ចប្រជុំ JBC នៅទីក្រុងបាកក ប្រទេសថៃ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា គឺលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈ កម្មការព្រំដែន កម្ពុជា និងលោក ឡុង វិសាឡូ រដ្ឋលេខាធិការក្រសួង ការបរទេស នឹងដឹកនាំ គណៈប្រតិភូកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែន ចំរុះនៅប្រទេសថៃ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១២ ដោយពិភាក្សា កំណត់ព្រំដែនទូទៅ មិនសំដៅលើតំបន់ព្រំដែន ប្រាសាទព្រះវិហារនោះទេ។
    លោក គុយ កួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ថា គណៈប្រភិភូកម្ពុជាដែលដឹកនាំដោយលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងលោក ឡុង វិសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស នឹងដឹកនាំគណៈប្រតិភូកម្ពុជាចំនួន២០នាក់ ដើម្បីចាកចេញទៅកាន់ប្រទេសថៃនៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ក្នុងគោលបំណងដើម្បីចូលរួមប្រជុំគណៈកម្មាធិការព្រំដែនចំរុះ JBC ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១២។
    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញកាលពីថ្ងៃ១២ ខែមករា ឆ្នាំ២០១២ថា នៅក្នុងកិច្ចប្រជុំនោះនឹងធ្វើការពិភាក្សាលើបញ្ហាកំណត់ព្រំដែន ក៏ដូចជាពិនិត្យមើលសសរ ព្រំដែននៅក្នុងតំបន់ដែលនៅក្រៅតំបន់ប្រាសាទព្រះវិហារ ពីព្រោះតំបន់ប្រាសាទ ព្រះវិហារ គឺទុកជាប្រធាន បទសម្រាប់ធ្វើការបកស្រាយដោយតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេតែមួយគត់ ដែលជាការស្នើសុំរបស់ ភាគីកម្ពុជា ឱ្យបកស្រាយសាលក្រម ឆ្នាំ១៩៦២ ក្នុងសំណុំរឿងទំនាស់ប្រាសាទព្រះវិហារកម្ពុជា និងថៃ៕​ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.