ប្រិយមិត្តមានដឹងថា អេក្រង់ ClearBlack មានអ្វីពិសេសទេ? អេក្រង់ ClearBlack អាចឲ្យអ្នកប្រើប្រាស់មើលឃើញរូបភាពយ៉ាងច្បាស់ទោះស្ថិតនៅក្នុងពន្លឺថ្ងៃក៏ដោយ។ នេះមានន័យថា ទោះស្ថិតក្រោមពន្លឺថ្ងៃ ក៏គេអាចមើលឃើញរូបភាពច្បាស់ដូចនៅពេលយប់ដែរ។
ចុះមានអ្វីខ្លះនៅក្នុងអេក្រង់ ClearBlack ទើបធ្វើឲ្យអេក្រង់មួយនេះអាចបង្ហាញរូបភាពនៅក្រោមពន្លឺថ្ងៃបាន? នៅផ្នែកខាងក្នុងរបស់អេក្រង់ ClearBlack មានបីស្រទាប់ស្តើងៗ ហើយស្រទាប់នីមួយៗ មានសមត្ថភាពបង្វែរ ឬចាំងត្រឡប់ពន្លឺ។ ដូច្នេះទោះមាន ពន្លឺថ្ងៃខ្លាំងប៉ុណ្ណា ក៏មិនអាចឆ្លងផុតស្រទាប់ទាំងបីនេះដែរ។
អស្ចារ្យទេ ប្រិយមិត្ត? Nokia ពិតជាឆ្លាតគ្រាន់បើដែលចេះជ្រើសរើសយកអេក្រង់មានសមត្ថភាពពិសេសបែបនេះមកប្រើនៅលើទូរស័ព្ទរបស់ខ្លួន៕



0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.