Taylor Swift អញ្ជើញអ្នកជំងឺមហារីក មកចូលរូមកម្មវិធី Academy of Country Music Awards

Posted on
  • Wednesday, February 29, 2012
  • by
  • angco.co
  • in
  • Labels:

  • តារាចម្រៀង Taylor Swift បានអញ្ជើញ Kevin McGuire ជាអ្នកជំងឺមហារីកអាយុ១៨ឆ្នាំ
    ម្នាក់ដែលសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Leukemiaដើម្បីជាដៃគូបណ្ដើរ
    ចូលរួមក្នុងកម្មវិធីAcademy of Country Music Awards ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសា
    ខាងមុខនេះ។

    ពីដើមឡើយបងស្រីរបស់ Kevin បានបង្កើតទំព័រលើ facebook មួយដែលដាក់ចំណងជើងថា
    "Taylor Swift take KEVIN McGUIRE to PROM" ដើម្បីជាដៃគូរបស់ប្អូនប្រុសរបស់នាងក្នុង
    កម្មវិធីជួបជុំមួយនៅវិទ្យាល័យដែល Kevin រៀនក្នុងទីក្រុង Somerdale រដ្ឋ New Jerssy
    ដោយទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម facebook។

    ដោយលែក Taylor Swift មិនអាចទទួលការអញ្ជើញរបស់បងស្រី Kevin បាននោះទេ
    ទើបនាងសម្រេចចិត្តអញ្ជើញ Kevin មកជាដៃគូចូលរូមកម្មវិធី ACM Awards ដែលនឹង
    ប្រព្រឹត្តទៅនៅថ្ងៃទី១មេសាខាងមុខនេះនៅសណ្ឋាគារ MGM Grand Garden Arena នៅ
    រដ្ឋ Las Vegas វិញដោយនាងបានឆ្លើយតបតាមរយៈ Post នៅលើទំព័រ facebook ដែល នាងបានសរសេរថា៖"Kevin, I'm so sorry but I won't be able to make it to your prom, 
    but I was wondering,the ACM Awards are coming up. Would you be my date? Love, 
    Taylor"

    សូមបញ្ជាក់ផងដែរថា Taylor Swift ឆ្នាំនេះបានដាក់ឈ្មោះលើពានរង្វាន់ជាច្រើនក្នុងកម្មវិធី
    ACM Awards ដោយនៅក្នុងនោះក៏មាន Entertainer of the Year និង Female Vocalist of the Yearដែលជាពានរង្វាន់ធំផងដែរ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.