មានអ្នកបន្លំ លួចដកប្រាក់ ពីធនាគារ DBS ចំនួន២៣ពាន់ដុល្លារ សាំងហ្គាពួរ

Posted on
  • Saturday, February 25, 2012
  • by
  • angco.co
  • in
  • Labels:

  • សិង្ហបុរីៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយកាលពី រាត្រីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ថា មានអ្នកលួចបន្លំ ដកប្រាក់ចំនួន ២៣ពាន់ដុល្លារសាំងហ្គាពួរ ពីធនាគារ DBS ។
    នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ ធនាគារ DBS បានឱ្យដឹងថា ធនាគារទទួលបានសញ្ញាអំពីអតិថិជនដែលបានដកប្រាក់ ដោយមិនមានអាជ្ញា ប័ណ្ណត្រឹមត្រូវ តាមរយៈការដកប្រាក់ពីកាត អេធីអឹម ។
    គួរបញ្ជាក់ថា ការលួចបន្លំដកប្រាក់ខាងលើនេះ គឺមានរហូតដល់១៧កន្លែងឯណោះ ។
    ធនាគារមួយនេះបានបញ្ជាក់ថា នៅពេលរកឃើញច្បាស់អំពីអ្នកដែលបានបន្លំដកប្រាក់នេះទៀត នឹងចាត់វិធានការ ណ៍យ៉ាងតឹងរឹង២៤ម៉ោងលើ និងបន្ដតាមដានលើករណីទាំងអស់នេះ ៕
    www.dap-news.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.