ឆ្នាំ​នេះ​​ជាង​៥០%​ជា ទូរស័ព្ទ3G និង4G

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ​គេហទំព័រ bgr បាន​ចុះ​ផ្សាយ​ថា ទូរស័ព្ទ​ប្រភេទ 3G និង 4G ឆ្នាំ​នេះ​អាច​នាំ​ចេញ​លើស​ពី ៥០ភាគរយ ក្នុង​ទីផ្សារ​ទូរស័ព្ទ​ពិភពលោក។ នេះ​ដោយ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ពី ABI Research ។
    លោកJake Saunders នាយករងប្រចាំ ABI Research បាន​លើក​ឡើង​ថា ទោះបីជា​រដូវ​កាល​វិស្សមកាល​ត្រូវ​បាន​បញ្ចប់ ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​លក់​ទូរស័ព្ទ​នៅ​តែ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​សម្រាប់​ការ​លក់​ចេញ​ក្នុង​ឆ្នាំ ២០១២។ តាម​ការ​ប្រមើល​មើល​ការ​នាំចេញ​អាច​កើន ៨ភាគរយ ស្មើ​នឹង ១,៦៧ ពាន់​លាន គ្រឿង​ទូទាំង​ពិភពលោក​នៅ​ចុង​ឆ្នាំ ២០១២។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ការ​កត់សំគាល់​លើក​ដំបូង​ទូរស័ព្ទ​ប្រភេទ 3G និង 4G នឹង​លក់​ចេញ​បាន​លើស​ពី ៥០ភាគរយ​នៃ​ទូរស័ព្ទ​នាំចេញ​សរុប
    ទាក់​ទិន​នឹង​ការ​ព្យាករណ៍​ខាង​លើ ABI Research បាន​បន្ត​ថា Samsung កំពុង​បន្ត​ជំរុញ​ទូរស័ព្ទ smartphone របស់​ខ្លួន​ឲ្យ​ចូល​ទៅ​ក្នុង​ទីផ្សារ​នៅ​ខណៈ​ពេល​ដែល Apple តម្រង់​​ទិស​ទៅ​កាន់​អាមេរិក​ខាងត្បូង ប្រេស៊ីល និង ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​នៅ ចិន ជាង​នៅ ឥណ្ឌា។
    គួរ​រំលឹក​ថា ទូរស័ព្ទ​ប្រភេទ 3G កំពុង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជាច្រើន​ជុំវិញ​ពិភព​លោក​ស្រប​ពេល​ដែល​ទូរស័ព្ទ​ប្រភេទ 4G បច្ចេកវិទ្យា​ចុង​ក្រោយ​ក៏​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​ផង​ដែរ។ តែ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្រាយ​នោះ​គឺ​ប្រទេស​កម្ពុជា​យើង​មិន​ទាន់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​សេវា 4G នៅ​ឡើយ



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.