គន្លឹះ​ទាំង​៥សម្រាប់​អ្នក​ប្រើ​iPhone និង iPad​ដំបូ

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels: ,

  • មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ដែល​ទើប​តែ​ទិញ ឬ​ប្ដូរ​មក​ប្រើ iPhone និង iPad ប្រហែល​ជា​មាន​ចម្ងល់​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​របៀប​ប្រើ។ អញ្ចឹង​នៅ​ចាំ​អី​ទៀត សូម​ក្រឡេក​មើល​ពី​វិធីសាស្ត្រ​ងាយ​ៗ​ទាំង ៥ ដែល Sabay បាន​ដក​ស្រង់​ដូច​ខាង​ក្រោម៖
    ១ មើល ឬ ប្ដូរ​កម្មវិធី​ដែល​បាន​បើក​រួច
    មាន​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា ធ្វើ​ម៉េច​ទើប​អាច​បើក​កម្ម​វិធី​ដែល​បាន​បើក​ម្ដង​ហើយ​បាន​លឿន​ជាង​មុន។ វិធីសាស្ត្រ​នោះ​គឺ​ងាយ​ៗ​ដោយ​គ្រាន់​តែ ចុច​លើ home button ចំនួន​ពីរ​ដង​នោះ​ផ្ទាំង​កម្មវិធី (App Switcher) ដែល​អ្នក​ធ្លាប់​បើក​នឹង​បង្ហាញ​ចេញ​មក។ ផ្ទាំង​ដំបូង​គឺ​ជា​ផ្ទាំង​កម្មវិធី​ទាំងឡាយ​ណា​ដែល​អ្នក​ទើប​តែ​បើក​ថ្មីៗ និង​ទាញ​មក​ឆ្វេង​គឺ​ជា​កម្ម​វិធី​ដែល​បាន​បើក​មុន​ៗ។
    ២ បិទ​កម្មវិធី​ដែល​ខូច
    ជា​ធម្មតា​កម្ម​វិធី​របស់ windows ឬ iOS ក្ដី​តែង​តែ​កើត​មាន​បញ្ហា​ខូច ឬ​គាំង​ជា​រឿង​ធម្មតា តែ​ចំណុច​សំខាន់​គឺ​ថា​តើ​យើង​អាច​ដោះ​ស្រាយ​វា​តាម​វិធី​ណា។ ចំពោះ iOS វិញ​គឺ​មាន​ភាព​សាមញ្ញ​និង​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ចេញ​មក​កាន់ homescreen ហើយ​ចុច​លើ home button ចំនួន​ពីរ​ដង ស្រដៀង​នឹង​របៀប​ទី ១ ដែរ។ បន្ទាប់​មក​ស្វែង​រក​កម្មវិធី​ដែល​អ្នក​ចង់​បិទ ហើយ​ចុច​លើ icon នោះ​អោយ​ជាប់ ពី ១ ទៅ ២ វិនាទី រួច​ចុច​​សញ្ញា​លេខ​ដក​លើ icon កម្ម​វិធី​ដែល​ចង់​បិទ​ជា​ការ​ស្រេច។
    ៣ Buttonលាក់​ក្នុង App Switcher
    iPad និង iPhoneមាន Button មួយ​ចំនួន​ត្រូវ​បាន​លាក់​នៅ​ក្នុង App Switcher ដូច​ជា screen orientation, pause/play/go back/skip សម្រាប់​ចាក់​បទ​ចម្រៀង។ លើស​ពី​នេះ iPad មាន​លក្ខណៈ​ពិសេស ២​ទៀត​គឺ Button សម្រាប់​បន្ថែម​បន្ថយ​សំឡេង និង​ពន្លឺ។ របៀប​ចូល​ទៅ​កាន់ Button ទាំង​នោះ​របស់ iPad និង iPhone គឺ​ដូច​គ្នា។ ដំបូង​​ចុច​លើ home button ពីរ​ដង​ដើម្បី​ចេញ​ផ្ទាំង​កម្មវិធី App Switcher រួច​ទាញ​មក​ខាង​ស្ដាំ​ជា​ការ​ស្រេច។
    ៤ The Notifications Center
    Notifications Center ភ្ជាប់​មក​ជាមួយ iOS 5 គឺ​ជា​ផ្ទាំង​រាយ​សារ​ថ្មីៗ​ដែល​មិន​ទាន់​អាន, សារ​ដែល​ចេញ​ពី​កម្មវិធី​ផ្សេងៗ និង widgets ដែល​មាន​ដូច​ជា weather, stocks ជាដើម។ ដើម្បី​បើក​ផ្ទាំង​នេះ​បាន អ្នក​អាច​យក​ម្រាម​ដៃ​ទាញ​ចុះ​ក្រោម​ផ្នែក​ខាង​លើ​បំផុត​នៃ​អេក្រង់។
    ៥ Shortcut កាមេរ៉ា
    ប្រិយមិត្ត​ដែល​​កំពុង​ប្រើ iOS 5 ទាំង​អស់​អាច​បើក​កាមេរ៉ា​បាន​ទោះ​បី​ជា​ជាប់​សោ​ក៏​ដោយ។ របៀប​ចូល​ទៅ​កាន់​កាមេរ៉ា​តាមរយៈ​ផ្លូវ​កាត់​នៅ​ពេល​ទូរស័ព្ទ​ជាប់​សោ គឺ​ចុច​លើ home button ពីរ​ដង ហើយ ភ្លាម​នោះ button កាមេរ៉ា​នឹង​បង្ហាញ​ចេញ​មក។
    យ៉ាង​ម៉េច​ដែរ​ប្រិយមិត្ត​បាន​ស្រាយ​ចម្ងល់​បាន​ខ្លះ​ហើយ​ឬនៅ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.