គេហទំព័រ Yahoo បានឲ្យដឹងកាលពីថ្ងៃសុក្រកន្លងទៅថា ក្រុមហ៊ុន Apple ថ្មីៗបានគំរាមប្តឹងក្រុមហ៊ុន Inicons របស់ប្រទេសចិន ពីបទផលិតតុក្កតារូបលោក Steve Jobs។
មកដល់ពេលនេះ ពុំទាន់មានរូបចម្លាក់ ឬរូបអ្វីផ្សេងដែលមើលទៅដូច Steve Jobs ជាងតុក្កតារបស់ក្រុមហ៊ុនInicons របស់ប្រទេសចិននោះទេ។ ក្រុមហ៊ុន Apple បានសំអាងលើមាត្រាច្បាប់មួយចំនួន ហើយបានគំរាមថានឹងប្តឹងក្រុមហ៊ុន Inicons បើសិនក្រុមហ៊ុនមិនព្រមបញ្ឈប់ផលិតតុក្កតាលោក Steve Jobs។ លើសពីនេះ Apple បានផ្ញើលិខិតទៅឲ្យក្រុមហ៊ុន Inicons ដោយបានហៅការផលិតនោះថាជាបទឧក្រិដ្ឋ។
Lawrence Townsend មេធាវីច្បាប់កម្មសិទ្ធិបញ្ញាបានឲ្យដឹងថា តុក្កតារបស់ Inicons បានរំលោភបំពាន សិទ្ធិសាធារណៈ (ឬសិទ្ធិឯកជន) ដោយច្បាប់នេះការពាររូបភាព សំឡេង ឬរូបភាពផ្សេងទៀតក្នុងន័យអត្តសញ្ញាណរបស់បុគ្គលណាម្នាក់។ ដោយសារតែ Steve Jobs រស់នៅក្នុងរដ្ឋកាលីហ្វូញ៉ា លោកត្រូវបានការពារដោយច្បាប់បុគ្គលល្បី (Celebrities Rights Act) ដោយធ្វើឲ្យច្បាប់សិទ្ធិសាធារណៈមានសុពលភាពដល់ ៧០ ឆ្នាំបន្ទាប់ពីមរណភាព។
ប៉ុន្តែក្រុមហ៊ុន Inicons បានឆ្លើយតបពេលនិយាយជាមួយ ABC News ថា “Apple អាចធ្វើអ្វីដែលខ្លួនចង់ធ្វើបាន។ ប៉ុន្តែខ្ញុំនឹងមិនឈប់ឡើយ យើងបានចាប់ផ្ដើមការផលិតរួចទៅហើយ”។
ទោះបីជា Apple គំរាមយ៉ាងណា ក្រុមហ៊ុន Inicons នៅតែធ្វើមិនដឹងដដែល មិនដឹងថានឹងមានអ្វីកើតឡើងទៀតទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.