លោក ទៀ បាញ់ បើកកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំ ADMM 2012

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  •  នៅ​រសៀល​ថ្ងៃ​ទី​ ១៩​ ខែមករា​ ឆ្នាំ​ ២០១២​ នៅ​ទីស្តីការក្រសួង​ មាន​រៀបចំ​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ ADMM​ ឆ្នាំ​ ២០១២​ ក្រោម​អធិបតីភាព​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ ADMM​ ២០១២​ ។​
    ​       កិច្ចប្រជុំ​បាន​បង្ហាញ​របាយការណ៍​ស្តី​ពី​សកម្មភាព​ និង​លទ្ធផល​ការងារ​របស់​លេខាធិការដ្ឋាន​ អនុ​គណៈកម្មការ​ចំរុះ​ និង​ក្រុមការងារ​ ACDFIM-9​ ក្រោយ​កិច្ចប្រជុំ​ថ្ងៃ​ទី​ ១៥​ ខែធ្នូ​ ឆ្នាំ​ ២០១១​ ដែល​រហូត​មក​ដល់​ពេល​នេះ​ ជា​រួម​ អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ទៀ​ បាញ់​ ក្រុមការងារ​បាន​ខិតខំ​អនុវត្ត​ផែនការ​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈតា​មការ​គ្រោងទុក​ ។​
    ​       គួរ​បញ្ជាក់​ថា​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ហៅ​កាត់​ថា​ ADMM​ ២០១២​ លើក​ទី​ ៦​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ ទី​ ២៨-៣០​ ខែឧសភា​ ឆ្នាំ​ ២០១២​ ខាង​មុខ​នេះ​ នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.