នារី អ៊ិន ធីដេត ត្រូវបានសមត្ថកិច្ច ដែលដឹកនាំដោយលោក ប៉ោ សុខឃី អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ តាមពាក្យបណ្តឹងរបស់លោក ស៊ឹម ស៊ូឡុង សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ដោយចោទប្រកាន់ អ៊ិន ធីដេត ប្រើប្រាស់ស្លាករថយន្តក្លែងក្លាយ (ស្លាកលេខភ្នំពេញ 2E-8887) ។
សំអាងថា មានការឯកភាពពីលោក សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែរឿងនេះត្រូវបានបែកធ្លាយថា លោកប៉ោ សុខឃី ឃាត់នារី អ៊ិន ធីដេត គ្មានការឯកភាពពីព្រះរាជអាជ្ញា បន្ទាប់សមត្ថកិច្ចបានកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លងយោបល់ឃាត់ខ្លួននារីរូបនេះ ។ ពាក់ព័ន្ធនឹងរឿងលោក ស៊ឹម ស៊ូឡុង នេះផងដែរ នារី អ៊ិន ធីដេត បានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញរួចមកហើយ ពីបទប៉ុនប៉ងមនុស្សឃាត ហើយតុលាការកំពុងចាត់ការ ដោយហេតុផងថា ឈ្មោះ ស៊ឹម ស៊ូឡុង ជាមិត្តភក្តិរបស់សង្សារនារី អ៊ិន ធីដេត ហើយអ្នកទាំង២បានបែកបាក់គ្នា តែឈ្មោះ ស៊ឹម ស៊ូឡុង ជាមិត្តភក្តិចេះតែព្យាយាមហៅនាងទៅសម្របសម្រួលគ្នា តែនារី អ៊ិន ធីដេត មិនព្រម និងសុខចិត្តបើករថយន្តចេញពីកន្លែងហូបបបរស នៅហាងហេងហេង ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈនោះ ឈ្មោះ ស៊ឹម ស៊ូឡុង បានដកកាំភ្លើងបាញ់ជាច្រើនដើម្បីគំរាមដល់នាង ករណីនេះទើបធ្វើឲ្យនារី អ៊ិន ធីដេត ដាក់ពាក្យបណ្តឹងនៅតុលាការ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.