CEO របស់ក្រុមហ៊ុន Apple លោក Tim Cook បាននិយាយកាល ពីអំឡុងពេលកិច្ចប្រជុំ Apple Town Hall កាលពីថ្ងៃពុធ ទី២៥ ខែមករាថា ក្រុមបុគ្គលិកដែលបំរើការងារ របស់ក្រុមហ៊ុន Apple ទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេស ចំពោះការទិញផលិតផលរបស់ក្រុមហ៊ុនខ្លួន ដែលការបញ្ចុះតម្លៃនេះ ដើម្បីតបស្នងពីការខិតខំ ប្រឹងប្រែងការងាររបស់ពួកគេ។
តាមគេហទំព័រ Bgr បានឲ្យដឹងថា បុគ្គលិកបំរើការសាខាក្រុមហ៊ុន Apple ទាំងអស់ ទទួលបានការបញ្ចុះតម្លៃ ២៥ភាគរយសម្រាប់ការទិញផលិតផល ប៉ុន្តែពួកគេអាចទិញកំព្យូទ័រប្រភេទ Mac ស៊េរីថ្មី ក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ ឬក៏ iPad មួយជាមួយតម្លៃត្រឹមតែ ២៥០ដុល្លារ។
យោងតាមព័ត៌មានពីគេហទំព័រ 9to5Mac បានឲ្យដឹងថា ក្រុមបុគ្គលិក Apple ទាំងអស់ អាចទទួលបានអត្ថប្រយោជន៍នៃការបញ្ចុះតម្លៃនេះ សម្រាប់អ្នកចូលបំរើ ការងាររបស់ក្រុមហ៊ុនយ៉ាងតិចបំផុតរយៈ ៣០ថ្ងៃ ហើយពួកគេអាចមានឱកាសតែម្តងប៉ុណ្ណោះក្នុងរយៈពេល ៣ឆ្នាំម្តង ជាមួយគ្នានេះពួកគេអាចចាប់ផ្តើមទិញផលិត Apple ដែលបញ្ចុះតម្លៃនេះ ចាប់ពីខែមិថុនា ឆ្នាំ២០១២នេះទៅ។





0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.