ភ្នំពេញ ៖ ឆក់ចំខ្សែក ធំពេកទាញមិនដាច់ ត្រូវម្ចាស់គេប្រតាយ ប្រតប់ចាប់បានម្នាក់ ចំណែកម្នាក់ទៀត បន្ថែមល្បឿនរត់ យកតែ ព្រះអាយុ ដោយឡែកខ្សែក រទម្ងន់៤ជីមាស ត្រូវបានសមត្ថកិច្ច ប្រគល់ដល់ដៃ ជនរងគ្រោះ វិញហើយ។ ចោរដៃឆើតដែលត្រូវក្របួច មានឈ្មោះជានិសិ្សត វិទ្យាសាស្ដ្រវេជ្ជសាស្ដ្រ សុខាភិបាល ផ្នែកវិទ្យុសាស្ដ្រ ឈ្មោះសម វីរៈ អាយុ ប្រមាណ ១៨ឆ្នាំ បច្ចុប្បន្នស្នាក់ នៅផ្ទះលេខ៣០Eo ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
ចំណែក បក្ខពួកម្នាក់ទៀត ដែលជិះរត់គេចមិនត្រូវបាន គេស្គាល់អត្ដសញ្ញាណទេ។ ហេតុការណ៍ឆក់នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង ៤០នាទី ព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១២ មុខផ្ទះលេខ៤៥ E០ ផ្លូវ២៣២ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ តាមសំដីជនរងគ្រោះឈ្មោះ សោម ណារិន ភេទស្រី អាយុ៤១ឆ្នាំ បាននិយាយថា មុនកើត ហេតុរូបគាត់បានចេញ មកថ្នល់បំរុងធ្វើដំណើរ ទៅយកបងស្រី ស្រាប់មាន មនុស្ស២នាក់ ជិះម៉ូតូសេ ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ មកដល់ហើយ ធ្វើសកម្មភាពឆក់ ប៉ុន្ដែខ្សែក នោះមិនដាច់ ។
ស្ដ្រីរងគ្រោះបន្ដថា ពេល នោះម៉ូតូ ចោររកដួល ហើយបាន ស្រែកឆោ ឡោទើបចាប់បាន ចោរម្នាក់ ហើយបក្ខពួក វាម្នាក់ទៀតរត់ បាត់ស្រមោល។ ពេលចាប់ បានហើយ ទើបពួកគាត់ ប្រគល់ចោរមួយ នេះឱ្យទៅកងរាជ អាវុធហត្ថខណ្ឌ ៧មករា ចាត់ការតាមច្បាប់ ៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.