ខួរក្បាលចុះខ្សោយចាប់ពីវ័យ៤៥ឆ្នាំ

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • យោង​តាម​សិក្សា​មួយ ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​ បានឲ្យ​ដឹង​ថា ខួរ​ក្បាល​​មនុស្ស​​ចាប់​ផ្តើម​ចុះ​ខ្សោយ​ពី​អាយុ ៤៥ ឆ្នាំ ឡើង​ទៅ។
    ការ​សិក្សា​លើ​មន្ត្រី​រាជការ​អង់គ្លេស​រាប់​ពាន់​នាក់ ​បាន​រក​ឃើញ​ថា ការ​ចង​ចាំ ជំនាញ​រក​ហេតុផល និង​វិនិច្ឆ័យ ដែល​គេ​ស្គាល់​ថា ​ជា​មុខងារ​ចងចាំទាំង​អស់​នេះ មុខ​ជា​នឹង​កាន់​តែ​អាក្រក់ នៅពេល​ដែល​​មនុស្ស​​ឈាន​ចូល​ដល់​វ័យ​កណ្តាល។
    នៅ​ក្នុងទិនានុប្បវត្តិ British Medical Journal អ្នក​និពន្ធ​បាន​សរសេរ​ថា មុនពេល​មាន​ការ​សិក្សា​ចុង​ក្រោយ​នេះ គេ​មាន ​«ភស្តុតាង​ស្តួច​ស្តើង​ដែល​ថា​ សមត្ថភាព​ការ​ចងចាំ​ធ្លាក់​ចុះ មុន​វ័យ ៦០ ឆ្នាំ»។
    ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​កំណត់​យក​មន្ត្រី​រាជការ​ជាង ៧,០០០ ​​នាក់​មក​ធ្វើ​តេស្ត នៅ​ចន្លោះ​ឆ្នាំ ១៩៩៧ និង ២០០៧។ មនុស្ស​វ័យ​ចម្លោះ ៤៥ ឆ្នាំ និង ៧០ ឆ្នាំ ត្រូវ​គេ​ឲ្យ​ធ្វើ​តេស្ត​មួយ​ស៊េរី​នៅ​ឆ្នាំ ១៩៩៧ និង ២០០៧។
    ឧទាហរណ៍ ក្នុង​តេស្ត​មួយ ពួកគេ​ត្រូវ​ហៅ​ពាក្យ​ឡើងវិញ​ដែល​ផ្តើម​ដោយ​អក្សរ “S” និង ឈ្មោះ​សត្វ​ច្រើន​តាម​ដែល​ធ្វើ​ទៅ​បាន ចេញ​ពី​បញ្ជី​ពាក្យ​ដែល​ពួកគេ​បាន​អាន។ តេស្ត​ផ្សេងៗ​ទៀត  ដូច​ជា​ ធ្វើ​តេស្ត​លើ​ពាក្យ និង​តេស្ត​យល់ដឹង ​តាម​ការ​ស្តាប់ និង​មើល ឬ​អាន។
    អ្នក​ស្រាវជ្រាវ​ថា អ្នក​ដែល​មាន​វ័យ​ពី ៤៥ ឆ្នាំ ទៅ ៤៧ ឆ្នាំ កាលពី​ឆ្នាំ ១៩៩៧ មាន​សមត្ថភាព​ចង​ចាំ​ធ្លាក់​ចុះ ៣,៦ ភាគរយ ក្នុង​រយៈ​ពេល ១០ ឆ្នាំ។ ចំណែក​អ្នក​មាន​វ័យ​ជិត ៧០ ឆ្នាំ កាលពី​ឆ្នាំ ១៩៩៧ មាន​សមត្ថភាព​ចងចាំ​ធ្លាក់ចុះ​ចំនួន ៨,៥ ភាគរយ នៅ​ឆ្នាំ ២០០៧។ ដូច្នេះ អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា ខួរក្បាល​យើង​មាន​សមត្ថភាព​ចងចាំ​ចុះខ្សោយ​ចាប់​ពី​អាយុ ៤៥ ឆ្នាំ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.