ភ្នំពេញ: បេះដូងនឹងអាចស្វ័យផ្សះរបួស ក្រោយពេលពួកអ្នកវិទ្យាសាស្ត្ររកឃើញវិធីប្រែក្លាយជាលិកាធម្មតា ទៅជាកោសិកាសាច់ដុំបេះដូង ។
មជ្ឈដ្ឋានវេជ្ជសាស្ត្រចិនចាត់ទុកថា នេះជាវិធីសាស្ត្រព្យាបាលមានលក្ខណៈបដិវត្ត ព្រោះវាប្រើប្រាស់កោសិកាដើម ដើម្បីអភិវឌ្ឍន៍ទៅជាកោសិកាពិសេសរបស់បេះដូង ។
តាម Daily Mail, មនុស្សរាប់លាននាក់នៅលើពិភពលោក ត្រូវឈឺបេះដូង ឬគាំងបេះដូងក្នុងមួយឆ្នាំៗ គឺព្រោះតែបេះដូងពុំមានសមត្ថភាពស្វ័យព្យាបាលរបួសក្រោយការឈឺម្តងៗ ។ ប៉ុន្តែ បណ្ឌិត Tao Zhong នៅមហាវិទ្យាល័យ Fudan, សៀងហៃ ឱ្យដឹងថា ក្រុមរបស់លោកបានរកឃើញក្រុមម៉ូលេគុលមួយអាចប្រែក្លាយកោសិកាដើមទៅជាកោសិកាសាច់ដុំបេះដូងលោតបាន ។ ជាមួយនឹងឈ្មោះហៅថា “Cardionogen” ក្រុមម៉ូលេគុលនេះអាចត្រួសត្រាយផ្លូវសម្រាប់ទិសព្យាបាលជំងឺបេះដូងថ្មីទាំងស្រុង ។
”ថ្វីត្បិតវេជ្ជសាស្ត្រទំនើបមានការរីកចម្រើនច្រើន ប៉ុន្តែជំងឺបេះដូង និងគាំងបេះដូង នៅតែជាការប្រឈមដ៏ធំមួយ ។ រកឃើញវិធីចម្លងចេញការបង្កើតឡើងវិញសាច់ដុំបេះដូងនៅតំបន់គ្មានសកម្មភាព និងមានឥទ្ធិពលធំអស្ចារ្យខាងផ្នែកវេជ្ជសាស្ត្រ” បណ្ឌិត Zhong មានប្រសាសន៍ ។
បច្ចុប្បន្ន ពួកអ្នកស្រាវជ្រាវចិនបានពិសោធន៍ម៉ូលេគុល Cardionogen លើត្រីសេះបង្កង់ ដោយសារអំប្រ៊ីយ៉ុងដ៏ថ្លាឆ្វង់របស់ពូជត្រីនេះ អនុញ្ញាតឱ្យពួកអ្នកវិទ្យាសាស្ត្រសង្កេតមើលកោសិកាថ្លាឆ្វង់ដំណើរការរីកចម្រើន ។ ពួកគេសង្កេតឃើញថា វិធីព្យាបាល Cardionogen ធ្វើឱ្យកើនទំហំរបស់បេះដូង និងត្រាប់តាមការបង្កើតកោសិកាសាច់ដុំថ្មីពីកោសិកាដើម ។ បាតុភូតនេះក៏កើតឡើងនៅលើសត្វកណ្តុរពិសោធន៍ ។
បណ្ឌិត Zhong បានឱ្យដឹងថា ដំណាក់កាលបន្តទៀតរបស់ការស្រាវជ្រាវ នឹងជាការពិសោធន៍ Cardionogen លើកោសិកាមនុស្ស ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.