ក្រមួន​ឃ្មុំ​-​អាវុធ​ថ្មី​ប្រឆាំង​តបជំងឺមហារីក​

Posted on
  • Sunday, January 8, 2012
  • by
  • angco.co
  • in
  • Labels:

  • សារជាតិ​របស់​សម្បុក​ឃ្មុំ​មាន​នូវ​សមាសធាតុ​គួរ​ឱ្យ​ពេញចិត្ត និង​ពុំ​ទាន់​ត្រូវបាន​រកឃើញអស់
    សារជាតិ របស់ សម្បុក ឃ្មុំ មាន នូវ សមាសធាតុ គួរ ឱ្យ ពេញចិត្ត និង ពុំ ទាន់ ត្រូវបាន រកឃើញអស់
    ភ្នំពេញ:ថ្វី​ត្បិត​បាន​មាន​ការរីកចម្រើន​ក្នុង​ការស្រាវជ្រាវ​អំពី​ជំងឺមហារីក​ក៏ដោយ តែ​ការព្យាករណ៍​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​តាំងពី​៣០​ឆ្នាំ​មុន​ថា មនុស្សនឹង​រក​ឃើញ​វិធីសាស្ត្រ​ប្រឆាំង​តប​បាន​ជំងឺ​សម្លាប់​មនុស្ស​នេះ​មុន​សហស្សវត្ស​រ៍ថ្មី មិន​បាន​ក្លាយ​ជា​ការ​ពិត​ឡើយ ។ ជំងឺមហា រីក​ផ្សេងៗ​គ្នា​នៅតែ​សម្លាប់​មនុស្សរាប់លាន​នាក់​លើ​ពិភពលោក​ក្នុង​មួយឆ្នាំៗ ។ អ្នកជំងឺ​ពេល​កើត​ជំងឺ​នេះ​ត្រូវព្យាបាល​ដោយ​វិធី​ចាក់​ចូល​សារជាតិ​ជាច្រើន​សំដៅ​សម្លាប់​កោសិកា​មហារីក តែទន្ទឹម​នោះ​ក៏មាន​គ្រោះថ្នាក់​ណាស់​ដែរ​សម្រាប់​ស​រី​រាង្គ ។ ដឹង​ថា​ដូច្នេះ តែ​ពុំ​មាន ជម្រើស​ណា​ផ្សេង​ឡើយ ។​
    ​    ​ប៉ុន្តែ​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់​កំពុងផ្តល់ នូវ​ក្តីសង្ឃឹម​ថ្មី​អំពី​អាវុធ​ប្រឆាំង​តប​ជំងឺមហារីក ។​
    ​    ​សម្បុក​ឃ្មុំ​ ជានិច្ចកាល​អ៊ូអរ​ជាមួយនឹង​សកម្មភាព​ដ៏​រវល់​របស់​សត្វ​ឃ្មុំ​។ រៀង​រាល់​មួយ​វិនាទី​ម្តង​មាន​ក្រុម​ឃ្មុំ​មួយ​ចុះ​មក​សម្បុក ។ ហើយ​បើ​តាម​ការគិតនោះ សារជាតិ​ធូលី​កខ្វក់​នឹង​ជាប់​តាម​ចូល​ក្នុង​សម្បុក ។ ក៏ប៉ុន្តែ​សម្បុក​ឃ្មុំ​មួយនៅ​ស្អាត​ជាង​មន្ទីរពេទ្យ​ទាំងឡាយ​របស់​មនុស្ស​ទៅទៀត ព្រោះ​ឃ្មុំ​ប្រើប្រាស់​សារជាតិ​សម្អាត​ដ៏​សែន​ពិសេស​មួយ​ប្រភេទ នោះ​ជា​សារជាតិ​ប្រឆាំង​មេរោគ​មួយ​មានឈ្មោះ​ថា “propolis” ដែល​បង្កើត ដោយ​សត្វ​ឃ្មុំ​ខ្លួនឯង ។​
    ​    ​សត្វ​ឃ្មុំ​ប្រមូល​យក​សារជាតិ​ស្អិត​ពី​ជ័រ​រុក្ខជាតិ រួមជាមួយ​នឹង​សារជាតិមួយ​ប្រភេទ​ដែល​បញ្ចេញ​ដោយ​ខ្លួន​វា​ផ្ទាល់ និង​ប្រើ​ល្បាយ​នេះ​ដើម្បី​លុបប្រឡោះ​ក្នុង​សម្បុ​ក ។ សារជាតិ​ជ័រ propolis ទន្ទឹម​នោះ​ក៏​កម្ទេច​បាន​ពពួក​វីរុស បាក់តេរី​និង​ផ្សិត ។ នោះ​គឺជា​សារជាតិ​សម្លាប់​មេរោគ​ធម្មជាតិ​មួយ ។​
    ​    ​ប្រភេទ​ឱសថ​ក្នុង​សម្បុក​ឃ្មុំ​នេះ ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ក្នុង​សម័យ​បុរាណ ។ ជនជាតិ​អេ​ហ្ស៊ី​បបាន​ប្រើប្រាស់​វា​ដើម្បី​អប់​សព​អ្នកស្លាប់សំដៅ​ទប់ស្កាត់​ការ ពុករលួយ។ វេជ្ជបណ្ឌិត​ជនជាតិ​ក្រិក​បុរាណ Dioscorides បាន​ប្រើ propolis ជា​ឱសថ​ព្យាបាល​ជំងឺ​មិន​ប្រក្រតី​នៃ​ស្បែក ។ ដល់​ដើម​សតវត្សរ៍​ទី​២០ ពួកវេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​នៅតែ​ប្រើ​ទឹកឃ្មុំ​ដើម្បី​ព្យាបាល​ស្នាមរបួស​ឆ្លង​មេរោគ ។ ប៉ុន្តែ​មក​ដល់​ចុង​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ សម័យកាល​របស់​សារជាតិ propolis ត្រូវ​បាន​បិទ​មកវិញ​, ជំនួស​ដោយ​ឱសថ​អង់​ទី​ប៊ីយ៉ូ​ទិក​, ប៉េនី​ស៊ីលីន ។ នោះ​ជា​រឿង​មួយ​គួរឱ្យ​សោកស្តាយ ព្រោះថា​សារជាតិ​នេះរបស់​សម្បុក​ឃ្មុំ​មាន​នូវ​សមាសធាតុ​គួរ​ឱ្យ​ពេញចិត្ត និង​ពុំ​ទាន់​ត្រូវបាន​រកឃើញអស់ ។ ពួក​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Bochum កំពុង​ប្រឹងប្រែង​រក អាថ៌កំបាំង​មួយចំនួន​នោះ ។ ពួក​គេ​ជឿ​ថា សារជាតិ propolis ពុំ​ត្រឹមតែ​មានលក្ខណៈពិសេស​របស់​ឱសថ​អង់​ទី​ប៊ីយ៉ូ​ទិក​ប៉ុណ្ណោះទេ តែ​នៅ​មាន​សារជាតិប្រឆាំង​តប​ជំងឺមហារីក ។​
    ​    ​លោក Peter Reusch អ្នកស្រាវជ្រាវ​ឱសថ​នៅ​មហាវិទ្យាល័យ Bochum ឱ្យដឹងថា “​ពេល​ផ្តាច់​សមាសធាតុ​ទាំងឡាយ​របស់​សារជាតិ​ចម្រុះ propolis យើងខ្ញុំ​បាន​ឃើញ​សារជាតិ​មួយចំនួន​មានលទ្ធភាព​រារាំង​ការរីកចម្រើន​របស់ ដុំ​មហារីក ។ ពិសេស​នោះ​វា​មាន​ឥទ្ធិពល​តែ​ទៅលើ​កោសិកា​មហារីក រី​ឯ​ចំពោះ កោសិកា​ធម្មតា​វិញ​វា​មាន​តិចតួច ឬ​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់ ។ ដូច្នេះ​សារជាតិ​ចម្រាញ់​ពី propolis មិន​ធ្វើឱ្យ​គ្រោះថ្នាក់​ទៅ​ដល់​កោសិកា​ល្អ ដោយ​វាយប្រហារ​តែ​កោសិកា​មហារីក ។ propolis ជា​ល្បាយ​ស្មុគស្មាញ​មួយ រួម​មាន​ដល់​ទៅ​២០០​សមាសធាតុ ។ ពួក​អ្នកវិទ្យាសាស្ត្រ​កំពុង​កំណត់​បញ្ជាក់ថា សារជាតិ​មួយណា​មាន​សមត្ថភាព​រារាំង​កោសិកា​មហារីក​”​។​
    ​    ​ប៉ុន្តែ មាន​បញ្ហា​ធំ​មួយ ។ propolis ជា​ផលិតផល​ធម្មជាតិ​មួយ ។ សត្វ​ឃ្មុំ​បាន​គួបផ្សំ​សមាសធាតុ​ផ្សេងៗ​គ្នា​តាម​ឆ្នាំ​នីមួយៗ ដើម្បី​បង្កើត​វា អាស្រ័យទៅលើ​អ្វី​ដែល​វា​រកឃើញ​ក្នុង​ធម្មជាតិ​។ ល្បាយ​មួយ​ដែល​ប្រែប្រួល​ដូច្នេះ​ពិបាក ដើម្បី​ផលិតផល​ជា​ឱសថ​មួយ​ប្រភេទ ។ propolis នៅ​តំបន់​នី​មួយៗ​មាន​ចំណុច ពិសេស​ខុសៗ​គ្នា ។ ដូច្នេះ​នឹង​ពុំ​មាន​អត្ថន័យ​ប្រសិន​ប្រមូលផ្តុំ​ការត្រួតពិនិត្យតែ​មួយ​ប្រភេទ ។ ពួក​អ្នកវិទ្យាសាស្ត្រ​នឹង​ត្រូវ​ស្រាវជ្រាវ​គំរូ​ផ្សេងៗ​គ្នា​យ៉ាងច្រើន អនេក ។ គំរូ propolis កំពុង​ត្រូវបាន​ប្រើ​ក្នុង​បន្ទប់ពិសោធន៍​ជា​ប្រភេទ​បង្កើតដោយ​សត្វ​ឃ្មុំ​នៅ​តំបន់ Ruhr, អាល្លឺម៉ង់ មានលទ្ធភាព​ទប់ស្កាត់​កោសិកា​មហារីក​។ វា​មាន​ប្រសិទ្ធភាព​ជា​ពិសេស​ចំពោះ​ជំងឺមហារីក​កោសិកា​សរសៃប្រសាទ​- ប្រភេទ​មហារីក​ច្រើនតែ​កើត​ចំពោះ​កុមារ ។ ប៉ុន្តែ​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​រក ឃើញ​រឿង​ដ៏​វិសេស​អស្ចារ្យ​មួយទៀត​នៅ​សារជាតិ propolis នេះ ។ វា​ជាប្រភេទ​ឱសថ​ប្រឆាំង​វីរុស​ដ៏​អស្ចារ្យ សូម្បី​តែ​ចំពោះ​វីរុស​ហ៊ី​វ ។​
    ​    ​ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា “​ការពិត​នោះ យើងខ្ញុំ​បាន​សង្កេតឃើញថា ក្រៅ​ពី​លទ្ធភាព​ព្យាបាល​ជំងឺ​មហារីកសារជាតិ​ក្នុង propolis អាច​ត្រូវបាន​ប្រើ ប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​អេដស៍ ។ យើងខ្ញុំ​ទើបតែ​ចាប់ផ្តើម​ស្រាវជ្រាវ​ក្នុង​ក្របខ័ណ្ឌ​នេះ តែ​លទ្ធផល​ដំបូងៗ​បង្ហាញថា វា​ពិតជា​មាន​សមត្ថភាព​រា​រាំង​វីរុស​ហ៊ី​វ​”​។​
    ​    ​ផលិតផល​ដ៏​វិសេស​អស្ចារ្យ​របស់​សត្វ​ឃ្មុំ​នេះ​អាច​នឹង​ក្លាយជា​ឱសថ​មួយប្រភេទ​ពោរពេញ​ដោយ​សក្តានុពល​ក្នុង​ថ្ងៃ​អនាគត ។ បច្ចុប្បន្ន​សារជាតិ propolis ទើបតែ​មាន​នៅក្នុង​ព​ពួកក្រែ​ម​និង​ប្រេង​ប្រើប្រាស់​សម្រាប់​ស្បែក ។ ពពួកសត្វ​ឃ្មុំបាន​ដឹង​ច្បាស់​ពី​តម្លៃ​របស់​សារជាតិ propolis ក្នុងពេល​ដែល​មនុស្ស​ទើបតែកំពុងស្ថិត​នៅ​លើផ្លូវ ស្វែងរក៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.