ភ្នំពេញ:ការប្រែប្រួលធាតុអាកាសនិងភាពត្រជាក់នៅរដូវរងា ធ្វើឱ្យចុះខ្សោយសមត្ថភាពទប់ទល់ បណ្តាលឱ្យសរីរាង្គងាយក្លាយជាគោលដៅវាយប្រហាររបស់ជំងឺជាច្រើនដូចជា គ្រុនផ្តាសាយ ក្អក… ។
ប្រភពផ្លែឈើខាងក្រោមនេះ នឹងផ្គត់ផ្គង់វីតាមីននិងសារជាតិបំប៉នច្រើនប្រភេទ ជួយកែប្រែឱ្យប្រសើរសមត្ថភាពទប់ទល់និងបង្កើនការការពារសរីរាង្គក្នុងរដូវរងា ។
១-ចេក
ថ្វីត្បិតជាប្រភេទផ្លែឈើមានគ្រប់រដូវ តែចេកក៏ត្រូវបានចាត់ទុកជាប្រភេទផ្លែឈើជួយបង្កើនប្រព័ន្ធអង្គបដិបក្ខនៅរដូវរងា ។ ជាប្រភពផ្គត់ផ្គង់ប៉ូតាស្យូម ជាតិសរសៃនិងវីតាមីន C រួម ចំណែកបង្ការគ្រោះថ្នាក់ឆ្លងជំងឺគ្រុននិងផ្តាសាយ ។ ប៉ុន្តែប្រការគួរឱ្យយក ចិត្តទុកដាក់បំផុតនៅផ្លែចេកគឺជាបរិមាណវីតាមីន B6 ដ៏ច្រើនលើសលប់។ ប្រភេទវីតាមីននេះដើរតួនាទីសំខាន់ក្នុងការកែប្រែភាពខ្លាំងក្លារបស់ប្រព័ន្ធអង្គបដិបក្ខក្នុងសរីរាង្គ ។

២-ក្រូច
ក្រូចជាផ្លែឈើល្បីឈ្មោះដោយសារសម្បូរវីតាមីន C។ វាពុំត្រឹមតែជួយធ្វើឱ្យភ្លឺនិងកែប្រែឱ្យប្រសើររចនាសម្ព័ន្ធរបស់ស្បែកប៉ុណ្ណោះទេ តែនៅមានលទ្ធភាពបន្ទាបគ្រោះថ្នាក់កើតជំងឺរលាកសន្លាក់សណ្ឋានទាប ។ សមាសធាតុវីតាមីន C ក្នុងក្រូចក៏ជាកត្តាជួយឱ្យសរីរាង្គវាយផ្តួលជំងឺគ្រុនផ្តាសាយក្នុងរដូវរងា ។ ក្នុងផ្លែក្រូចនៅផ្ទុក betacrytoxanthin យ៉ាងច្រើនដែលមានឥទ្ធិពលធ្វើឱ្យថយចុះគ្រោះថ្នាក់រីកចម្រើនរបស់ជំងឺមហារីកសួត ។

៣-ទំពាំងបាយជូរ
បរិមាណវីតាមីន C មានក្នុងផ្លែទំពាំងបាយជូរ ពិសេសគឺទំពាំងបាយជូរក្រហម ជួយធ្វើឱ្យកើនឡើងលទ្ធភាពសកម្មភាពរបស់ប្រព័ន្ធអង្គបដិបក្ខនិងបង្ការប្រឆាំងជំងឺគ្រុនរងា ។ ទន្ទឹមនោះស្រទាប់សម្បករបស់ផ្លែទំពាំងបាយជូរ នៅផ្ទុកសារជាតិគីមីពីរុក្ខជាតិ១ហៅថា ” resveratrol” ។ នេះជាសារជាតិពិសេសក្នុងទំពាំងបាយជូរជួយបង្ការជំងឺបេះដូង និងរំញោចសកម្មភាពរបស់ប្រព័ន្ធអង្គ បដិបក្ខក្នុងសរីរាង្គដោយខ្លាំងក្លា ។

៤-ប្ល៊ូបឺរី
ផ្លែឈើនេះជាជម្រើសដ៏ល្អមួយក្នុងរដូវរងា ពេលអ្នកចង់ជំរុញសកម្មភាពរបស់ប្រព័ន្ធអង្គបដិបក្ខ ។ ទឹកប្ល៊ូបឺរី នឹងជួយសរីរាង្គវាយផ្តួលការរលាកពី ជំងឺគ្រុនរងានិងផ្តាសាយ ។ វានៅមានផ្ទុកសារជាតិចម្រុះមានសមត្ថភាពទប់ស្កាត់បាក់តេរី ជួយរារាំងការកកើតដុំមហារីកក្នុងសរីរាង្គ។ ប្ល៊ូបឺរី នៅល្បីឈ្មោះជាមួយនឹងសមត្ថភាពព្យាបាលជំងឺឆ្លងមេរោគផ្លូវមូត្រក៏ដូចទប់ស្កាត់ ការកកើតកំណកច្បាមនៅលើធ្មេញ។ ផ្លែឈើនេះមានផ្ទុកអាស៊ីត quince ដែលជាប្រភេទអាស៊ីតជួយបង្ការការកកើតគ្រាប់ក្រួសមិនរលាយក្នុងតម្រងនោម។ អាស្រ័យហេតុនេះ ការប្រើប្រាស់ប្ល៊ូបឺរីជាប្រចាំនឹងធ្វើឱ្យថយចុះការប្រឈមកើតជំងឺក្រួសតម្រងនោម ។

៥-គីវី
គីវី ផ្គត់ផ្គង់យ៉ាងច្រើននូវវីតាមីន A, C និង E ។ ពពួកវីតាមីននេះគឺជាប្រភពផ្គត់ផ្គង់សារជាតិប្រឆាំងអុកស៊ីតកម្មដ៏ច្រើនអស្ចារ្យ ការពារសរីរាង្គចៀសផុតពីពពួករ៉ាឌីកាល់សេរី ។ គីវី នៅសម្បូរសារជាតិដែក អាស្រ័យហេតុនោះ វាទប់ស្កាត់ជំងឺខ្វះឈាម ។
សារជាតិ flavonoid ដែលមានវត្តមានក្នុងផ្លែគីវីនៅជួយការពារ កោសិកាក្នុងសរីរាង្គមិនត្រូវអុកស៊ីតកម្ម ក៏ដូចទប់ស្កាត់បម្រែបម្រួលរបស់ DNA ។ នេះក៏ជាប្រភេទផ្លែឈើដ៏ល្អសម្រាប់ប្រព័ន្ធផ្លូវដង្ហើមរបស់សរីរាង្គ។

៦-ទទឹម
អាស្រ័យដោយបរិមាណវីតាមីន A, Cនិង AHA ដ៏ច្រើន, ទទឹមត្រូវបាន បញ្ចូលទៅក្នុងបញ្ជីផ្លែឈើល្អសម្រាប់ប្រព័ន្ធអង្គបដិបក្ខ ។ វីតាមីន C ក្នុងផ្លែទទឹមធ្វើសកម្មភាពដូចជាសារជាតិប្រឆាំងអុកស៊ីតកម្មធម្មជាតិមួយ មាន សារប្រយោជន៍ច្រោះឈាម ។ ទទឹមនៅជាប្រភពផ្គត់ផ្គង់ជាតិដែកដ៏ច្រើន អាចជួយបង្ការជំងឺខ្វះឈាម ។

៧-ផ្លែប៉ោម
ក្រៅពីសារជាតិប្រឆាំងអុកស៊ីតកម្ម ផ្លែប៉ោមនៅផ្ទុកយ៉ាងច្រើននូវសារ ជាតិសរសៃ សារជាតិ flavonoid និងវីតាមីន C ។ វាជួយបង្ការជំងឺមហារីក សួតនិងហឺត ។ ផ្លែប៉ោមជាប្រភេទផ្លែឈើមានពេញមួយឆ្នាំៗ។ ទទួលទាន ផ្លែប៉ោមទាំងមូលនឹងល្អជាងប្រៀបនឹងការផឹកទឹកផ្លែប៉ោម ព្រោះសរីរាង្គនឹងមានបន្ថែមសារជាតិសរសៃដ៏ចាំបាច់ដើម្បីរំលាយបានបរិមាណស្ករធម្មជាតិក្នុងផ្លែឈើនេះ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.