វាគឺជាព័ត៌មានផ្លូវការ៖ សូកូឡាលែងត្រូវបានគេចាត់ទុកថាជាអាហារមិនល្អសម្រាប់សុខភាពទៀតហើយ។ ប៉ុន្តែគឺសម្រាប់តែពពួកសូកូឡាខ្មៅតែប៉ុណ្ណោះ។
ការញ៉ាំសូកូឡាខ្មៅតែប៉ុន្មានដុំតូចៗប៉ុណ្ណោះក្នុងមួយសប្តាហ៍អាចផ្តល់ផលប្រយោជន៍ដល់សុខភាពបានជាច្រើន ដែលធ្វើឱ្យវាគឺជាអាហារដ៏មានឱជារសនិងថែមទាំងមានផលល្អដល់សុខភាព។
វេជ្ជបណ្ឌិត ម៉ារី អ៊ីងលើរ (Mary Engler) និយាយថា ផលប្រយោជន៍របស់សូកូឡាចំពោះសុខភាពមានច្រើន។ សូកូឡាផលិតឡើងពីសណ្តែកកាកាវ ដែលសម្បូរទៅដោយសារជាតិ flavanols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារស្បែករបស់អ្នកពីការបំផ្លាញរបស់រស្មី UV និងជួយប្រឆាំងនឹងស្នាមជ្រីវជ្រួញ និងប្រែពណ៌ស្បែក។ ជាក់ស្តែង កាកាវមួយពែងអាចមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងស្រាទំពាំងបាយជូរក្រហមឬតែបៃតងមួយកែវ។
ការសិក្សាមួយដែលធ្វើឡើងដោយ “សារពត៌មានផ្នែកសារធាតុចិញ្ចឹម” បានរកឃើញថា អ្នកចូលរួមការសិក្សាដែលបានញ៉ាំសូកូឡាដែលមានសារធាតុ flavonols ច្រើន (សូកូឡាខ្មៅ) ជួបប្រទះនឹងការបង្កើនសភាពស្បែកនិងជាតិទឹក ប្រតិកម្មជាមួយនឹងកម្តៅព្រះអាទិត្យតិចជាងមុន និងកាត់បន្ថយការឡើងពណ៌ក្រហមនៃស្បែកបាន ២៥ភាគរយ។
នៅពេលដែលអ្នកជ្រើសរើសសូកូឡា អ្នកគួរធ្វើតាមការណែនាំខាងក្រោមនេះ៖
១. ពិនិត្យមើលស្លាកគ្រឿងផ្សំ៖ អ្នកចង់បានសូកូឡាដែលមានជាតិកាកាវយ៉ាងតិច ៧០ភាគរយ ដូច្នេះប្រសិនបើក្នុងគ្រឿងផ្សំដាក់ថាជាតិស្ករឬទឹកដោះគោគឺជាគ្រឿងផ្សំទីមួយនោះ មានន័យថាវាមិនមែនជាសូកូឡាដែលល្អបំផុតសម្រាប់សុខភាពរបស់អ្នកនោះទេ។
២. អ្នកត្រូវចាំថា កាន់តែល្វីងកាន់តែល្អ។ ផលប្រយោជន៍នៃ flavonols ធ្វើឱ្យសូកូឡាខ្មៅមានរសជាតិល្វីង ដូច្នេះប្រសិនបើអ្នកកំពុងស្វែករកផលប្រយោជន៍សម្រស់ពីសូកូឡា នោះមានន័យថា អ្នកចង់បានសូកូឡាដែលមានរសជាតិល្វីង។
វេជ្ជបណ្ឌិត អ៊ីងលើរ បានឱ្យដឹងថា សូកូឡាប្រហែលពី ៦០ ទៅ ៨៥ក្រាម គឺជាកម្រិតដែលអ្នកគួរញ៉ាំក្នុងមួយសប្តាហ៍ ហើយអ្នកត្រូវប្រាកដថាអ្នកអាចតាមដានទំហំនៃភាគដែលអ្នកញ៉ាំរាល់ដង។ ទោះជាវាមានផលប្រយោជន៍ចំពោះសម្រស់ក៏ដោយ ប៉ុន្តែរសជាតិផ្អែមរបស់វានៅតែធ្វើឱ្យវាគឺជាអាហារដែលមានកាឡូរីខ្ពស់។ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.