មានមូលហេតុជាច្រើនដែលធ្វើអោយអ្នកជ្រុះសក់នៅលើស្បែកក្បាល ហើយវាខុសប្លែកគ្នាពីមនុស្សប្រុស និង មនុស្សស្រី ។ ការ
សិក្សាបានបង្ហាញថា ការជ្រុះសក់ពី ១០០ ទៅ ១៥០ សរសៃក្នុងមួយថ្ងៃ មិនមែនជារឿងធម្មតាទេ ។ សក់របស់មនុស្សយើងលូតលាស់ក្នុង ៣ ដំណាក់កាល ៖ anagen, catagen, និង telogen ។ Anagen ជាដំណាក់កាលសកម្ម ឬ ដំណាក់កាលនៃការលូតលាស់ ។ Catagen ជាដំណាក់កាលខ្លីមធ្យមនៃវដ្តធម្មជាតិរបស់សក់ អំឡុងពេលដែលសក់ចាប់ផ្តើមជ្រុះខូច និង ងាប់ ។ Telogen គឺជាដំណាក់កាលសំរាក ។ ជាធម្មតា, ប្រហែល ១០ ភាគរយនៃសក់ស្បែកក្បាលស្ថិតនៅក្នុងវគ្គ telogen ក្នុងពេលណាមួយ ។ សក់ទាំងនេះ មិនបានលូតលាស់ទេ ហើយត្រៀមខ្លួនងាប់ និង ជ្រុះធ្លាក់មកតាមលក្ខណៈធម្មជាតិរបស់វា ។
ជាធម្មតា, សក់ដែលជ្រុះទាក់ទងទៅនឹងជំងឺប្រព័ន្ធរាងកាយ ឬ ជំងឺក្នុងខ្លួន ដូចជា ការបរិភោគមិនគ្រប់គ្រាន់ជាដើម ។ ជាញឹកញាប់ណាស់, សក់ស្តើង គឺជាលទ្ធផលនៃកត្តាហ្សេនេទិក, ប្រវត្តិគ្រួសារ រួមទាំងដំណើរការអាយុកាន់តែចាស់ផងដែរ ។ បុរស និង ស្ត្រីជាច្រើនបានកត់សំគាល់ឃើញថា សក់របស់ពួកគេចាប់ផ្តើមស្តើងទៅៗនៅពេលពួកគេមានអាយុប្រហែល ៣០ ទៅ ៤០ ឆ្នាំ ។ ម្យ៉ាងវិញទៀត ទុក្ខកង្វល់-ស្ត្រេស ជាមួយនឹងបញ្ហាជីវិតផ្សេងៗ, ការទទួលទានសារធាតុចិញ្ចឹម និង ការផ្លាស់ប្តូរអ័រម៉ូន (ដូចជានៅពេលមានផ្ទៃពោះ, ពេញវ័យកំលោះ ក្រមុំ, ជិតអស់រដូវ) ក៏ជាមូលហេតុនៃការជ្រុះសក់នេះដែរ ។
ជាការកត់សំគាល់មួយថា អាការៈសុខភាពមួយចំនួន ដូចជា បញ្ហាក្រពេញទីរ៉ូអ៊ីត (thyroid disease), ស្លេកស្លាំងដោយខ្វះជាតិដែក ក៏បានរួមចំណែកធ្វើអោយជ្រុះសក់ផងដែរ ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ ដើម្បីវែកញែករកមូលហេតុនៃការជ្រុះសក់ភ្លាមៗដោយឆាប់់រហ័ស ឬ ធ្ងន់ធ្ងរនេះ អោយបានច្បាស់លាស់ ។ អ្នកអាចនឹងមានការព្រួយបារម្ភពIបញ្ហាសុខភាពដទៃទៀតដែលទាក់ទងទៅនឹងការជ្រុះសក់នេះ ។ អ្នកគួរតែចាប់ផ្តើម ដោយទៅពិភាគ្សាជាមួយវេជ្ជបណ្ឌិត ដើម្បីពិគ្រោះពីបញ្ហាសុខភាពទូទៅរបស់អ្នក ។ គ្រូពេទ្យឯកទេសខាងស្បែក ជំនាញព្យាបាលសក់ អាចជួយអ្នកក្នុងការធ្វើរោគវិនិច្ឆ័យ និង ព្យាបាលជំងឺសក់ស្តើង និង ជំងឺសក់ជ្រុះ ។ ពេលខ្លះ ការច្រឹបយកស្បែកក្បាលទៅវិភាគ (scalp biopsy) អាចជួយវាយតំលៃក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺសក់ជ្រុះធ្ងន់ធ្ងរបាន ។
ទោះបីជាការព្យាបាលជាច្រើនត្រូវបានលើកឡើងក្នុងចំនោមផលប៉ះពាល់ទាំងឡាយ, ការប្រើប្រាស់ថ្នាំធម្មតាមិនធ្វើអោយ
បញ្ហានេះប្រសើរឡើងនោះទេ ។ ម្យ៉ាងមួយវិញទៀត, ការព្យាបាលជំងឺមហារីក និង ការប្រើប្រាស់ថ្នាំដែលប៉ះពាល់ទៅលើប្រព័ន្ឋអ៊ីមុយនីតេ(ភាពស៊ាំ) (immune suppression) រួមបញ្ចូលទាំង ការព្យាបាលដោយជាតិគីមីអាចបណ្តាលអោយមានការជ្រុះសក់ផងដែរ ។ ការជ្រុះសក់ទាំងស្រុងតែងតែកើតឡើងនៅពេលដែលមានការព្យាបាលជំងឺមហារីកដោយជាតិគីមី (chemotherapy for cancer) ។ ជាទូទៅ, សក់នោះនឹងចាប់ផ្តើមដុះឡើងវិញបន្ទាប់ពី ៦ ទៅ ១២ ខែបន្ទាប់ ។
ទោះបីជាការព្យាបាលជាច្រើនត្រូវបានលើកឡើងក្នុងចំនោមផលប៉ះពាល់ទាំងឡាយ, ការប្រើប្រាស់ថ្នាំធម្មតាមិនធ្វើអោយ
បញ្ហានេះប្រសើរឡើងនោះទេ ។ ម្យ៉ាងមួយវិញទៀត, ការព្យាបាលជំងឺមហារីក និង ការប្រើប្រាស់ថ្នាំដែលប៉ះពាល់ទៅលើប្រព័ន្ឋអ៊ីមុយនីតេ(ភាពស៊ាំ) (immune suppression) រួមបញ្ចូលទាំង ការព្យាបាលដោយជាតិគីមីអាចបណ្តាលអោយមានការជ្រុះសក់ផងដែរ ។ ការជ្រុះសក់ទាំងស្រុងតែងតែកើតឡើងនៅពេលដែលមានការព្យាបាលជំងឺមហារីកដោយជាតិគីមី (chemotherapy for cancer) ។ ជាទូទៅ, សក់នោះនឹងចាប់ផ្តើមដុះឡើងវិញបន្ទាប់ពី ៦ ទៅ ១២ ខែបន្ទាប់ ។
ការរកឃើញ
អ្នកជំនាញបាននិយាយថា ពួកគេបានរកឃើញថា ៖ អ្វីដែលគេជឿជាក់នោះគឺជាមូលហេតុដែលធ្វើអោយបុរសទំពែកក្បាល (baldness) ។វាមិនគ្រាន់តែទាក់ទងនឹងការជ្រុះសក់ទេប៉ន្តែវាថែមទាំងទាក់ទងនឹងបញ្ហាសក់ថ្មីដែលដុះនោះ។គេបានគិតថាវាទាក់ទងនឹងកោសិកាដែលផលិតសក់នោះ។អ្នកស្រាវជ្រាវសង្ឃឹមថា វាអាចទៅរួច ដើម្បី “ព្យាបាល” ជំងឺក្បាលទំពែករបស់បុរសដោយការស្តារឡើងវិញនូវតួនាទីរបស់កោសិកាទាំងនោះ ។ជាចុងក្រោយ, ពួកគេសង្ឃឹមក្នុងចិត្តថា យើងអាច បង្កើតចេញជា ក្រែម (cream) ដែលលាបទៅលើស្បែកក្បាល ដើម្បីជួយកោសិកាអោយបណ្តុះសក់ធម្មតាឡើងវិញ ។មកដល់ពេលនេះ មិនទាន់មានសេចក្តីអះអាងណាមួយជាក់ច្បាស់អំពីមូលហេតុនៃការដែលធ្វើអោយបុរសទំពែកក្បាលទេ, ប៉ុន្តែ អ្នកជំនាញបានជឿជាក់ថា អ័រម៉ូនរបស់បុរស ឈ្មោះ តេសស្តូស្តេរ៉ូន (testosterone) ទាក់ទងទៅនឹងជំងឺក្បាលទំពែក ហើយអាចចម្លងដល់សមាជិកគ្រួសារថែមទៀតផង ។ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.