សហជីព​នីហ្សេរីយ៉ា​ផ្អាក​កូដកម្ម​ក្រោយ​ពី​កាត់​បន្ថយ​តម្លៃ​ប្រេង​

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • M17-h-fullសហជីព​នី​ហ្សេ​រី​យ៉ា​បាន​ផ្អាក​កូដកម្ម​និង​ការ​តវ៉ា​ប្រឆាំង​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​បាន​បញ្ចប់​ការ​​ប្រឈម​មុខ​ដ៏​ធំ​ចំពោះ​តម្លៃ​ប្រេង​ក្រោយពី​ប្រធានាធិបតី​លោក​ ហ្គ​ត់​ឡាក់​ចូ​ណា​ថា​ន់ ​និយាយ​ថា​​លោក​នឹង​កាត់បន្ថយ​តម្លៃ​ប្រេង​នៅ​ត្រឹម​មួយ​ភាគ​បី​មក។​
    លោក ចូ​ណា​ថា​ន់ បាន​យក​មក​អនុវត្ត​ឡើងវិញ​នូវ​ចំណែក​នៃ​ការឧបត្ថម្ភ​ធន​មួយ​លើ​ប្រេង ការ​លៃលក​ផ្សែផ្សំ ដែល​ជា​នយោបាយ​មួយ​ក្នុងចំណោម​នយោបាយ​ដ៏​សំខាន់​របស់​លោក ហើយ​ការផ្លាស់ប្ដូរ​នេះ​អាច​ធ្វើ​ឲ្យ​ខូចការ​ជឿ​ទុកចិត្ត​របស់​រដ្ឋាភិបាល​មួយ​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​រួចស្រេច​ទៅ​ហើយ​ថា​កំពុង​មិនទាន់​ដាច់ស្រេច​នោះ។
    ការសម្របសម្រួល​នោះ​នៅតែ​កាត់បន្ថយ​ការ​បង់​អត្ថប្រយោជន៍​របស់​រដ្ឋាភិបាល និង​ទុក​ផ្លូវ​ឲ្យ​នៅ​ចំហ​ដើម្បី​ចរចា​លែង​ឲ្យ​មាន​ទៀត​នៅពេល​ក្រោយ។ ប៉ុន្តែ​ធ្វើ​ដូច្នេះ​អាច​ពិបាក​ច្រើន​ចាង​ប្រសិន​បើក​ប្រជា​ជននី​ហ្សេ​រយ៉ា ដឹងថា​គេ​អាច​កែប្រែ​នយោបាយ​គ្មាន​ប្រជាប្រិយ​ដោយ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​នោះ។
    បាតុកម្ម​នោះបាន​បន្ថែម​រឿង​ឈឺក្បាល​ដល់​រដ្ឋការ​ថែមទៀត នៅពេលដែល​ខ្លួន​ស្ថិតនៅក្រោម​ការបណ្ដេញចេញ​ដោយសារ​មិនបាន​ប្រកាន់​វិធានការ​គ្រប់គ្រាន់​ដើម្បី​បង្ក្រាប​ឧទ្ទាម​កម្ម​ឥស្លាម​និយម​ហិង្សា​ដែល​កំពុង​កើនឡើង​នៅ​ភាគ​ខាងជើង​របស់​ក្រុម​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម។
    ប៉ុន្តែ​កិច្ចព្រមព្រៀង​នោះបាន​បញ្ចៀស​ការ​គំរាម​មួយ​របស់​ពួកកម្មករ​ប្រេង​ថា នឹង​បិទ​ការផលិត​នៅក្នុង​ប្រទេស​អ្នក​ផលិត​ប្រេង​ដ៏​ធំ​បំផុត​របស់​អាហ្វ្រិក ជា​ការ​គំរាម​មួយ​ដែល​បាន​គាំទ្រ​តម្លៃ​ប្រេង​ពិភពលោក។
    ប៉ុន្តែ​សហជីប​សំខាន់​នៅ​ទីក្រុង​កា​ណូ ដែលជា​ទីក្រុង​ដ៏​សំខាន់បំផុត​ទី២របស់​ប្រទេស​នី​យ្សេ​រីយ៉ា នៅ​ភាគ​ខាងជើង​និយាយថា បាតុកម្ម​និង​កូដកម្ម​នឹង​បន្តធ្វើ​នៅ​ទីនោះ។ អំពើ​ហិង្សា​ រប៉េះរប៉ោះ​ កាន់​តែខ្លាំង​នៅ​ទីក្រុង កា​ណូ​ជា​កន្លែង​គំនិត​ប្រឆាំង​នឹង​រដ្ឋាភិបាល​កំពុង​កើនឡើង​ខ្ពស់បំផុត​នា​ពេញ​បច្ចុប្បន្ន។
    មនុស្ស៣នាក់​ត្រូវ​បាន​គេ​ស្លាប់ និង ជាច្រើន​នាក់​ទៀត​ត្រូវរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ទីនោះ​កាលបី​សប្ដាហ៍​មុន។ កូដកម្ម​ធ្វើ​ឲ្យ​រាំងស្ទះ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទី២របស់​ប្រទេស អាហ្វ្រិក​កាលពី​សប្ដាហ៍​មុន ហើយ​ពួក​សហជីព​កម្មករ​ប្រេង​បាន​គំរាម​បទ​ការផលិត​ប្រេង​ពីរលាន​បារ៉ែល​ក្នុង​មួយថ្ងៃ​របស់ខ្លួន៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.