iPhone & Galaxy អត់​ជ្រាប​ទឹកមែន!

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ​គេហទំព័រ bgr បាន​ចុះ​ផ្សាយ​ថា ថ្ងៃ​អនាគត​ទូរស័ព្ទ iPhone និង Samsung អាច​នឹង​ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា​ថ្មី​​របស់​ZAGG ជួយ​បង្កើន​លទ្ធភាព​Smartphone ទាំង​iPhone និង​Galaxy ​មិនឲ្យ​​ជ្រាប​ទឹក​បាន​យ៉ាង​ល្អ។
    បច្ចេកវិទ្យា​ថ្មី​នេះ​មាន​ឈ្មោះ​ថា HzO ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ CES 2012 ដោយ​ក្រុមហ៊ុន​ទីផ្សារ​បច្ចេកវិទ្យា ZAGG ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ដែល​ពី​មុន​មក​និយម​ប្រើ ​ស្រោម​ប៉ុក​សាឡែន​ ដើម្បី​ការពារ​កុំ​ឲ្យ​ទូរស័ព្ទ​ជ្រាប​ទឹក។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន ZAGG កុំ​ពុង​ស្វែង​រក​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​នាំ​មុខ​គេ​​ដើម្បី​ចុះ​កុងត្រា តែ​បើ​យោង​តាម​សារព័ត៌មាន Pocket-Lint បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​នេះ​កំពុង​រៀបចំ​ចុះ​កុងត្រា​ជាមួយ​ដៃគូ​ផលិត smartphone ធំៗ​មួយ​ចំនួន​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។
    iPhone កំពុងត្រាំទឹក
    យោង​តាម​អ្នក​តំណាង​ម្នាក់​របស់​ក្រុមហ៊ុន ZAGG បាន​ប្រាប់​សារព័ត៌មាន Pocket-lint បាន​ឲ្យ​ដឹង​ថា លោក អគ្គនាយក Samsung សឹង​តែ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​នៅ​ពេល​ដែល​ក្រុមហ៊ុន ZAGG បាន​បង្ហាញ​បច្ចេកវិទ្យា HzO បញ្ចូល​ក្នុង​ទូរស័ព្ទ Samsung Galaxy S ។ ទទឹម​នេះ​ដែរ​ក្រុមហ៊ុន​ក៏​កំពុង​ចរចា​ជាមួយ Apple ហើយ​សង្ឃឹម​ថា Appleនឹង​ទទួល​យក​សំណើ​នេះ​ដើម្បី​ដាក់​បញ្ចូល​បច្ចេកវិទ្យា HzOក្នុង​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​ផង​ដែរ។
    យ៉ាង​ម៉េច​ដែរ​ប្រិយមិត្ត ចង់​ប្រើ​ទូរស័ព្ទ​មិន​ជ្រាប​ទឹក ឬទេ? ចុះ​iPhone និង​​Samsung អត់​ជ្រាប​ទឹក​បាន​ដូច្នេះ តើ​ម៉ាក​ផ្សេង​អាច​ទៅ​រួច​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.