
អ្នកជំនាញបាននិយាយថា ការទទួលទានផ្លែឈើ និងអាហារដែលមានពណ៌ស្រស់ឆើត ពីសារធាតុគីមី អាចជះឥទ្ធិពលធ្វើអោយរាគរូស រមូលពោះ ក្អួត វិលមុខ ហ៊ឹងត្រចៀក គ្រុន ស្ទះដង្ហើម ជាមូលហេតុបង្កមហារីក និងអាចធ្វើអោយបាត់បង់ជីវិតបាន។ ដូច្នេះអ្នកលក់ផ្លែឈើត្រាំ មិនគួរលាយសារធាតុគីមីផ្សេងៗ ដែលអាចនាំអោយប៉ះពាល់ដល់សុខភាពអ្នកទិញបរិភោគនោះទេ។ ឯអ្នកទិញផ្លែឈើត្រាំ គួរពិចារណាដល់ពណ៌ និងរូបរាងផ្លែឈើមានលក្ខណៈដូចធម្មជាតិ និងមានអនាម័យល្អ ហើយបើអាចទៅរួចគួរជ្រើសផ្លែឈើស្រស់មកទទួលទានល្អជាង។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.