នៅក្នុងអំឡុងបីខែដំបូងស្រ្តីពផ្ទៃពោះច្រើនតែកើតមានអាការចាញ់កូន គឺវិលមុខ ងងឹតមុខរកកល់ចង់ក្អួត ឬក៏ក្អួតជាដើម។ អ្នកដែលចាញ់កូនខ្លាំងអាចមានអាការធ្វើទុក្ខស្ទើតែពេញមួយថ្ងៃ ហើយសុភាពស្ត្រីខ្លះឈានដល់ដំណាក់កាលធ្វើអ្វីៗមិនកើត ដែលជារឿងទុក្ខលំបាកបំផុតមួយ។ ដូច្នេះការទទួលទានមើមខ្ញី វាអាចជួយកាត់បន្ថយអាការដូចបានពោលខាងលើនេះបាន។
បើយោងតាមបទពិសោធន៍ចំពោះស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី២៤ដល់៣៧ឆ្នាំ ដែលកើតមានអាការចាញ់កូនដំបូង ទទួលទានទឹកខ្ញីលាយជាមួយស្កររាល់ថ្ងៃ គឺលទ្ធផលបានបង្ហាញអោយឃើញថា អាការចាញ់កូនបានថយចុះ។ ដូច្នេះអ្នកជំនាញបានសរុបទុកថា ការទទួលទានខ្ញីមួយក្រាមក្នុងមួយថ្ងៃ មិនថាជាប្រភេទទឹកខ្ញី ឬមើមខ្ញីនោះទេ គឺវាអាចជួយកាត់បន្ថយអាការចាញ់កូនអោយធូរស្រាលបានយ៉ាងមានប្រសិទ្ធភាពបំផុត។
ក្រៅពីនោះមើមខ្ញីក៏មានសារជាតិថ្នាំបុរាណជួយកាត់ទំលាក់ស្លេស ហើយនិងជួយការពារកើតដំបៅក្នុងក្រពះអាហារបានទៀតផង។ ក្រោយពីមើលឃើញថា មើមខ្ញីមានអត្ថប្រយោជន៍បែបនេះហើយ សុភាពស្ត្រីទាំងឡាយគួរតែនាំគ្នាងាកមកទទួលទាន ដើម្បីសុខភាពរាងកាយទាំងអស់គ្នា៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.