ស្រ្តីមានផ្ទៃពោះអាចជួបប្រទះបញ្ហាភ្លេចភ្លាំងច្រើនដូចជា មិនដឹងថាបានទុកកូនសោរនៅទីណាជាដើម។ តាមការសិក្សារបស់ស្ថាប័នស្រាវជ្រាវ Bradford និងសាកលវិទ្យាល័យ Bradford បានធ្វើការសិក្សាទៅលើការចងចាំ និងវាស់កម្រិតអ័រម៉ូន ក្នុងអំឡុងពេលមានគភ៌ ថែមទាំងត្រួតពិនិត្យលើអារម្មណ៍ និងកង្វល់ដោយប្រៀបធៀបរវាងម្តាយ២៣នាក់ និងស្ត្រីធម្មតា២៤នាក់។ លទ្ធផលបានរកឃើញថា ក្នុងអំឡុងពេលត្រីមាសទី២ និងទី៣ ស្ត្រីមានគភ៌អាចមានអការៈភ្លេចភ្លាំងច្រើនជាងមុន ហើយអាការបែបនេះ កើតឡើងយ៉ាងតិច៣ខែ បន្ទាប់ពីសម្រាលកូនរួច ហើយថែមទាំងមានអារម្មណ៍កង្វល់ច្រើនជាងស្រ្តីធម្មតា។
អ្នកសិក្សាស្រាវជ្រាវបានបកស្រាយថា “វាបណ្តាលមកពីអ័រម៉ូនភេទ មានកម្រិតខ្ពស់ ដែលអាចធ្វើអោយប៉ះពាល់ដល់ការធ្វើការរបស់ប្រព័ន្ធខួរក្បាល ជាពិសេសចំពោះប្រព័ន្ធគំនិត ប៉ុន្តែវានឹងត្រឡប់មកជាធម្មតាវិញ បន្ទាប់ពីសម្រាលបុត្ររួច”។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.