ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១២ លោក ស៊ាន បូរ៉ាត ទីប្រឹក្សា ផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលជាមួយ និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវកិត្ដិព្រឹទ្ធបណ្ឌិតនៅវិទ្យាស្ថានអភិវឌ្ឍន៍ អាស៊ីសច្ចៈ ។
ក្នុងឱកាសនោះ លោកញ៉ែម សច្ចៈ នាយកវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈបាន ធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាព និងលទ្ធផលនៃការបណ្ដុះបណ្ដាល ដោយ បានបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានមាន គណៈគ្រប់គ្រង បុគ្គលិក និងសាស្ដ្រាចារ្យ ចំនួន១៧៥នាក់ មានសិស្ស-និស្សិតបាន បញ្ចប់ការសិក្សាចំនួន ៧.២៧០នាក់ និង មាននិស្សិតកំពុងសិក្សាចំនួន ៤.៤៤២ នាក់ ក្នុងនោះ វិទ្យាស្ថានបានគោរពផ្ដល់ អាហារូបករណ៍ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំសិក្សា ២០០៥-២០០៦ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងក្រសួង-ស្ថាប័ននានាជាច្រើនរយនាក់ ។
ក្នុងអង្គពិធីនោះ លោកម៉េង អ៊ីវ ប្រធានក្រុមហ៊ុនម៉េងឡេងអ៊ីវ អាហរ័ណ នីហរ័ណ និងជាអនុប្រធានកិត្ដិយស វិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈនិងលោក ឧកញ៉ា លឹម ប៊ុនហេង ប្រធានក្រុមហ៊ុន ឡូរ៉ង់ អាហរ័ណ នីហរ័ណនិងជាអនុប្រធាន កិត្ដិយសវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ បានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ ក្នុងគោលបំណងលើកទឹកចិត្ដ ដល់និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិតបន្ដខិតខំរៀនសូត្រ ដើម្បីក្លាយជាយុវជនបន្ដវេន ប្រកបដោយសុខភាពល្អ និងជាធនធានមនុស្សពិតប្រាកដ ហើយនិស្សិតទាំងអស់ ទាំងនិស្សិតអាហារូបករណ៍និងសាស្ដ្រាចារ្យដែលបានគាំទ្រនិងចូលរួមអនុវត្ដយុទ្ធសាស្ដ្រកំណែទម្រង់កសាងអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលត្រូវ បន្ដសកម្មភាពឱ្យបានខ្លាំងក្លាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ដ្រី ។
មានប្រសាសន៍ក្នុងអង្គពិធីនោះ លោក ស៊ាន បូរ៉ាត ក្នុងនាមលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងនូវអំណរគុណចំពោះ លោក ម៉េង អ៊ីវ ដែលបានឧបត្ថម្ភអង្ករ១តោននិងថវិកាក្នុង១ឆ្នាំចំនួន៥.០០០ដុល្លារ សម្រាប់ថ្លៃទិញសៀវភៅនិងឯកសារសិក្សាផ្សេងៗរបស់និស្សិតអាហារូបករណ៍ ក្នុងឆ្នាំ២០១១-២០១២ សរុបចំនួន១២០នាក់ និងលោកឧកញ៉ា លឹម ប៊ុនហេង បានឧបត្ថម្ភថវិកាចំនួន៣.០០០ ដុល្លារសម្រាប់ចំំណាយរដ្ឋបាលក្នុងវិទ្យាស្ថាន ។
លោកប្រធានគណៈអធិបតីបានមានប្រសាសន៍ថា វិទ្យាស្ថានបានគោរពផ្ដល់អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត សរុបចំនួន៥៧០នាក់ និងបានផ្ដាំផ្ញើដល់និស្សិតអាហារូបករណ៍ទាំងអស់ ឱ្យខិតខំរៀនសូត្រគោរពបទបញ្ជាផ្ទៃក្នុងគោរពវិន័យនិងគោរពម៉ោងសិក្សាឱ្យបានខ្ជាប់ខ្ជួន ឱ្យសមជានិស្សិតឆ្នើមដែលបានទទួលនូវអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ។ លោកបានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានដែលបានពង្រឹង គុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្ដង់ដារបច្ចេកទេស គោលការណ៍និងបទដ្ឋាននានារបស់ក្រសួងអប់រំ យុវជននិងកីឡា ។
លោកស៊ាន បូរ៉ាត បានបញ្ជាក់បន្ថែមថា សម្ដេចអគ្គមហាសេនាបតីតេជោ បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី១ ដំណាក់កាលទី២ ប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតដ៏ឧត្ដុង្គឧត្ដម្ភបំផុត ដោយចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពសំខាន់ៗ ដែលមានចែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពោលត្រូវបានលើកកម្ពស់ និងការផ្ដល់ឱកាសគ្រប់គ្រាន់ដល់គ្រឹះស្ថានឧត្ដមសិក្សាឯកជន និងសាធារណៈ ក្នុងន័យធ្វើកិច្ចសហប្រតិបត្ដិការផង និងការប្រកួតប្រជែងផង ដើម្បីធានានូវនិរន្ដរភាពផ្នែកអប់រំ ដោយក្នុងនោះបញ្ហាគុណភាព គឺជាកត្ដាដ៏ចម្បងបំផុត ដើម្បីឱ្យឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក្នុងការកសាងនិងការអភិវឌ្ឍប្រទេសជាតិ និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.