អាជីករផ្សារ ពោធិ៍ចិនតុង ត្រូវចោរប្លន់ យកគ្រឿងអលង្ការ ២០តម្លឹង និងលុយ ១ម៉ឺនដុល្លារ


ភ្នំពេញ ៖ អ្នកស្រី សុខ ហួ អាយុ ៤៤ឆ្នាំ ជាអាជីវករលក់គ្រឿងអលង្ការ នៅតូបលេខ ៩៣ ក្នុងផ្សារពោធិ៍ចិនតុង រស់នៅផ្ទះលេខ ៥២៩ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី២០ ខែមករា ត្រូវបានក្រុមចោរ មានគ្នាពីរនាក់ ធ្វើសកម្មភាពភ្ជង់ ដោយកាំភ្លើងខ្លី យកគ្រឿងអលង្ការ ២០តម្លឹង និងលុយប្រមាណ ១ម៉ឺនដុល្លារ ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ប៉ុន្តែជនរងគ្រោះ រួមជាមួយឪពុករបស់ខ្លួន ដែលជិះម៉ូតូ មិនរងគ្រោះថ្នាក់អ្វីឡើយ ។
សេចក្តីរាយការណ៍ក្បែរ កន្លែងកើតហេតុ បានឲ្យដឹងថា សកម្មភាពភ្ជង់ ប្លន់ខាងលើនេះ បានកើតឡើងនៅមុខផ្ទះលេខ ១៨៧ ក្រុម១២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
សេចក្តីរាយការណ៍បានបន្តថា ខណៈជនរងគ្រោះ និងឪពុក ជិះម៉ូតូត្រឡប់ពីផ្សារទៅផ្ទះ ស្រាប់តែដល់កន្លែងកើតហេតុ មានជនសង្ស័យពីរនាក់ ជិះម៉ូតូសេ ១២៥ មួយគ្រឿងមកកៀរឲ្យឈប់ ហើយប្លន់យកគ្រឿងអលង្ការ និងលុយតែម្តងទៅ ៕ source



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.