ក្រុម​គាំទ្រ​កាដាហ្វី​ដណ្តើម​កាន់​កាប់​ទីក្រុង​មួយ​នៅ​លីប៊ី

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • 120125_16a
    កូន​ប្រុស​របស់​​លោក​កាដាហ្វី​ត្រូវ​គេ​ចាប់​ខ្លួន។ Reuters
    ក្រុង​ទ្រីប៉ូលី: យុទ្ធជន​ប្រយុទ្ធ​ដែល​ស្មោះត្រង់​នឹង​អតីត​មេ​ដឹក​នាំ​លោក​ មូម៉ារ​ កាដាហ្វី ដែល​អស់​ពី​អំណាច​នៅ​លីប៊ី ហើយ​បាន​បាត់​បង់​ជីវិត​បាត់​ទៅ​ហើយ​នោះ​ បាន​កាន់​កាប់​ក្រុង​មួយ​នៅ​ភាគ​និរតី​នៃ​ក្រុង​ទ្រីប៉ូលី កាលពី​ថ្ងៃ​ចន្ទ​ដោយ​បង្ហូត​ទង់​ជាតិ​ពណ៌​បៃតង​របស់​ពួក​គេ​ក្នុង​ការ​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ថ្មី​ដ៏​ផុយ​ស្រួយ​។
    ការ​ប្រយុទ្ធ​តទល់​គ្នា​ពី​ក្រុម​អ្នក​គាំទ្រ​លោក កាដាហ្វី បាន​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​នៅ​លីប៊ី ទោះ​បី​ជា​ទំនង​មិន​រាល​ដាល​ដល់​ទីកន្លែង​ផ្សេង​ទៀត​ក៏​ដោយ​ ក៏​វា​បាន​បន្ថែម​បញ្ហា​រុំព័ទ្ធ​រដ្ឋាភិបាល​ដែល​កាល​ពី​សប្ដាហ៍​មុន​ កំពុង​តែ​បន្ត​កើត​មាន​ពី​បញ្ហា​មួយ​ទៅ​បញ្ហា​មួយ​ទៀត។ លោក​ កាដាហ្វី ត្រូវ​បាន​កង​ទាហាន​អាមេរិក​សម្លាប់​កាល​ពី​ខែ​តុលា​បន្ទាប់​ពី​បាន​រត់​ គេច​ខ្លួន​ជាច្រើន​សប្ដាហ៍។
    ប្រភព​ពី​ក្រុង​បានី វ៉ាលីដ ចម្ងាយ​ប្រហែល​២០០​គីឡូម៉ែត្រ​ពី​ក្រុង​ទ្រីប៉ូលី​បាន​ពិពណ៌នា​ពី ក្រុម​គាំទ្រ​ប្រដាប់​អាវុធ​លោក កាដាហ្វី ​វាយ​ប្រហារ​បន្ទាយ​ជីវពល​គាំទ្រ​រដ្ឋាភិបាល​នៅ​ទីក្រុង​នេះ​ហើយ​បន្ទាប់​មក​បាន​បង្ខំ​ឲ្យ​ពួក​គេ​ដក​ថយ​។
    យុទ្ធជន​ម្នាក់​របស់​ក្រុម​ជីវពល​ស្មោះត្រង់​នឹង​ក្រុម​ប្រឹក្សា​ជាតិ​ បណ្ដោះ​អាសន្ន​(NTC)​ដែល​រង​ការ​វាយ​ប្រហារ​បាន​និយាយ​ថា៖ ​«ឥឡូវ​នេះ​ពួក​គេ​កំពុង​គ្រប់គ្រង​ទីក្រុង​នេះ​។ ពួក​គេ​កំពុង​ដើរ​ចរច្រប់​ពេញ​ទី​ក្រុង​នេះ»។
    ក្រុម​យុទ្ធជន​ទាំង​នេះ​ បាន​ប្រាប់​រ៉យទ័រ​ថា ក្រុម​អ្នក​ស្មោះត្រង់​កំពុង​បង្ហូត​ «ទង់​ជាតិ​ពណ៌​បៃតង​ថ្មី​ចែស»​ពី​មជ្ឈ​មណ្ឌល​ទីក្រុង​។ ទង់ជាតិ​នេះ​ ជា​និមិត្ត​រូប​នៃ​របប​ដឹក​នាំ​រយៈ​ពេល​៤២​ឆ្នាំ​របស់​កាដាហ្វី។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.