តើការរួមភេទគឺជាអ្វី? តើចម្លើយដែលអ្នកនឹងឆ្លើយនោះមានភាពស្ទាក់ស្ទើណាស់មែនទេ? ដូច្នេះហើយ ប្រសិនបើអ្នកមានកូនកំពុងសិក្សាក្នុងថ្នាក់មហាវិទ្យាល័យ ឬជាយុវវ័យធម្មតា អ្នកប្រហែលជាចង់ដឹងថាពួកគេគិតដូចម្តេចចំពោះការរួមភេទ ។
បើយោងទៅតាមការសង្គេតលើនិស្សិតកំពុងសិក្សានៅមហាវិទ្យាល័យក្នុងឆ្នាំ ២០០៧បានអោយដឹងថា ក្មេងៗវ័យជំទង់ភាគច្រើនយល់ឃើញថា ការដាក់បញ្ចូលលិង្គទៅក្នុងទ្វារមាសគឺជាការរួមភេទហើយ ប៉ុន្តែមានមនុស្សតិចជាងមួយនាក់ក្នុងចំនោមប្រាំគិតថា ការប៉ះពាល់រវាងមាត់និងប្រដាប់ភេទគឺជាការរួមភេទ ។
អាកាប្បកិរិយាបែបនេះគឺចង់សំដៅទៅលើការកើតឡើងវិញនូវការរួមភេទដោយមាត់ និងផ្តាស់ប្តូរយ៉ាងរហ័សទៅលើការគិតតាំងពីឆ្នាំ ១៩៩១មកម្ល៉េះ ហើយក៏ជាពេលវេលាមួយដូចគ្នានឹងការរកឃើញបានអោយដឹងថា មានមនុស្សវ័យជំទង់ប្រហែលជា ៤០%ចាត់ទុកថាការប៉ះពាល់រវាងមាត់និងប្រដាប់បន្តពូជគឺជាការរួមភេទ ។
អ្នកស្រាវជ្រាវបានផ្តោតទៅលើការថ្លែងសុន្ទរកថារបស់អតីតប្រធានាធិបតីសហរដ្ឋអាមរិកមួយរូបឈ្មោះ Clinton ដែលលោកបាននិយាយថា “ខ្ញុំមិនបានមានទំនាក់ទំនងផ្លូវភេទជាមួយនារីម្នាក់នោះទេ ។” ការនិយាយបែបនេះគឺជាការបង្វែរទស្សនៈរបស់ប្រជាជនអំពីការរួមភេទដោយមាត់។ ឥរិយាបថនេះត្រូវបានអោយឈ្មោះថាឥទ្ឋិពល “Clinton-Lewinsky” ។
លោក Jason D. Hans និងសហការីរបស់គាត់នៅឯសាកលវិទ្យាល័យ Kentucky, Lexignton បានសរសេរក្នុងរបាយការណ៍របស់ពួកគេថា “វាមិនខុសពីប្រធានាធិបតិទេ គឺយុវវ័យ និងមនុស្សវ័យជំទង់ទាំងអស់ច្រើនតែពន្យល់ពាក្យទាំងនេះដោយការបញ្ច្រាស់ន័យ ដោយយោងទៅតាមអ្វីដែលពួកគេចង់រក្សានូវរូបភាពនៃបទពិសោធន៍នៃការរួមភេទ ឬក៏អត់តែប៉ុណ្ណោះ ។ ការផ្លាស់ប្តូរសភាពនៃការរួមភេទមានន័យថាជាការអោយចំណាត់ថ្នាក់ម្តងទៀតទៅលើការប៉ះពាល់រវាងមាត់ និងប្រដាប់បន្តពូជ ។
អ្នកនិពន្ធនិយាយថា ការកើនឡើងខ្លាំងនូវកម្មវិធីការអប់រំអោយមានការតមនៃការរួមភេទ និងរួមភេទដំបូងឡើងមានសំដៅទៅការរួមភេទដោយប្រើទ្វារមាសនិងលិង្គទេ ប៉ុន្តែការអប់រំដូចច្នេះប្រហែលជាមិនបានចាត់ទុកការភ្ញោចដោយប្រើមាត់និងប្រដាប់ភេទជាការរួមភេទដែរនោះទេ ។
តើអ្នកនឹងនិយាយថាអ្នករួមភេទប្រសិនបើ....?
ការសង្គេតទៅលើនិស្សិតមិនទាន់រៀនចប់ចំនួន ៤៧៧នាក់ ភាគច្រើនពួកគេជាមនុស្សស្រីស្បែកសរចូលចិត្តរួមភេទជាមួយដៃគូរភេទខុសគ្នា ហើយបានចុះឈ្មោះចូលរៀនក្នុងថ្នាក់ដែលបង្រៀនពីការរួមភេទរបស់មនុស្ស ។ ចំនុចសំខាន់នៃអ្នកចូលរួមរហូតដល់ ៩៨% គឺពួកគេមានអាយុតិចជាង ២៤ឆ្នាំ ដែលជាមធ្យមគឺ ២០,៧ឆ្នាំ ។
អ្នកចូលរួមទាំងអស់បានឆ្លើយនឹងសំនួរដែលសួរថា “តើអ្នកនឹងនិយាយថារួមភេទជាមួយគេដែល ទេប្រសិនបើអ្នករួមភេទតាមរបៀប៖
- លិង្គនិងទ្វារមាស?
- លិង្គនិងរុន្ធគូថ?
- មាត់នឹងប្រដាប់បន្តពូជរបស់ដៃគូរ?
- មាត់របស់ដៃគូរជាមួយនឹងប្រដាប់បន្តពូជរបស់អ្នក?
- ដៃគូរប៉ះប្រដាប់បន្តពូជរបស់អ្នក?
- អ្នកប៉ះប្រដាប់បន្តពូជរបស់ដៃគូរ?
- មាត់ប៉ះដោះ ឬក្បាលដោះរបស់ដៃគូរ?
- អ្នកប៉ះដោះ ឬក្បាលដោះរបស់ដៃគូរ?
- ថើបដ៏ខ្លាំងក្លា?
- ដៃគូរប្រើមាត់ប៉ះដោះ ឬក្បាលដោះរបស់អ្នក?
- ដៃគូរប៉ះដោះ ឬក្បាលដោះរបស់អ្នក?
- លិង្គនិងទ្វារមាស?
- លិង្គនិងរុន្ធគូថ?
- មាត់នឹងប្រដាប់បន្តពូជរបស់ដៃគូរ?
- មាត់របស់ដៃគូរជាមួយនឹងប្រដាប់បន្តពូជរបស់អ្នក?
- ដៃគូរប៉ះប្រដាប់បន្តពូជរបស់អ្នក?
- អ្នកប៉ះប្រដាប់បន្តពូជរបស់ដៃគូរ?
- មាត់ប៉ះដោះ ឬក្បាលដោះរបស់ដៃគូរ?
- អ្នកប៉ះដោះ ឬក្បាលដោះរបស់ដៃគូរ?
- ថើបដ៏ខ្លាំងក្លា?
- ដៃគូរប្រើមាត់ប៉ះដោះ ឬក្បាលដោះរបស់អ្នក?
- ដៃគូរប៉ះដោះ ឬក្បាលដោះរបស់អ្នក?
ក្នុងចំនោមនៃការរកឃើញនៃការសង្គេតគួរអោយកត់សំគាលមាន៖
- មានតែ ២០%តែដែលថា ពួកគេប្រើមាត់រួមភេទជាមួយប្រដាប់បន្តពូជដៃគូរ
- ភាគច្រើនរហូតដល់ ៨០%ចាត់ទុកថា ការប្រើលិង្គនិងរុន្ធគូថគឺជាការរួមភេទ
- ភាគច្រើនរហូតដល់ ៨០%ចាត់ទុកថា ការប្រើលិង្គនិងរុន្ធគូថគឺជាការរួមភេទ
មនុស្សប្រុទំនងជាមានការចូលចិត្តជាងមនុស្សស្រីដោយនិយាយថាការរួមភេទត្រូវតែមានអាកប្បកិរិយាដូចខាងក្រោម៖
- ដៃគូររបស់ពួកគេត្រូវប៉ះប្រដាប់ភេទខ្លួន (១៣% ទល់នឹង ៧%)
- មាត់ជួយភ្ញោចដល់ដោះ ឬក្បាលដោះដៃគូរ (៩% ទល់នឹង ៤%)
- ការប៉ះដោះ ឬក្បាលដោះរបស់ដៃគូរ (៨% ទល់នឹង ៣%)
- មាត់ជួយភ្ញោចដល់ដោះ ឬក្បាលដោះដៃគូរ (៩% ទល់នឹង ៤%)
- ការប៉ះដោះ ឬក្បាលដោះរបស់ដៃគូរ (៨% ទល់នឹង ៣%)
ហេតុអ្វីបានជាមានការបារម្ភ?
ការរួមភេទតាមមាត់ត្រូវបានយល់ព្រមកាន់តែច្រើនទៅលើយុវវ័យក្នុងសម័យបច្ចុប្បន្ននេះ ព្រោះប្រហែលជាវាត្រូវបានគេបង្ហាញថាមិនសូវមានការប្រឈមមុខខ្លាំងក្លាទៅនឹងជំងឺនោះទេ ។ ប៉ុន្តែ អ្នកឯកទេសនិយាយថា ការរួមភេទរវាងមាត់និងប្រដាប់បន្តពូជអាចធ្វើអោយមានជំងឺឆ្លងតាមការរួមភេទ (Sexually Transmitted Disease, STD) ហើយជំងឺនោះមានដូចជា ជំងឺអេដស៍ ជំងឺស្វាយ ជំងឺប្រមេះទឹកបាយ និងជំងឺដែលបង្កដោយ Human Papillomavirus (HPV) ហើយវាមានជាប់ពាក់ព័ន្ធទៅនឹងជំងឺមហារីកមាត់ស្បូន ។
អ្នកស្រាវជ្រាវជាច្រើនបានលើកទឹកទៅដល់អ្នកអប់រំខាងការរួមភេទអោយមានការរយល់ដឹងអោយបានច្រើនទៅនឹងការរួមភេទតាមមាត់ និងរបៀបដែលវាអាចម្លងរោគតាមរយៈការរួមភេទនេះ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.