កាលណានិយាយអំពីការរួមភេទ(having sex) មនុស្សប្រុសយើងច្រើនតែគិតទៅដល់ការរួមសង្វាស(intercourse) ពោលគឺការរួមរ័ក្សដោយដាក់លិង្គខ្លួនឯងបញ្ចូលទៅក្នុងយោនីរបស់ដៃគូ ហើយឲ្យតម្លៃថាមានតែការរួមសង្វាសនេះប៉ុណ្ណោះដែលវិសេសវិសាលជាងគេ។ តាមពិតទៅ មានវិធីច្រើនទៀតដែលបុរសៗអាចប្រើដើម្បីសម្រេចនូវកាមតណ្ហារបស់ខ្លួនបាន ហើយអាចនិយាយថាមិនសូវជាបង្កើតបញ្ហាឲ្យថែមទៀតផង។
និយមន័យនិងអត្ថប្រយោជន៍
ជម្រើសផ្សេងទៀតដទៃពីការរួមសង្វាសដែលភាសាអង់គ្លេសហៅថា intercourse នោះ គេហៅថា outercourse ពោលគឺការរួមរ័ក្សទាំងឡាយណាដែលមិនមែនជាការបញ្ចូលលិង្គទៅក្នុងយោនីទេ។ ជម្រើសទាំងអស់នោះរួមមានការរួមរ័ក្សតាមរន្ឋគូថ(anal sex) តាមមាត់(oral sex) និងការបបោសអង្អែលលិង្គ(masturbation)ដែលសព្វថ្ងៃនេះគេហៅថា “ម៉ាស្សាក្រលៀន” ជាដើម។
ពួកអ្នកបច្ចេកទេសខាងផ្លូវភេទនិយាយថាមានមូលហេតុ៤យ៉ាងដែលជម្រើសផ្សេងទៀតដទៃពីការរួមសង្វាសអាចល្អប្រសើរជាងការរួមសង្វាស÷
- វាមិនធ្វើឲ្យមានកូន ព្រោះទឹកកាមបុរសមិនត្រូវបានដាក់បញ្ចូលទៅក្នុងយោនីទេ។ នេះគឺជាការត្រួតពិនិត្យកំណើតបែបសរីរាង្គ(organic control of birth)ដ៏មានប្រសិទ្ធភាព ដែលគ្មានផលវិបាកបន្ទាប់បន្សំអ្វីសោះឡើយ។ ជាពិសេសវាមិនធ្វើឲ្យនារីៗបាត់បង់នូវព្រហ្មចារីយ៍ទៀតផង។
- វាមិនធ្វើឲ្យកើតជំងឺទេ ព្រោះគ្មានការផ្លាស់ប្តូរទឹកកាមគ្នា គឺគ្មានជំងឺផ្លូវភេទទាំងអស់ រួមទាំងជំងឺអេដស៍ផងដែរ។
- បុរសខ្លះនិយាយថាគេដូចជាបានសម្រេចកាមតណ្ហាខ្ពស់ជាងការរួមសង្វាសទៅទៀត។
- បុរសៗមិនចាំបាច់មានលិង្គឡើងរឹងទេ ដែលធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយជាប្រការមិនល្អចំពោះបុរសៗមួយចំនួន។ ជម្រើសផ្សេងទៀតដទៃពីការរួមសង្វាសក៏ល្អផងដែរចំពោះបុរសៗណាដែលមានលិង្គងាប់(impotent)។
នៅក្នុងពេលសព្វថ្ងៃនេះដែលជំងឺអេដស៍កំពុងតែរាតត្បាតយ៉ាងខ្លាំងក្លានោះ ជម្រើសផ្សេងទៀតដទៃពីការរួមសង្វាសកាន់តែមានអត្ថប្រយោជន៍ខ្លាំងឡើងៗ។
ជម្រើសផ្សេងទៀត
ខាងក្រោមនេះគឺជាជម្រើសផ្សេងទៀតមួយចំនួនដទៃពីការរួមសង្វាសដែលបុរសៗអាចយកមកអនុវត្តបាន។ ក៏ប៉ុន្តែសូមកុំភ្លេចពិភាក្សាជាមួយនឹងដៃគូរបស់ខ្លួនសិន មុននឹងចាប់អនុវត្ត។
១- ការរួមរ័ក្សតាមរន្ឋគូថ(anal sex)
នេះគឺជាការរួមរ័ក្សដោយប្រើរន្ធគូថជាជំនួសយោនី។ គឺជាជម្រើសមួយដទៃពីការរួមសង្វាសដែរ ក៏ប៉ុន្តែអ្នកជំនាញខាងផ្លូវភេទមួយចំនួនមិនសូវជាឲ្យតម្លៃទេ ព្រោះវាអាចចម្លងជំងឺកាមរោគ ជំងឺអេដស៍និងការបង្ករោគដោយបាក់តេរីផ្សេងៗទៀត នៅពេលដែលលិង្គទៅប៉ះជាមួយនឹងសារជាតិលាមក។ ថ្វីបើថាបុរសស្ត្រីមួយចំនួនច្រើនមិនសូវជាចូលចិត្តវាក៏ដោយមនុស្សយើងបានប្រើវិធីនេះអស់កាលជាយូរមកហើយ ជាពិសេសគឺពួកបុរសដែលស្រលាញ់បុរសដូចគ្នា។
បើសិនជាលោកអ្នកនិងដៃគូពិតជាចង់អនុវត្តវិធីនេះមែន សូមប្រកាន់យកការប្រុងប្រយ័ត្នបន្តិចគឺត្រូវប្រើស្រោមអនាម័យណាដែលរាងក្រាស់បន្តិច ដាក់ប្រេងរំអិលឲ្យច្រើន ហើយសូមប្រយ័ត្នកុំយកលិង្គដាក់ចូលទៅក្នុងយោនីឲ្យសោះក្រោយពីបានដាក់ចូលទៅក្នុងរន្ធគូថរួចហើយ។ ហើយត្រូវលាងដៃនិងប្រដាប់ភេទនឹងសាប៊ូ មុននិងក្រោយការរួមរ័ក្ស។
២- ការរួមរ័ក្សតាមមាត់(oral sex)
នេះគឺជាវិធីមួយទៀតដែលនារីប្រើមាត់ជំនួសយោនី។ នារីៗមួយចំនួនពូកែនៅក្នុងការប្រើវិធីនេះណាស់ ហើយបានធ្វើឲ្យបុរសៗសម្រេចបាននូវតម្រេកដល់កំពូល។ ក៏ប៉ុន្តែវាមិនខុសពីការរួករ័ក្សតាមរន្ធគូថប៉ុន្មានទេ គឺអាចចម្លងរោគបានដែរបើសិនជាក្រអូមមាត់មានរបួសឬដំបៅ។
៣- ការបបោសអង្អែលលិង្គ(masturbation)ឬ “ម៉ាស្សាក្រលៀន”
នេះគឺជាវិធីមួយដែលបុរសតែម្នាក់ឯងក៏អាចសម្រេចនូវតម្រេកដោយខ្លួនឯងបានដែរ ក៏ប៉ុន្តែបើសិនជាមានដៃគូជួយផង វារឹតតែប្រសើរណាស់ទៅទៀត។ វិធីនេះមិនបង្កើតបញ្ហា មិនចម្លងរោគ ហើយក៏មិនធ្វើឲ្យបុរសៗចុះខ្សោយដូចមតិមួយចំនួនបានលើកឡើងនោះទេ។ អ្វីដែលអ្នកត្រូវការដើម្បីជួយឲ្យឆាប់សម្រេចបានលឿន គឺប្រេងរំអិលឬប្រេងម៉ាស្សាបន្តិច។
៤- វិធីផ្សេងៗទៀត
ជួនកាល អ្នកក៏អាចសម្រេចនូវតម្រេករបស់អ្នកបានដែរដោយប្រើដងខ្លួនរបស់ដៃគូអ្នកជំនួសយោនីវិញ ប៉ុន្តែអ្នកនៅតែមានសម្រើបល្អដដែល÷ ត្រដុសលិង្គនឹងគល់សុដនទាំងសង្ខាង ឬនឹងគល់ភ្លៅដៃគូ ពីមុខក៏បាន ឬពីក្រោយក៏បានដែរ។
សរុបសេចក្តីមក ជម្រើសផ្សេងទៀតដទៃពីការរួមសង្វាសជាវិធីដែលលោកអ្នកអាចយកមកអនុវត្តបានគ្រប់ពេលវេលា ហើយមិនមានបង្កើតបញ្ហាអ្វីឡើយ។ ក៏ប៉ុន្តែវាទាមទារថាឲ្យមានការយល់ព្រមពីដៃគូផងដែរ ព្រោះលោកអ្នកបានសម្រេចបំណងតែម្នាក់ឯង ដៃគូមិនបានដល់ត្រើយជាមួយផងទេ ដែលហាក់ដូចជាមានលក្ខណ:អត្តទត្ថ:បន្តិច។ បើទោះជាយ៉ាងណាក្តី វាក៏មានជម្រើសផ្សេងទៀតដទៃពីការរួមសង្វាសសម្រាប់អនុវត្តចំពោះដៃគូរបស់បានដែរ ដែលលោកអ្នកត្រូវតែរៀន។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.