ការ​រួម​ភេទ​តាម​រន្ធ​គូថ​អាច​នឹង​នាំ​អោយ​មាន​គ្រោះថ្នាក់​ខ្លាំង

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • ការ​រួម​ភេទ​ដោយ​រន្ធ​គូថ​គឺជា​សកម្មភាព​រួម​ភេទ​មួយ​បែប​ដោយ​មានការ​ដាក់​បញ្ចូល​លិង្គ​ទៅ​ក្នុង​រន្ធ​គូថ​ ។​ មនុស្ស​មួយ​ចំនួន​ប្រហែលជា​ចង់​ធ្វើការ​រួម​ភេទ​ដោយ​រន្ធ​គូថ​ពីព្រោះរ​ន្ឋ​គូថ​ពោរពេញ​ទៅ​ដោយ​ចុង​សរសៃប្រសាទ​ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​សម្រើប​ខ្លាំង​ណាស់​ ប៉ុន្តែ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ ។​ សំរាប់​អ្នក​ដែល​ត្រូវ​បាន​គេ​រួម​ភេទ​ដោយ​រន្ធ​គូថ​ ធ្វើ​អោយ​រន្ធ​គូថ​របស់​គេ​ក្លាយទៅជា​តំបន់​ដែល​មាន​សំរើប​បំផុត​សំរាប់​ភ្ញោ​ច​ដល់​អារម្មណ៍​ភេទ​ ។​
    ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រួម​ភេទ​ដោយ​រន្ធ​គូថ​ ទ​ង្វើ​បែប​នេះ​ក៏​នៅ​តែ​មានគុណ​វិបត្តិ​របស់​វា​ ហើយ​ត្រូវ​ទាមទារ​នូវ​ការ​ប្រុង​ប្រយ័ត្ន​ដ៏​ពិសេស​និង​មាន​សុវត្ថិភាព​ ។​
    តើ​ការ​រួម​ភេទ​ដោយ​រន្ធ​គូថ​មាន​សុវត្ថិភាព​ទេ​?
    ការ​រួម​ភេទ​ដោយ​រន្ធ​គូថ​មាន​កត្តា​ប្រឈម​មុខ​ដ៏​ខ្លាំង​បំផុត​ចំពោះ​សុខភាព​មួយ​ចំនួន​ព្រោះ​៖
    • រន្ធ​គូថ​ជា​កន្លែង​មួយ​មិន​មាន​ជាតិ​រំអិល​ពី​ធម្មជាតិ​ដូច​ទ្វារមាស​នោះ​ទេ​៖​ ការ​ដាក់​បញ្ចូល​លិង្គ​ទៅ​ក្នុង​រុន្ធ​គូថ​អាច​ធ្វើ​អោយរ​ហែក​ជាលិការ​ខាងក្នុង​របស់​រន្ធ​គូថ​ និង​ជា​ហេតុផល​មួយ​ធ្វើ​អោយ​បាក់តេរី​ និង​វី​រ៉ុ​ស​ជ្រៀតចូល​ទៅ​ក្នុង​ចរន្តឈាម​បាន​ ។​ ហេតុការណ៍​ដូច្នេះ​អាច​ធ្វើ​អោយ​មានការ​រាលដាល​នៃ​ជំងឺឆ្លង​ដោយសារ​ការ​រួម​ភេទ​ដែល​ក្នុង​នោះ​ក៏​មាន​ជំងឺអេដស៍​ដែរ​ ។​ ការ​ដាច់​រហែក​ជាលិការ​រន្ធ​គូថ​គឺជា​ការ​ប្រឈម​មុខ​នឹង​វី​រ៉ុ​ស​ Human​ papillomavirus​ (HPV)​ ដែល​វា​អាច​ដុះ​លូតលាស់​ទៅ​ជា​ឬ​ស​ និង​បង្ក​ទៅ​ជា​មហារីក​នៅ​ក្នុង​រន្ធ​គូថ​បាន​ទៀត​ផង​ (Anal​ Cancer)​ ។​ ការ​ប្រើប្រាស់​ប្រេងរំអិល​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​មួយ​ចំនួន​ដែរ​ ប៉ុន្តែ​មិន​អាច​ការពារ​ការ​ដាច់​រហែក​ជាលិការ​បាន​ទាំងស្រុង​នោះ​ទេ​ ។​
    • ជាលិការ​នៅ​ខាងក្នុង​រុន្ធ​គូថ​មិន​ត្រូវ​បានការ​ពារ​ល្អ​ដូច​ជាលិការ​ស្បែក​នៅ​ខាងក្រៅ​រន្ធ​គូថ​នោះ​ទេ​៖​ ជាលិការ​ខាងក្រៅ​ខ្លួន​របស់​យើង​មាន​កោសិការ​ស្លាប់​ជា​ច្រើន​ស្រទាប់​ដែល​វា​ដើរតួរ​នាទី​ជា​របាំង​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​ ។​ ជាលិការ​ខាងក្នុង​រន្ធ​គូថ​មិន​មាន​សមត្ថភាព​ការពារ​ពី​ធម្មជាត​ដូច្នេះ​នោះ​ទេ​ដែល​វា​ជា​ហេតុផល​មួយ​ធ្វើ​អោយ​ងាយ​នឹង​រហែក​ និង​ឆ្លង​ជំងឺ​ ។​
    • ​រន្ធ​គូថ​បង្កើត​ឡើង​ដើម្បី​បញ្ចេញ​លាមក​៖​ រន្ធ​គូថ​ត្រូវ​បាន​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​សាច់ដុំ​កង​ដែល​មានឈ្មោះ​ថា​ Anal​ Sphincter​ សំរាប់​ធ្វើការ​ខ្ជឹប​ក្រោយ​ពី​បន្ទោ​របង់​រួច​ ។​ នៅ​ពេល​ដែល​សាច់ដុំ​នេះ​ត្រូវ​បាន​ខ្ជឹប​ លិង្គ​ដែល​ត្រូវ​បាន​សូក​ទៅ​ក្នុង​រុន្ធ​គូថ​នោះ​អាច​នឹង​មានការ​ឈឺចាប់​ និង​ពិបាក​យ៉ាង​ខ្លាំង​ ។​ ការ​ប្រព្រឹត្តិ​ច្រើន​ដង​នៃ​ការ​រួម​ភេទ​ដោយ​រន្ធ​គូថ​ប្រហែលជា​ធ្វើ​អោយ​សាច់ដុំ​ Anal​ Sphincter​ នោះ​ទៅ​ជា​ខ្សោយ​ និង​ផ្តល់​ការ​ពិបាក​ដល់​ការ​បន្ទោ​របង់​ទៀត​ផង​ ។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​ហាត់ប្រាណ​តាម​របៀប​ Kegel​ ដើម្បី​ធ្វើ​អោយ​សាច់ដុំ​ Sphincter​ នោះ​ខ្លាំង​វិញ​បាន​ ហើយ​ការ​ធ្វើ​ដូច្នេះ​ប្រហែលជា​ជួយ​ការពារ​បញ្ហា​ដូច​ខាងលើ​បាន​ដែរ​ ។​
    • រន្ធ​គូថ​ពោរពេញ​ទៅ​ដោយ​បាក់តេរី​៖​ ថ្វីបើ​អ្នក​ទាំង​ពី​មិន​មាន​ជំងឺឆ្លង​ដោយសារ​ការ​រួម​ភេទ​ក៏​ដោយ​មែន​ ក៏​បាក់តេរី​ដែល​រស់នៅ​ធម្មតា​ក្នុង​រន្ធ​គូថ​អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ដល់​ដៃគូ​របស់​អ្នក​បាន​ដែរ​ ។​ ការ​ផ្លាស់​ប្តូរ​វិធី​នៃ​ការ​រួម​ភេទ​ពី​រន្ធ​គូថ​មក​ទ្វារមាស​វិញ​ក៏​អាច​ធ្វើ​អោយ​ទ្វារមាស​ និង​ផ្លូវ​បង្ហួរនោម​របស់​ស្ត្រី​ឆ្លង​ជំងឺ​ដែរ​ ។​
    • ការ​រួម​ភេទ​ដោយ​រន្ធ​គូថ​អាច​បង្ក​អោយ​មានការ​ប្រឈម​មុខជា​ច្រើន​ផង​ដែរ​ ។​ ការ​ប្រើ​មាត់​លឹ​ត​រុន្ធ​គូថ​អាច​ធ្វើ​អោយ​អ្នក​ទាំង​ពី​ប្រឈម​មុខ​នឹង​ជំងឺ​រលាក​ថ្លើម​ ជំងឺ​ប៉េ​ស​ HPV​ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ ។​ សំរាប់​អ្នក​ដែល​ចូល​ចិត្ត​រួម​ភេទ​ខុស​គ្នា​ ការ​មាន​ផ្ទៃពោះ​អាច​កើត​មាន​ប្រសិនបើ​ទឹកកាម​ចូល​ទៅ​ក្បែៗ​នឹង​ទ្វារមាស​បាន​ ។​
    • ទោះបីជា​ការ​មាន​របួស​ធ្ងន់ធ្ងរ​ដោយសារ​ការ​រួម​ភេទ​ដោយ​រន្ធ​គូថ​មិនកើត​ឡើង​ញឹកញាប់​ក៏​ដោយ​ តែ​វា​នៅ​តែ​អាច​កើត​មាន​ដ៏​ដែល​ ។​ ការ​ហូរ​ឈាម​អាច​នឹង​កើត​មាន​ដោយសារ​តែ​រន្ធ​គូថ​របស់​គេ​មាន​ជំងឺ​រឹសដូងបាត​ហើយ​រហែក​ ឬ​ពេល​ខ្លះ​អាច​នឹង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដូច​ជា​ធ្វើ​អោយ​ធ្លាយ​ពោះវៀនធំ​ ។​ នេះ​គឺជា​បញ្ហា​ដ៏​គ្រោះថ្នាក់​មួយ​ដែល​ទាមទារ​អោយ​មានការ​ព្យាបាល​ទាន់​ពេលវេលា​ ។​ ចំពោះ​ការ​ព្យាបាល​ត្រូវ​តែ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ ការ​វះកាត់​ និង​ការ​ប្រើ​ថ្នាំ​ Antibiotics​ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ ។​
    ការ​ការពារ​បញ្ហា​នៃ​ការ​រួម​ភេទ​ដោយ​រន្ធ​គូថ​
    មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ចៀសវាង​បាន​ទាំងស្រុង​នឹង​ការ​ប្រឈម​មុខរប​ស់ការ​រួម​ភេទ​ដោយ​រន្ធ​គឺ​ត្រូវ​ឈប់​រួម​ភេទ​តាម​រន្ធ​គូថ​ទៀត​ ។​ ប្រសិនបើ​អ្នក​ចង់​រួម​ភេទ​តាម​រន្ធ​គូថ​ ចំនុច​សំខាន់​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​គឺ​ប្រើ​ស្រោមអនាម័យ​ ដើម្បី​ការពារ​ការ​ឆ្លង​របស់​ជំងឺ​ផ្សេងៗ​ ។​
    មធ្យោបាយ​ខាងក្រោម​នេះ​គឺ​សុទ្ធតែ​អាច​ធ្វើ​អោយ​មាន​សុវត្ថិភាព​កាន់តែ​ខ្លាំង​ក្នុង​ពេល​រួម​ភេទ​តាម​រន្ធ​គូថ​៖
    • ចៀស​វា​នូវ​ការ​ដាក់​លិង្គ​ចូល​ទៅ​ក្នុង​មាត់​ ឬ​ទ្វារមាស​ក្រោយ​ពី​ដាក់​ទៅ​ក្នុង​រន្ធ​គូថ​ហើយ​ លុះត្រាតែ​ដៃគូ​របស់​អ្នក​ប្រើ​ស្រោម​ថ្មី​មួយទៀត​ ។​
    • ​ប្រើ​ទឹករំអិល​ទៅ​ក្នុង​រន្ធ​គូថ​អោយ​បាន​ច្រើន​បំផុត​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ប្រឈម​នឹង​ការ​រហែក​ ។​ ការ​ប្រើ​ស្រោមអនាម័យ​ត្រូវ​តែ​ជ្រើសរើស​យក​ស្រោម​ណា​ដែល​មាន​ទឹករំអិល​មាន​ជាតិ​បាស​។​
    • ​ការ​ធ្វើ​អោយ​លិង្គ​មិន​ទាន់​រឹង​ខ្លាំង​ពេល​ដាក់​ចូល​ទៅ​ក្នុង​រន្ធ​គូថ​អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​ប្រឈម​មុខ​នឹង​ការ​រហែក​បាន​ដែរ​ ។​ ការ​ងូតទឹក​ក្តៅ​ឧ​ណ្ឌៗ​មុន​ពេល​រួម​ភេទ​តាម​រន្ធ​គូថ​ ឬ​ដេក​ផ្តា​ប់​ គឺ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​សូក​លិង្គ​ចូល​ ។​
    • ​ត្រូវ​បញ្ឈប់​នូវ​ការ​រួម​ភេទ​ភ្លាម​ប្រសិនបើ​មានការ​ឈឺចាប់​ខ្លាំង​
    • ​ប្រសិនបើ​អ្នក​ធ្លាប់​មានការ​ហូរ​ឈាម​ក្រោយ​ពី​រួម​ភេទ​តាម​រន្ធ​គូថ​ហើយ​ ឬ​សំគាល់​ឃើញ​មានការ​ឈឺ​ ឬ​ដុំ​អ្វីមួយ​នៅ​ជុំវិញ​រុន្ធ​គូថ​ ឬ​មាន​ហូរ​អ្វី​ចេញ​មក​ ចូរ​ទៅ​ជួប​គ្រូពេទ្យ​អោយ​កាន់តែ​ឆាប់​កាន់តែ​ល្អ​ ។
    អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.