កម្ពុជា ជំរុញឱ្យ មហាអំណាចទាំង ៥ ចុះហត្ថលេខា លើពិធីសារ នៃសន្ធិសញ្ញា តំបន់គ្មានអាវុធ នុយក្លេអ៊ែរ

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ កម្ពុជាក្នុងនាម ជាប្រធានអាស៊ាន កំពុងតែបង្ហាញ ពីភាពជាអ្នកដឹកនាំ ដោយជំរុញឱ្យ មហាអំណាចទាំង ៥ ចុះហត្ថ លេខា លើពិធីសារ នៃសន្ធិសញ្ញា តំបន់គ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងតំបន់ អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ ។
    អ្នកនាំពាក្យ នៃក្រសួងការបរទេស កម្ពុជា លោក កុយ គួង បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចជំនួប រវាង ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងអគ្គរាជទូត-អគ្គរដ្ឋទូត ទាំង ៥ ឱ្យដឹងនៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១២  ថា នៅឆ្នាំ ១៩៩៥ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន បានចុះហត្ថលេខា លើពិធីសារ នៃសន្ធិសញ្ញាតំបន់គ្មាន អាវុធនុយក្លេអ៊ែរ ហើយសន្ធិសញ្ញានេះ បានចូលជាធរមាន នៅក្នុងឆ្នាំ១៩៩៧ ។
    លើសពីនេះ លោក បន្តទៀតថា អាស៊ាន និងប្រទេសមហាអំណាចទាំង ៥ ដែលមានចិន អាមេរិក រុស្ស៊ី អង់គ្លេង និងបារាំង បានពិគ្រោះពិភាក្សាគ្នា ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០១  រហូតដល់ឆ្នាំ២០១១ ហើយប្រទេសទាំង ៥ ដែលជាសមាជិក នៃ ក្រុមប្រឹក្សាសន្តិសុខ អចិន្តៃ្រយ៍ បានយល់ព្រម ជាគោលការណ៍ហើយ ។  
    ប៉ុន្តែ ទោះបីជា មានការយល់ព្រម ជាគោលការណ៍ យ៉ាងណាក៏ដោយ ក៏បណ្តាសមាជិកអាស៊ាន ដាក់លិខិតសំណួរចំនួន ៣ ដែលទាមទារ ឱ្យប្រទេសមហាអំណាច ទាំង ៥ ឆ្លើយបំភ្លឺ ឱ្យបានឆាប់ៗ នៅក្នុងឆ្នាំ ២០១២ ដើម្បីឈានទៅរក ការចុះហត្ថលេខា លើពិធីសារ នៃសន្ធិសញ្ញា តំបន់គ្មានអាវុធនុយ ក្លេអ៊ែរ ខណៈដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ។
    លោក កុយ គួង បានលើកឡើងថា “ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ប្រសិនបើអាចចុះ នៅពេលកម្ពុជាធ្វើប្រធានអាស៊ាន ពីព្រោះ ការចុះហត្ថលេខា លើពិធីសារនៃ សន្ធិសញ្ញានេះ នឹងរួមចំណែក ដល់ការពង្រឹងតំបន់អាស៊ី អាគ្នេយ៍យើងនេះ ឱ្យគ្មានអាវុធនុយ ក្លេអ៊ែរ ហើយទី២ ជាការពង្រឹង ដល់សន្ធិសញ្ញា មិនរីកសាយ អាវុធនុយក្លេអ៊ែរផងដែរ ” ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.