ខេត្ដកោះកុង ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ កម្លាំងការិយាល័យកណ្ដាលនគរបាលយុត្ដិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ដកំពត និងកម្លាំងនគរបាលប៉ុស្ដិ៍ច្រកទ្វារអន្ដជាតិចាំយាម បានស៊ើបអង្កេតឃាត់ខ្លួនមុខសញ្ញាសង្ស័យ៣នាក់ពីបទរំលោភសេពសន្ថវៈរួមគ្នានៅខេត្ដត្រាត ប្រទេសថៃ ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១-ប៉ិច ផាត ហៅណាត ភេទប្រុស អាយុ ១៩ឆ្នាំ, ២-ថាំង គោ ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិខ្លាចរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្ដកំពត និង៣-ឈ្មោះហៃ អៃ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកអណ្ដើក ឃុំកំពង់ប្រាសាទ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ។
ជនសង្ស័យទាំង៣បានទៅរកស៊ីក្នុង ខេត្ដត្រាត ប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ តាមប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិចាំយាមពីបទលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ។
ជនសង្ស័យទាំង៣នាក់ជាមុខសញ្ញា ដែលកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកំពត ស្វែងរកចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផ.ស. ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្ដកំពត បានទៅរកស៊ីក្នុង ខេត្ដត្រាត ប្រទេសថៃ ហើយត្រូវបានជនសង្ស័យទាំង៣នាក់ខាងលើ និងបក្សពួកម្នាក់ទៀត ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២កន្លងទៅនៅប្រទេសថៃ។ បន្ទាប់មកជនរងគ្រោះបានវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួន និងបានដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចនគរបាលខេត្ដកំពតតែម្ដង ។
មុខសញ្ញាឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងយើងបានសហការ និងប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្ដកំពតចាត់ការតាមនីតិវិធី ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.