ភ្នំពេញ ៖ ម៉ូតូហុងដាសេ១២៥ស៊េរី ឆ្នាំ២០១១មួយគ្រឿង ត្រូវបានចោរប្លន់មានគ្នា៣នាក់ចូលធ្វើសកម្មភាពបាញ់នៅមុខផ្ទះយកបានសម្រេច ចំណែកស្ដ្រីរងគ្រោះជាម្ចាស់ម៉ូតូគេចផុតពីគ្រោះថ្នាក់ដោយសារខំប្រឹងប្រទាញប្រទង់ដែរ តែចោរមិនបាញ់ចំនោះឡើយគឺបាញ់គំរាមតែប៉ុណ្ណោះ ។
ហេតុការណ៍ប្លន់ម៉ូតូខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ វេលាម៉ោង៩និង៣០នាទីនៅចំណុចក្នុងរបងផ្ទះគ្មានលេខ ផ្លូវលេខ៦BT ក្រុមទី៣ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ម៉ូតូដែលចោរបាញ់ប្លន់យកទៅបាត់នេះម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-3165 ចំណែកនារីរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះឈុំ ដានី អាយុ២៥ឆ្នាំ មានទីលំនៅមុខផ្ទះកើតហេតុខាងលើ ។
តាមសម្ដីនារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុនាងជិះម៉ូតូចេញពីផ្ទះម្ដាយចម្ងាយប្រមាណជា១០០ម៉ែត្រពីគ្នាសំដៅមកផ្ទះរបស់ខ្លួនវិញ ។ ពេលមកដល់មុខផ្ទះ នាងក៏ឈប់ម៉ូតូហើយចាក់សោទ្វាររបង ដើម្បីអូសម៉ូតូយកទៅទុកនៅខាងក្នុង ។
នារីរងគ្រោះបានបន្ដទៀតថា ពេលកំពុងឈប់ម៉ូតូនោះក៏មានយុវជន៣នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកឈប់នៅ ចម្ងាយពីនាងប្រហែលជា១០ម៉ែត្រ តែមិនចាប់អារម្មណ៍នោះឡើយ។ ពេលចាក់សោទ្វាររបងហើយអូសម៉ូតូចូលទៅ ក្នុងស្រាប់តែយុវជនម្នាក់ក្នុងចំណោម៣នាក់បានចូលទៅក្នុងរបងផ្ទះ ហើយទាញម៉ូតូនាង តែត្រូវនាងមិនឱ្យអូសចេញនោះឡើយខំប្រឹងប្រវាយប្រតប់ជាមួយជនសង្ស័យថែមទៀត។ ពេលកំពុងប្រទាញប្រទង់គ្នាជនសង្ស័យរូបនោះបានដកកាំភ្លើងបាញ់គំរាមឡើងលើ២គ្រាប់ដោយការភ័យតក់ស្លុតពេកនាងក៏គេចចូលទៅក្នុងផ្ទះហើយម៉ូតូត្រូវចោរយក ជិះគេចបានសម្រេច ។
បន្ទាប់ពីកើតករណីប្លន់នៅថ្ងៃបញ្ចប់ចូលឆ្នាំចិននេះដែរ សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុរកឃើញសម្បកកាទុស្ស១គ្រាប់ប្រភេទ K59 នៅមុខផ្ទះកើតហេតុចំណែក១គ្រាប់ទៀតដែលនារីរងគ្រោះប្រាប់ថាជនសង្ស័យបាញ់២គ្រាប់ នោះគឺរកមិនឃើញឡើយ ៕ ប្រភព

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.