១០ចំណុចដែលអ្នកគួរទទួលទាន​ការ៉ុត​

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ​ចូរ​បំភ្លេច​ពី​ថ្នាំ​វីតាមីន A​។ ជាមួយនឹង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ថាមពល​មួយ​នេះ អ្នក​អាច​ទទួលបាន​វីតាមីន A រួម​ទាំង​ផលប្រយោជន៍​សុខ​ភាព​ផ្សេង​ទៀត ដូចជា ស្បែក​ដ៏​ស្រស់ស្អាត បង្ការ​ជំងឺមហារីក និង​ប្រឆាំង​នឹង​ភាព​ចាស់​។ ខាងក្រោម​នេះ​ជា​ការណែនាំ​ដើម្បីឱ្យ​អ្នក​ទទួលបាន​នូវ​ផលប្រយោជន៍​ច្រើន​បំផុត​ពី​ការ៉ុត​។​
    ផលប្រយោជន៍​នៃ​ការ៉ុត​
    ១. ជំនួយ​ភ្នែក​
    ​ការ៉ុត​សម្បូរ​ទៅ​ដោយ​វីតាមីន beta-carotene ដែល​បំ​លែង​ទៅ​ជា​វីតាមីន A នៅក្នុង​ថ្លើម​។ បន្ទាប់មក វីតាមីន A ក៏​ត្រូវបាន​បញ្ជូន​ទៅ​រ៉េ​ទីន (​ផ្នែក​មួយ​នៃ​ភ្នែក​) ទៅ​កន្លែង​បាត​ភ្នែក​ដែល​មាន​ពណ៌​ស្វាយ​ដែល​សំខាន់​សម្រាប់​មើល​ពេលយប់​។​
    ​Beta-carotene ក៏​ត្រូវបាន​គេ​បង្ហាញ​ថា​អាច​ការពារ​ប្រឆាំង​នឹង​វិបត្តិ​ក្នុង​កែវភ្នែក​របស់​អ្នកជំងឺ​ជរា និង​ភ្នែក​ឡើងបាយ​ចំពោះ​មនុស្ស​ចាស់​។ ការសិក្សា​មួយ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​វីតាមីន beta-carotene ច្រើន មាន​ភាគរយ​កើត​វិបត្តិ​ក្នុង​កែវភ្នែក​នៅ​វ័យ​ជរា​តិចជាង​អ្នក​ដែល​ញ៉ាំ​តិច​ដល់​ទៅ ៤០​ភាគរយ​។​
    ២. បង្ការ​ជំងឺមហារីក​
    ​ការសិក្សា​មួយ​ចំនួន​បានបង្ហាញ​ថា ការ៉ុត​ជួយ​កា​ត់​បន្ថាយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម ជំងឺមហារីក​សុដន់ និង​ជំងឺមហារីក​ពោះវៀន​ធំ​។ ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញ falcarinol និង falcarindiol ដែល​ពួកគេ​គិត​ថា​បង្ករ​ឱ្យ​គុណសម្បត្តិ​ប្រឆាំងនឹង​ជំងឺមហារីក​នេះ​។​
    ​Falcarinol គឺជា​ថ្នាំ​សម្លាប់​សត្វល្អិត​ធម្មជាតិ​ដែល​បង្កើតឡើង​ដោយ​ការ៉ុត​ដែល​ការពារ​ឫស​របស់​វា​ពី​ជំងឺផ្សិត​ផ្សេងៗ​។ ការសិក្សា​មួយ​បង្ហាញថា ហានិភ័យ​ជំងឺមហារីក​ធ្លាក់ចុះ ១/៣ ចំពោះ​សត្វ​កណ្តុរ​ដែល​ស៊ី​ការ៉ុត​។​
    ៣. ប្រឆាំង​ភាព​ចាស់​
    ​កម្រិត​ខ្ពស់​នៃ​វីតាមីន beta-carotene ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដើម្បី​ការពារ​កោសិកា​ដែល​រង​ការបំផ្លាញ​តាមរយៈ​ការរំលាយ​អាហារ​ជាប្រចាំ​។ វា​ជួយ​កាត់បន្ថយ​កោសិកា​នៃ​ភាព​ចាស់​។​
    ៤. ស្បែក​ភ្លឺរលោង (​ពី​ខាងក្នុង)
    ​វីតាមីន A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​ដោយ​កម្តៅ​ព្រះអាទិត្យ​។ កង្វះ​វីតាមីន A បង្ករ​ឱ្យ​ស្បែក សក់ និង​ក្រចក​មាន​ភាព​ស្ងួត​។ វីតាមីន A ជួយ​បង្ការ​ស្នាម​ជ្រួញ មុន ស្បែក​ស្ងួត និង​ពណ៌​ស្បែក​មិន​ស្មើគ្នា​។​
    ៥. ថ្នាំ​សម្លាប់​មេរោគ​ដ៏​មាន​ប្រសិទ្ធភាព​
    ​ការ៉ុត​ត្រូវបាន​ទទួលស្គាល់ថា​អាច​ការពារ​ប្រឆាំង​ការឆ្លង​មេរោគ​។ វា​អាច​ប្រើ​លើ​ស្នាម​មុត​បាន​។​
    ៦. ស្បែក​ស្អាត (​ពី​ខាងក្រៅ)
    ​ការ៉ុត​ត្រូវបាន​គេ​ប្រើ​ជា​ម៉ា​ស្សមុខ​ដែល​មិន​មាន​តម្លៃ​ថ្លៃ​និង​មាន​ភាពងាយស្រួល​។ អ្នក​គ្រាន់តែ​លាយ​ការ៉ុត​ដែល​ឈូស​ម៉ដ្ឋ​ជាមួយនឹង​ទឹកឃ្មុំ​បន្តិច​ជាការ​ស្រេច​។​
    ៧. បង្ការ​ជំងឺ​បេះដូង​
    ​ការសិក្សា​បង្ហាញថា អាហារ​ដែល​មាន carotenoids ខ្ពស់ មាន​ទំនាក់ទំនង​ទៅ​នឹង​ការកាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។ ការ៉ុត​មិន​ត្រឹមតែ​មាន​វីតាមីន beta-carotene តែ​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​វីតាមីន alpha-carotene និង lutein ផងដែរ​។​
    ​ការ​ទទួលទាន​ការ៉ុត​ជាប្រចាំ​ក៏​អាច​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​បានដែរ ព្រោះ​ជាតិ​សរសៃ​ដែល​អាច​រលាយ​ក្នុង​ទឹក​របស់​ការ៉ុត​មាន​ជាតិ​ទឹក​អាស៊ីត​ប្រ​ម៉ាត់​។​
    ៨. សម្អាត​រាងកាយ​
    ​វីតាមីន A ជួយ​ថ្លើម​ក្នុង​ការលាង​សម្អាត​ជាតិពុល​ចេញពី​រាង្គ​កាយរ​បស់​អ្នក​។ វា​ជួយ​កាត់បន្ថយ​ទឹកប្រ​ម៉ាត់និង​ជា​តិខ្លាញ់​ពី​ក្នុង​ថ្លើម​។ ជាតិ​សរសៃ​នៅក្នុង​ការ៉ុត​ជួយ​លាង​សម្អាត​ពោះវៀន និង​ជួយ​សម្រួល​ចលនា​ការបញ្ចេញចោល​។​
    ៩. សុខភាព​ធ្មេញ​និង​អញ្ចាញ​
    ​ទាំងអស់​នេះ​មាន​នៅក្នុង​ភាព​ស្រួយ​របស់​វា​។ ការ៉ុត​លាង​សម្អាត​ធ្មេញ​និង​មាត់​របស់​អ្នក​។ វា​ជួយ​កោស​សម្អាត​កំទេចកំទី​និង​បំណែក​អាហារ​ដែល​នៅ​ជាប់​ធ្មេញ​បាន​ដូចជា​ច្រាស់​ដុសធ្មេញ​ឬ​ថ្នាំដុសធ្មេញ​ដែរ​។ សារធាតុ​ខនិជ​ក្នុង​ការ៉ុត​ជួយ​បង្ការ​ធ្មេញ​មិន​ឱ្យ​ខូច​។​
    ១០. បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
    ​ក្នុង​ការសិក្សា​របស់​ម​ហា​វិទ្យាល័យ​ហា​វាត (Harvard) បាន​រកឃើញថា អ្នក​ដែល​បរិភោគ​ការ៉ុត​យ៉ាងតិច ៦​មើ​ម ក្នុង​មួយ​សប្តាហ៍ មាន​ឱកាស​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​តិចជាង​អ្នក​ដែល​បរិភោគ​តែ​មួយ​មើម​ក្នុង​សប្តាហ៍​ឬ​តិច​ជាង​នេះ​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.