ហេតុអ្វី​បានជា​ស្ត្រី​មានគភ៌​មិនគួរ​លាប​សក់​?

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • ​មាន​ការសិក្សា​មួយ​ចំនួន​ដែល​បាន​សិក្សា​លើ​ទំនាក់ទំនង​រវាង​ការ​លាប​សក់​នៅពេល​មានគភ៌​និង​ជំងឺ​របស់​ទារក ដែល​រួមមាន​ទាំង​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល​របស់​កុមារ​ផង​ដែរ​។ អ្នក​កុំ​សង្ឃឹម​ថា​អាច​រកបាន​ព័ត៌មាន​ដែល​លើក​ពី​គុណសម្បត្តិ​សុខ​ភាព​នៃ​ការ​លាប​សក់​នេះ ប៉ុន្តែ​អ្នក​ក៏​មិន​អាច​រកឃើញ​នូវ​ភស្តុតាង​ដែល​បង្ហាញថា​វា​មាន​គ្រោះថ្នាក់​ដែរ​។​
    ​បើ​ទោះ​ជា​មិន​មាន​ការសិក្សា​ណាមួយ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ការ​លាប​សក់​ទៅ​នឹង​ជាតិពុល​មុន​ពេល​សម្រាល​ទារក​ក៏ដោយ ប៉ុន្តែ​គ្រូពេទ្យ​ជាច្រើន​បាន​ប្រាប់​អ្នកជំងឺ​មិន​ឱ្យ​ប៉ះពាល់​ជាតិ​ប្លាទី​ន​រហូត​ទាល់តែ​ទារក​កើត​ហើយ​។ ការពិត​គឺ វា​ប្រហែលជា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ក្នុង​ការ​លាប​សក់ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​គួរ​ត្រាំ​ក្បាល​របស់​អ្នក​ជាមួយនឹង​ថ្នាំលាបសក់​រយៈពេល​យូរ​នោះទេ​។ បន្ថែម​ពីលើ​នេះ​ទៅទៀត សក់​របស់​អ្នក​អាច​នឹង​ជ្រុះ​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.