អ្នកពុំគួរជ្រើសរើសយកវិធីយកថ្នាំពេទ្យទៅលាយជាមួយបបរអាហារម្សៅយកឲ្យកូនតូចញុំានោះទេ ព្រោះកុមារអាចក្អួតចង្អោរដោយសារតែជាតិល្វីងនៃថ្នាំ លើសពីនេះកុមារអាចក្រែងរអែងភ័យខ្លាចនៅរាល់ពេលញុំាអាហារក្រោយមកទៀត។

ដូច្នេះគួរឲ្យកូនតូចលេបថ្នាំដោយឲ្យញុំាទឹកបន្តិច ដាច់ខាតមិនត្រូវឲ្យលេបថ្នាំជាមួយទឹកដោះគោ ឬទឹកផ្លែឈើទេ ព្រោះវាអាចធ្វើឲ្យថ្នាំត្រូវបាត់បង់ប្រសិទ្ធភាព។
ពេលលេបថ្នាំត្រូវឲ្យកូនតូចគេងដោយដាក់ក្បាលខ្ពស់ជាងរាងកាយហើយផ្អៀងខ្លួនបន្តិចកុំឲ្យពិបាកលេបថ្នាំ ឬស្លាក់ថ្នាំ ឲ្យលេបដោយប្រុងប្រយ័ត្នបញ្ចុកថ្នាំបន្តិចម្តងៗ។
ដាច់ខាតមិនត្រូវចាប់បង្ខំឲ្យកូនលេបថ្នាំដូចជា ខ្ទប់ច្រមុះ ច្របាច់មាត់ ហើយបញ្ចុកបែបបញ្រ្ចកចូលទៅក្នុងបំពង់កនោះទេ ការធ្វើបែបនេះអាចធ្ចើឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់ដល់កុមារដែលធ្វើឲ្យកុមារក្អក ស្លាក់ថ្នាំ នឹងស្ទះដង្ហើមជាដើម៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.