សាច់ជ្រូក​ចំហុយ​កូកា កូ​ឡា​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:

  • + គ្រឿងផ្សំ​:
    - សាច់ជ្រូក (​សាច់​ភ្លៅ​ជាប់​ស្បែក​)​    ​    ​៥០០ ក្រាម​
    - ម្រេច ដំ​បែក​គ្រើមៗ​    ​    ​    ​១ ស្លាបព្រា​កាហ្វេ​
    - ខ្ទឹម ដំ​បែក​ទាំង​សំបក​    ​    ​    ​១ ស្លាបព្រា​បាយ​
    - ប៉ួច​កាក់​    ​    ​    ​    ​៣ ផ្កា​
    - អុបឆឺយ ប្រវែង​មួយ​ចំអាម​    ​    ​១ ណាត់​
    - ម្សៅ​ស៊ុប​ខ្នរ​    ​    ​    ​១ ស្លាបព្រា​បាយ​
    - ទឹកស៊ីអ៊ីវ​    ​    ​    ​    ​១ ស្លាបព្រា​បាយ​
    - ស៊ី​អ៊ីវ​ខា​ប់​    ​    ​    ​    ​១ ស្លាបព្រា​បាយ​
    - ស្ករស​    ​    ​    ​    ​២ ស្លាបព្រា​បាយ​
    - កូកា​-​កូ​ឡា​    ​    ​    ​    ​២ ពែ​ង​
    - ស្ពៃ​ជ្រក់​    ​    ​    ​    ​៦ ធាង​
    - ជីរ​វ៉ាន់ស៊ុយ​    ​    ​    ​២ ទង ។​
    + វិធី​ធ្វើ​:
    ១-​សាច់ជ្រូក លាង​ឲ្យ​ស្អាត រួច​ហើយ​យកមក​ប្រឡាក់​ជាមួយ​ម្សៅ​ស៊ុប​ខ្នរ ហើយ​ត្រឡប់​ខាង​ស្បែក​ដាក់​ចុះ​ក្រោម ជាប់​នឹង​បាត​ឆ្នាំង ។ បន្ទាប់មក រោយ​ខ្ទឹមស ម្រេច ប៉ួច​កាក់ និង​អុបឆឺយ រួច​យក​ទៅ​ចំហុយ​ប្រមាណ ១ ម៉ោង សឹម​ថែម​ទឹកស៊ីអ៊ីវ ស៊ី​អ៊ីវ​ខា​ប់ ស្ករស និង​កូកា កូឡា​តាម​ក្រោយ ។​
    ២-​ក្រោយ​ពី​ចំ​ណុ​យ​មួយ​ស្របក់ សឹម​ថែម​ស្ពៃ​ជ្រក់ រួច​បន្ត​រម្ងាស់​ប្រមាណ ១៥ នាទី​ទៀត ឲ្យ​ឆ្អិន​ល្អ ទើប​ដួស​ដាក់​ចាន ហើយ​រោយ​ជីរវ៉ាន់ស៊ុយ​ពីលើ មុន​នឹង​ទទួល​ទាន ៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.